ជីវិតកម្សាន្ដ
មង្គលការសម័យកូវីដ! Pimpatty និងគូស្នេហ៍មិនរៀបចំធំដុំ ត្រឹមចុះអេតាស៊ីវិលស្ងាត់ៗ
គេសង្កេតឃើញមានតារាថៃជាច្រើនគូហើយបានសម្រេចចិត្តលុចចោលគម្រោងរៀបការធំដុំ អ្នកខ្លះក៏ពន្យាពេល អ្នកខ្លះទៀតទោះមិនរៀបចំគគ្រឹកគគ្រេងដូចគេឯងមុនៗ ក៏សុំត្រឹមចុះអេតាស៊ីវិល (សំបុត្រអាពាហ៍ពិពាហ៍) ជាមួយគ្នាក៏អស់ចិត្ត។

ថ្មីៗនេះ តារាថៃនាង Pimpatty ជាតារាមួយរូបទៀតដែលបានដឹកដៃគូស្នេហ៍ចុះសំបុត្រអាពាហ៍ពិពាហ៍តែ២នាក់ ដោយមិនមានរៀបចំពិធីធំដុំណាមួយកើតឡើងឡើយ មានត្រឹមសាច់ញាតិប៉ុន្មាននាក់ជាសាក្សីប៉ុណ្ណោះ។ នៅលើអ៊ីនស្តាក្រាមរបស់នាង បានបង្ហោះរូបជាមួយស្វាមីហើយពួកគេបានលើកបង្ហាញនូវក្រដាសអេតាស៊ីវិល ដោយចង់បង្ហាញថា ពេលនេះពួកជាមិនមែនជាសង្សារដូចមុន តែបានប្ដូរមកជាប្ដីប្រពន្ធហើយ។



គួរបញ្ជាក់ជូនថា Pimpatty និងស្វាមីបានស្រលាញ់មើលចិត្តគ្នាជាយូរ ហើយមុនរៀបការនេះនាងត្រូវបានខាងប្រុស Surprise សុំរៀបការយ៉ាងភ្ញាក់ផ្អើលកាលពីប៉ុន្មានខែមុនកន្លងទៅផងដែរ៕


អត្ថបទផ្ដល់ដោយ៖ Porman
ចុចអាន៖តួឯកស្រីថៃ ៥រូប ទទួលបានពានកិត្តិយស ពីកម្មវិធីប្រគល់ពាន «Starpics Thai Film Awards» លើកទី១៨

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?