Connect with us

ជីវិតកម្សាន្ដ

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

បានផុស

នៅ

តាមរយៈសារកាលពីម្សិលមិញនេះ លោក ជួង ជី ហៅ នាយ កុយ បានជូនដំណឹងឱ្យជ្រាបជាសាធារណៈថា លោកមានបញ្ហាសុខភាពត្រូវធ្វើការវះកាត់ជាបន្ទាន់ ដោយហេតុនេះ លោកសុំការអធ្យាស្រ័យទៅដល់អ្នកដែលអញ្ជើញលោកទៅសម្តែង ចំពោះការខកខាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណេរជូនដំណឹង ភ្ជាប់នឹងរូបថតកំពុងសម្រាកត្រៀមវះកាត់ ពីគណនីហ្វេសប៊ុកផ្ទាល់ខ្លួន តារាកំប្លែងជើងចាស់រូបនេះ បានត្រឹមតែសុំការអធ្យាស្រ័យចំពោះការខកខានការសម្តែង ប៉ុន្តែមិនបានបញ្ជាក់លម្អិតបន្ថែមជុំវិញស្ថានភាពសុខភាពរបស់លោកនោះឡើយ។

តែយ៉ាងណា ក្រោយដឹងដំណឹងនេះ មហាជន រួមនិងអ្នកសិល្បៈជាច្រើន បានសម្តែងក្តីបារម្ភ និងជូនពរដល់តារាកំប្លែងរូបនេះឱ្យឆាប់ធូរស្បើយពីជំងឺផងដែរ។

នាយ កុយ ជាតារាកំប្លែងចាស់វស្សារបស់កម្ពុជា ដែលមានឈ្មោះបោះសំឡេងប៉ុន្មានទសវត្សរ៍មកហើយ ដែលមានទេពកោសល្យសិល្បៈច្រើន ទាំងទម្រង់បុរាណ សម្តែង និងកំប្លែង។ ក្រៅពីឆាកសម្តែង លោកក៏ធ្លាប់ដើរតួក្នុងភាពយន្តចម្រៀង រឿងកុន និងទើបតែដើរតួឯកក្នុងភាពយន្តដែលដឹកនាំដោយផលិតករល្បីឈ្មោះ លោក ឆាយ បូរ៉ា ឆ្នាំ២០២៣ កន្លងទៅ ក្នុងរឿង «អ៊ំចនម៉ែដោះ»។ ខណៈក្នុងភាពយន្តមួយរឿងនេះ លោកបានបង្ហាញចំណេះដឹងផ្នែកសិល្បៈច្រើនបែបផងដែរ មានទាំងរបាំ ល្ខោនបាសាក់ ក៏ដូចជាក្បាច់គុនខ្មែរផងដែរ។

បច្ចុប្បន្ន បើទោះជាលោកមានវ័យជ្រេហើយក៏ដោយ ប៉ុន្តែដោយក្តីស្រលាញ់មិនចង់ឃ្លាតឆ្ងាយពីសិល្បៈ លោកនៅតែបន្តអាជីពរបស់ខ្លួន ខណៈប្រជាប្រិយភាពតារាកំប្លែងជើងចាស់រូបនេះ នៅតែទទួលបានការគាំទ្រពីសំណាក់មហាជន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២០ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម