Connect with us

ជីវិតកម្សាន្ដ

ស៊ូ ស៊ី​រី​កា ព្រលះពេញៗមាត់ ក្រោយ​មានអ្នក​រិះគន់ថា​មុខ​ដូច​ខ្មោច​

បានផុស

នៅ

តារាចម្រៀង​ចង្ការ​ស្រួច​ត្រគៀក​ធំ​ចង្កេះ​អង្រ​ង​កញ្ញា ស៊ូ ស៊ី​រី​កា បានបង្ហាញ​អារម្មណ៍​មិន​សប្បាយ​និង​ហួសចិត្ត​ខ្លាំង​ក្រោយពេល​មានការ​រិះគន់​មួយចំនួន​ថា​បន្ទាប់ពី​កែ​មុខ​យូៗ​ទៅ​មើល​ស្ទើរ​លែង​ស្គាល់​ពោលគឺ​ប្រៀបដូចជា​ខ្មោច​។​

ឆ្លើយតប​ការរិះគន់​នេះ​ តារា​ស្រី​ ស៊ូ ស៊ី​រី​កា​ បា​នបញ្ជាក់ថា​ ពេល​គេ​រិះគន់​បែបនេះ​មានពេលខ្លះ​ក៏​អន់ ចិត្ត​ និង​ខ្លះទៀត​អស់សំណើច​ផងដែរ​។ ​ភ្ជាប់​ជាមួយ​រូប​ចាស់​កាល​មិនទាន់​ចូល​សិល្បៈនិង​សម្រក​គីឡូ ស៊ូ ស៊ី​រី​កា បាន​និយាយថា​ មកពី​មាន​អ្នក​និយាយថា ​កាល​មុន​ស្អាត​ជាង​ដាច់ ​ដល់​ឥឡូវ​កែ​មុខ​ពេក​ទៅមុខ​ដូច​ខ្មោច ​សុំ​អស់​យោបល់​បើ​ដឹងថា​ប៉ុណ្ណឹង​ស្អាត​អត់​សម្រក​ទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ស៊ូ ស៊ី​រី​កា បាន​បន្តថា​ មនុស្ស​ខ្លះ​ចូលចិត្ត​ប​ង្អាប់ មើលងាយ​រូបរាង​គេ​ណាស់ សុទ្ធតែ​តារា​ចម្រៀង​អី​ធាត់​ម៉េះ មុខ​ចេះ រាង​ចុះ​ តែ​នាងក៏សួរបកទៅវិញថា មានដឹង​ពីមុន​គីឡូនាងប៉ុន្មាន​ទេ​? ​មាន​ដឹងនាងខំប៉ុណ្ណា​ទេ​ ទម្រាំ​ស្រក​អស់​២០​គីឡូ​ហ្នឹង មាន​ដែល​គិតពី​បញ្ហា​សុខភាព​គេ​ទេ​? ​ថា​ហេតុ​អី្វ​ស្រក​ទៀត​មិនទាន់​បាន​?​។​

ស៊ូ ស៊ី​រី​កា និយាយទៀតថា​ មាន​ឆ្ងល់​ទេ​ថា​ក្នុង​ខ្លួនគេ​មាន​ជំងឺ​អី្វ​?​ មាន​គិត​អត់ មុន​នឹង​ហាមាត់​ខ្ជាក់​សម្តី​ចុះមក​ គិត​ផង សម្តី​មនុស្ស​ដូច​អ្នកឯង​មួយចំនួន​ប៉ះពាល់​សម្ពាធ​អារម្មណ៍​គេ​ប៉ុណ្ណា​ គិត​ផង​មុន​និ​យាយ​។ ​អ្នកខ្លះ​ខំ​ស៊ែរ​រូបនាងចង់​ឧបត្ថម្ភ​ថ្នាំ​សម្រក​ទៀត​ហេតុតែ​ចង់​លក់ដាច់ តែនាងបានប្រាប់​ទៅ​វិញថា ​ស្រក​២០​គីឡូ​ដោយ​មិនបាច់​ហាត់ ហើយ​អត់​ខ្លាច​ស្លាប់​លឿន​ទៀតផង ធម្មជាតិៗ ។​

នាង​បន្ថែមទៀតថា​ មនុស្ស​មួយចំនួន​ពិសេស​ស្រីៗ​និយាយថា ស៊ី​រី​កា ត្រគៀក​ធំ​ជាង​ខ្ញុំ​កូន​ពីរ​ទៀត​សុំ​ប្រាប់​បន្តិច​សម័យនេះ​កូន​១០​ក៏ដោយ​បើ​អត់​មាន​គូទ​នៅ​តា​ស្វិត​អញ្ចឹង ហើយ​សម័យនេះ​គេ​ហាត់ ប្រាណ​គេ​ស្រលាញ់​បែបណា​គេ​ហាត់​អញ្ចឹង​២០២១​ហើយ​នៅមាន​មនុស្ស​អញ្ចឹង​ទៀត​។​ ប៉ុន្តែ​ពេល​ឃើញ​រាង​ស្រី​ស្រុក​គេ​ត្រគៀក​បាន​ដើមទ្រូង​បាន ម្នាក់ៗ​និយាយ​មក​ថា​ចង់បាន​បែបនេះហើយ​សរ សើ​រថា​ស្អាត​គ្រប់គ្នា​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៤ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៥ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៦ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៧ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៨ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៩ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៩ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម