ជីវិតកម្សាន្ដ
អ្នកគាំទ្រអាចច្រឡំ! តារាប្រុសស្រី K-Pop ទាំងនេះ សុទ្ធតែមានឈ្មោះពិតដូចគ្នា
ពេលខ្លះអ្នកគាំទ្រអាចនឹងប្រហាក់ប្រហែលទៅនឹងតារាប្រុសស្រី K-Pop មួយចំនួន ដែលពួកគេមានឈ្មោះដូចគ្នា ហើយពេលខ្លះមានអ្នកច្រឡំឈ្មោះ ក៏ដូចមុខមាត់នឹងពួកគេថែមទៀតផង។ ប៉ុន្តែនេះវាជារឿងធម្មតានោះទេ សម្រាប់ពិភពកម្សាន្តមួយនេះ ព្រោះថាតារាប្រុសស្រីនៅក្នុងវិស័យ K-Pop នេះ មានច្រើនរាប់រយរាប់ពាន់នាក់ ដូច្នេះគឺតែងតែមានឈ្មោះប្រើប្រាស់ដូចគ្នា។
តោះ! កុំឱ្យខាតពេល ទៅមើលថាជាតារាប្រុសស្រីរូបណាខ្លះមានឈ្មោះដូចគ្នា នៅខាងក្រោម៖
១. ឈ្មោះ Chaeyoung

តារាស្រី ៣ រូបដែលមានឈ្មោះនេះ រួមមាន៖ Park Chaeyoung ឈ្មោះក្រៅ (Rosé) របស់ក្រុម BLACKPINK , Son Chaeyoung សមាជិកក្រុមចម្រៀង TWICE, និង Lee Chaeyoung សមាជិកក្រុម fromis_9 ។
២. ឈ្មោះ Minhyuk

Minhyuk ប្រហែលជាឈ្មោះពេញនិយមមួយនៅក្នុងពិភព K-pop ព្រោះឃើញមានតារាភាគច្រើន មានឈ្មោះនេះ ដូចជា សមាជិកក្រុម Block B លោក Lee Minhyuk ឈ្មោះហៅក្រៅ (B-Bomb), សមាជិក D-CRUNCH លោក Kim Minhyuk, សមាជិក BAIKAL លោក Wang Minhyuk ឈ្មោះក្រៅ (Day), សមាជិក MAP6 លោក Kim Minhyuk, សមាជិក BTOB លោក Lee Minhyuk, សមាជិក CNBLUE លោក Kang Minhyuk, សមាជិក ASTRO លោក Park Minhyuk ឈ្មោះហៅក្រៅ (Rocky), សមាជិក NOIR លោក Kim Minhyuk, និងចុងក្រោយគឺ Lee Minhyuk លោក សមាជិក MONSTA X ។
៣. ឈ្មោះ Sooyoung

ឈ្មោះនេះក៏ប្រហែលពេញនិយមណាស់ដែរសម្រាប់តារាស្រីកូរ៉េ ដោយសារឈ្មោះនេះសុទ្ធតែជាតារស្រីស្អាត ដូចជា សមាជិក Girls’ Generation នាង Choi Sooyoung, សមាជិក Red Velvet នាង Park Sooyoung ឈ្មោះក្រៅ (Joy), សមាជិក LOONA នាង Ha Sooyoung ឈ្មោះក្រៅ (Yves) និងចុងក្រោយគឺ Park Sooyoung ឈ្មោះក្រៅ (Lizzy)៕
អត្ថបទផ្ដល់ដោយ៖ Porman
ចុចអាន៖បញ្ចេញរូបប៉ុន្មានសន្លឹក Jennie មើលជ្រុងណាក៏ទាក់ទាញមិនធម្មតា
ចុចអាន៖ត្រៀមចេញអាល់ប៊ុមចម្រៀងថ្មី IU ប្តូរស្ទីលតែងខ្លួននិងផាត់មុខ ប្លែកខុសពីមុន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?