ជីវិតកម្សាន្ដ
សំបុត្រចុងក្រោយរបស់ប្អូនស្រី វី ឌី ណែ ត ផ្ញើជូនម្ដាយមុនពេល ស្លាប់ អានហើយចង់ស្រក់ទឹកភ្នែក
សំបុត្រមួយច្បាប់របស់កញ្ញា វី លីដា ត្រូវជាប្អូនស្រីបង្កើត វី ឌីណែត ដែលសរសេរដោយដៃផ្ទាល់ផ្ញើជូនម្ដាយ មុនពេលគាត់ស្លាប់ បានចែកចាយលើបណ្ដាញសង្គមកាលពីប៉ុន្មានម៉ោងមុននេះ អានហើយទប់ទឹកភ្នែកសឹងមិនបាន។

កញ្ញា វី លីដា បានបង្ហោះសំបុត្រមួយច្បាប់ ក្រោយដំណឹងមរណៈភាពរបស់ម្ដាយនៅវេលាព្រឹកថ្ងៃទី ១៩ ខែមីនា ដោយកញ្ញាបានសម្ដែងនូវអារម្មណ៍សោកស្ដាយ ស្រណោះអ្នកមានគុណជាពន់ពេក ខណៈគាត់កំពុងឈឺខ្លាំង ហើយខ្លួនមិនអាចទៅថែទាំគាត់ទាល់តែសោះ។
កញ្ញាបានរៀបរាប់ថា អ្វីដែលឈឺចិត្តបំផុត គឺពេលម្ដាយឈឺមិនអាចសូម្បីតែមើលថែ និងមើលមុខគាត់ ជាពិសេសសរសេរសំបុត្រផ្ញើឱ្យអ្នកម៉ាក់ហើយ ប៉ុន្តែគាត់មិនអាចអាន មិនអាចដឹង និងមិនអាចឮអ្វីទាំងអស់។

ដោយឡែកនៅក្នុងខ្លឹមសារលិខិត វី លីដា បានសរសេរថា “ម៉ាក់ត្រូវសហកាជាមួយក្រុមគ្រូពេទ្យ ម៉ាក់ត្រូវទ្រាំ ត្រូវតែតស៊ូជម្នះឱ្យបាន។ ម៉ាក់ក្លាហានណាស់! ប៉ា កូនចៅ បងៗ និងក្មួយៗ រង់ចាំម៉ាក់ និងផ្ដល់កម្លាំងចិត្តឱ្យម៉ាក់។ ម៉ាក់ត្រូវត្រឡប់មកផ្ទះយើងវិញ។ កុំបារម្ភ! យើងទាំងអស់គ្នាសប្បាយទេ តែត្រូវការម៉ាក់! ម៉ាក់ស៊ូស៊ូ! កូនស្រឡាញើម៉ាក់-ពីកូនស្រី វី លីដា”។
អ្នកស្រី ងួន សុផាន្នី ជាម្ដាយកញ្ញា វី ឌីណែត បានតេស្តវិជ្ជមានវីរុសកូវីដ-១៩ បន្ទាប់ពីកូនស្រី និងត្រូវបានគេដឹងថា ជំងឺអ្នកស្រីធ្វើទុក្ខខ្លាំង រហូតបញ្ជូនចូលបន្ទប់សង្រ្គោះបន្ទាន់ កាលពីថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២០។ លុះមកដល់ព្រឹកនេះ អ្នកស្រីត្រូវបានប្រកាសមរណភាព ប៉ុន្តែខាងមន្ទីរពេទ្យមិនទាន់បញ្ជាក់ច្បាស់ពីមូលហេតុស្លាប់នៅឡើយទេ៕

អត្ថបទ៖ សន្យា
ចុចអាន៖ ពីមន្ទីរពេទ្យរុស្សី លម្អិតបន្ថែមករណីស្លាប់ម្តាយតារាចម្រៀង វី ឌីណែត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ