Connect with us

ជីវិតកម្សាន្ដ

​ផ្ទុះ​កំហឹង​ពីមហាជន ក្រោយជនសង្ស័យ៣រូបដែលធ្វើបាបមិត្តរួមការងារ នៅតែបង្ហាញមុខធម្មតា

បានផុស

នៅ

ទោះបីជាមានភាពចម្រូងចម្រាសក៏ដោយ ក៏អ្នកដែលត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងការគំរាមកំហែងនៅកន្លែងធ្វើការរបស់ពិធីករ Oh Yoanna នៅតែបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍។ នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្ទុះ​កំហឹង​ពី​ទស្សនិកជន។ តាមរយៈ Dispatch ម្តាយរបស់ពិធីករបាននិយាយអំពីភាពអយុត្តិធម៌ ដែលកូនស្រីរបស់គាត់ ត្រូវស៊ូទ្រាំ។

ពីធីការនី៣រូបដែលមានឈ្មោះថា Park Ha Myung, Choi Ah Ri, និង Lee Hyun Seung បាន​បង្ហាញ​ខ្លួន​នៅ​លើ​ការ​ព្យាករណ៍​របស់ប៉ុស្តិ៍ទូរទស្សន៍ MBC កាលពី​ថ្ងៃ​ទី ០៥ និង ០៦ ខែ​កុម្ភៈ។ មនុស្ស​បី​នាក់​នេះ​សុទ្ធ​តែ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សម្លុត​និងដាក់សំពាធដល់ Oh Yoanna។

ពីឆ្វេងទៅស្តាំ៖ Lee Hyun Seung, Park Ha Myung, Choi Ah Ri ត្រូវ​​គេ​សង្ស័យ​ថា​ បាន​ធ្វើ​បាប​ពិធីការនី​ Oh Yoanna
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនតែប៉ុណ្ណោះ សាធារណជនកំពុងថ្កោលទោសយ៉ាងខ្លាំងចំពោះទូរទស្សន៍ MBC ដោយចោទជាសំណួរថា ហេតុអ្វីបានជាអ្នកផ្សាយអនុញ្ញាតឲ្យបុគ្គលជាប់ចោទបន្តចាក់ផ្សាយ ខណៈដែលក្រុមគ្រួសារជនរងគ្រោះបាននិយាយជាសាធារណៈ។ មហាជន​ជាច្រើន​បាន​ចាត់ទុក​ការ​ប្រមាថ​នេះ​ចំពោះ​ទស្សនិកជន និង​បង្ក​ការ​ឈឺចាប់​ដល់​គ្រួសារ​ជនរងគ្រោះ​។

ការត្អូញត្អែរជាបន្តបន្ទាប់បានលេចឡើងនៅលើវេទិការបស់ MBC ថា MBC ក៏ជាអ្នកសមគំនិតដែរ​ តើ MBC ខ្វះបុគ្គលិកជំនួសមែនទេ? ស្របពេលដែលមនុស្សជាច្រើនបានស្នើភាគីខាងទូរទស្សន៍ឲ្យដកអ្នកទាំងនោះចេញពីការផ្សាយព៌ត័មានថែមទៀតផង។

ឧបទ្ទវហេតុនេះកាន់តែធ្ងន់ធ្ងរនៅពេលដែលមានសេចក្តីរាយការណ៍ថា Oh Yoanna ដែលទទួលបន្ទុកការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ និងចុងសប្តាហ៍នៅ MBC បានទទួលមរណភាពក្នុងខែកញ្ញា ឆ្នាំ ២០២៤ ។ នាង​បាន​បន្សល់ទុក​សំបុត្រ​អត្តឃាត​ប្រវែង ១៧ ទំព័រ​នៅក្នុង​កម្មវិធី​កត់ចំណាំ​នៅលើ​ទូរស័ព្ទ​របស់​នាង ដោយ​រៀបរាប់​លម្អិត​ពី​ការគំរាមកំហែង​នៅ​កន្លែងធ្វើការ បង្ក​ឲ្យមានការ​ខឹងសម្បារ​ជា​សាធារណៈ​។

ស្ថានភាពកាន់តែតានតឹងនៅពេលដែលខ្លឹមសារនៃការសន្ទនាក្នុងបន្ទប់ជជែករវាងពិធីករអាកាសធាតុ MBC Park Ha Myung, Kim Ga Young, Choi Ah Ri និង Lee Hyun Seung ត្រូវបានលាតត្រដាង។ ក្នុង​នោះ​គេ​បាន​ប្រើ​ពាក្យ​មើលងាយ​មកកាន់នាងនិងធ្វើបាបផ្លូវចិត្តដល់ជនរងគ្រោះជាខ្លាំង។ បន្ទាប់ពីព័ត៌មានត្រូវបានលាតត្រដាង គ្រប់គ្នាបានបិទការបញ្ចេញមតិលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ ហើយនៅស្ងៀម។

នៅក្នុងបទសម្ភាសន៍ជាមួយ Dispatch កាលពីថ្ងៃទី០៦ ខែកុម្ភៈ ម្តាយរបស់ Yoanna បានបង្ហាញថា កូនស្រីរបស់គាត់បាននិយាយម្តងហើយម្តងទៀតអំពីការត្រូវបានមិត្តរួមការងារដែលហៅថា A អស់រយៈពេល ៣ ឆ្នាំ។ Dispatch ទទួលបានកំណត់ត្រាការប្រឹក្សាផ្លូវចិត្តរបស់ជនរងគ្រោះ ដែលកត់ត្រាពីអារម្មណ៍ យំនៅកន្លែងធ្វើការ និងអយុត្តិធម៌នៅកន្លែងធ្វើការ ព្រមទាំងត្រូវសុំទោសជាប្រចាំពេញមួយថ្ងៃថែមទៀតផង៕

ម្តាយរបស់ Yoanna

អត្ថបទ៖​ សាង​ ស្រីល័ក្ខ

ចុចអាន៖Jang Sung-kyu តប​ការ​រិះគន់ ទាក់ទិនករណី Oh Yoanna ​ត្រូវមិត្តរួមការងារដាក់សម្ពាធ រហូតដល់ស្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

ព័ត៌មានជាតិ៣ ម៉ោង មុន

អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន៖ តាម​សំណើ​លោក ត្រាំ រុស្ស៊ី​នឹង​ទុក​ជីវិត​ទាហាន​អ៊ុយក្រែន​នៅ Kursk បើ​​ពួកគេចុះ​ចាញ់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម