ជីវិតកម្សាន្ដ
តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួលមរណភាព ចំថ្ងៃរំលឹកខួបម្ដាយ
Song Dae-gwan ដែលជាជើងខ្លាំងនៃតន្ត្រីរបស់កូរ៉េ បានទទួលមរណភាពដោយសារគាំងបេះដូង ក្នុងអាយុ ៧៨ ឆ្នាំ កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ។ យោងតាមភ្នាក់ងារ គាត់បានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Seoul National University Hospital ប៉ុន្មានថ្ងៃមុន ដោយសារការត្អូញត្អែរពីការឈឺចាប់ និងបានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យ។
យ៉ាងណា ថ្ងៃទី ០៧ ខែកុម្ភៈ ដែលជាថ្ងៃដែលស្ដេចចម្រៀងប្រចាំប្រទេសកូរ៉េបានទទួលមរណភាព ក៏ជាថ្ងៃរំលឹកខួបដល់ម្តាយរបស់គាត់ផងដែរ។ ម្តាយរបស់គាត់ឈ្មោះ Guk Gapsul កើតនៅឆ្នាំ ១៩២០ ហើយបានទទួលមរណភាពនៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០១៦ បន្ទាប់ពីបានប្រយុទ្ធនឹងជំងឺដាច់សរសៃឈាមខួរក្បាលអស់រយៈកាលជាយូរ។
Song Dae Kwan បង្ហាញខ្លួនដំបូងក្នុងឆ្នាំ ១៩៦៧ ហើយបានក្លាយជារូបតំណាងក្នុងឆាកតន្ត្រីកូរ៉េអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ បទចម្រៀងពេញនិយមបំផុតរបស់គាត់រួមមាន «Four Bears, One Ticket និង Popular Song ។ គាត់ត្រូវបានគេចាត់ទុកថាជាមនុស្សម្នាក់ក្នុងចំណោមតារាជួរមុខផ្សេងៗទៀតដូចជា Tae Jin Ah, Hyun Cheol និង Seol Woon Do ។
ពិធីបុណ្យសពរបស់តារាជើងចាស់ ត្រូវបានគេរៀបចំឡើងនៅបន្ទប់ទី១ នៃសាលបុណ្យសពនៅមន្ទីរពេទ្យ Seoul National University Hospital ក្នុងទីក្រុង Jongno-gu ទីក្រុងសេអ៊ូល នៅរសៀលថ្ងៃនោះ។ ដំណើរទស្សនកិច្ចនេះ ត្រូវបានកំណត់នៅម៉ោង ១:៣០ រសៀល។ នៅថ្ងៃទី០៨ ពិធីបុណ្យសពនឹងប្រព្រឹត្តទៅនៅម៉ោង១១ ព្រឹក ហើយថ្ងៃទី ៩ សពនឹងត្រូវបញ្ចូនទៅកាន់កន្លែងបញ្ចុះសពSeoul Memorial Park ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Jang Sung-kyu តបការរិះគន់ ទាក់ទិនករណី Oh Yoanna ត្រូវមិត្តរួមការងារដាក់សម្ពាធ រហូតដល់ស្លាប់

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង