Connect with us

ជីវិតកម្សាន្ដ

ផេកផ្លូវការ Miss Cosmo បង្ហាញរូបព្រះនាងតូចគ្រងឈុតបុរាណខ្មែរ រួមនឹងបវរកញ្ញ២រូប ទាក់ក្រសែភ្នែកមហាជន

បានផុស

នៅ

ផេកផ្លូវកម្មវិធីប្រកួតសម្រស់ Miss Cosmo បានបង្ហាញរូបភាពក្នុងឈុតបុរាណខ្មែរ ដែលគ្រងដោយព្រះនាងតូច នរោត្តម ចេណ្ណា រួមនឹង Miss Cosmo 2024 ២រូប គឺកញ្ញា អុិន លក្ខិណា (Miss Cosmo Cambodia 2024) និង Ketut Permata Juliastrid (Miss Cosmo 2024) ជាមួយរូបរាងដ៏ស័ក្តិសមឥតទាស់ ធ្វើឱ្យមហាជនលាន់មាត់សរសើរគ្រប់ៗគ្នា។

ព្រះនាងតូច នរោត្តម ចេណ្ណា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសំណេរជាភាសាអង់គ្លេស ដែលជាខ្លឹមសារខ្លីទាក់ទងនឹងព័ត៌មានត្រួសៗនៃឈុតបុរាណខ្មែរដ៏មានតម្លៃ សាធារណជាតិ និងអន្តរជាតិ ដែលនិយមតាមដានវិស័យបវរកញ្ញា បានសម្តែងការពេញចិត្តនិងកោតសរសើរយ៉ាងខ្លាំងនូវការតុបតែងកាយជាមួយនឹងឈុតដ៏ប្រណិតនេះ។

ក្នុងខ្លឹមសារនោះ បានរៀបរាប់ថា “តើអ្នកដឹងទេ? របាំអប្សរា​ ដែលតែងតែបង្ហាញខ្លួននៅតាមប្រាង្គប្រាសាទខ្មែរ បានក្លាយជាអត្តសញ្ញាណមួយនៃព្រលឹងវប្បធម៌ និងសិល្បៈខ្មែរ ចាប់តាំងពីសតវត្សទី៩ មកម្ល៉េះ។ តាំងពីបុរាណ របាំមួយនេះ ត្រូវបានគេរាំថ្វាយអាទិទេព ដើម្បីសុំសេចក្ដីសុខដល់ប្រជារាស្ត្រ និងប្រទេសជាតិ។ សព្វថ្ងៃនេះ គេបានចាត់ទុក របាំអប្សរា ជារបាំបុរាណខ្មែរមួយដែលផ្សារភ្ជាប់ជាមួយប្រវត្តិសាស្រ្តដ៏សម្បូរបែបរបស់កម្ពុជា”។

ប្រភពដដែលបន្តថា ឈុតអប្សរានេះ ត្រូវបានគ្រងយ៉ាងស្រស់ស្អាតដោយ ព្រះនាងនរោត្តម ចេណ្ណា ឯកអគ្គរដ្ឋទូតកិត្តិយសនៃ Miss Cosmo Cambodia 2025 រួមជាមួយនឹង Miss Cosmo 2024 និង Miss Cosmo Cambodia 2024 ខណៈឈុតទាំងនេះជាការរៀបចំឡើងដោយ ភួងមាល័យ បាយសីខ្មែរ

បើតាម ភួងមាល័យ បាយសីខ្មែរ ចំពោះមកុដដែលព្រះនាងតូច នរោត្តម ចេណ្ណា គ្រង គឺជា «កុដអប្សរប្រាង្គកំពូលបាកាន នៃប្រាសាទអង្គរវត្ត» សាងពីស្ពាន់ស្រោបមាសខ្មែរវិចិត្រកម្មអលង្ការ ប្រកបដោយខេមរៈសោភ័ណ តាមលំអាននៃដូនតាខ្មែរ និងជាការរចនាដោយ ហាងមកុដ និងអលង្ការ ភួងមាល័យ បាយសីខ្មែរ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

Sokha Hotels

ព័ត៌មានពេញនិយម