ជីវិតកម្សាន្ដ
មិនមែនលំៗ! អាថ៌កំបាំងពីក្រោយចម្រៀងស្តង់ដាអន្តរជាតិរបស់ សុវត្ថិ មុនីនាគ ចេញពីការហ្វឹកហាត់សាលាកម្រិត Hollywood
ក្រោយស្ងាត់លើវិថីចម្រៀងមួយរយៈ សុវត្ថិ មុនីនាគ កូនប្រុសទី២ របស់ឧកញ៉ា ព្រាប សុវត្ថិ ដែលជាតារាចម្រៀងម្នាក់ពេញដោយទេពកោសល្យសិល្បៈ បានបង្ហាញវត្តមានជាមួយនឹងការផ្លាស់ប្តូរថ្មី តាមរយៈចម្រៀងជាភាសាបរទេស រួមនឹង MV ចម្រៀងកម្រិតស្តង់ដាអន្តរជាតិ។

ជាមួយនឹងការង្ហាញខ្លួនក្នុងរូបភាពថ្មី តារាចម្រៀងវ័យក្មេងរូបនេះ កាន់តែធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងថែមទៀត ពិសេស Album ចម្រៀងថ្មីរបស់ មុនីនាគ ដែលគ្រោងនឹងបញ្ចេញ អំឡុងចុងខែកុម្ភៈនេះ។
តាមរយៈវីដេអូសកម្មភាពចម្រៀងជាភាសាបរទេសជាច្រើនបទ ដែលប្រើប្រាស់តុងនៃភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ មហាជនស្ទើរតែមិនហ៊ានប្រាកដចិត្តថា នោះគឺ សុវត្ថិ មុនីនាគ ដែលជាតារាចម្រៀងខ្មែរឡើយ។ ពិសេសជាងនេះទៅទៀត គឺគុណភាពនៃការផលិត MV ដែលមិនមែនជាស្ទាយល៍ផលិតចម្រៀងក្នុងស្រុកដាច់ខាត ពោលមិនថាសំនៀង ស្ទាយល៍ច្រៀង និងគុណភាពវីដេអូ គឺស្តង់ដាអន្តរជាតិតែម្តង។
ទាក់ទងនឹងកម្រិតនៃការផលិត MV ចម្រៀងរបស់ សុវត្ថិ មុនីនាគ ដែលអាចចេញជាសមទ្ធិផលនេះមកបាន គឺផ្តើមពីជំហាននៃការប្រឹងប្រែងរបស់តារាចម្រៀងស្រស់សង្ហារូបនេះ លើទឹកដីសហរដ្ឋអាមេរិក ពោលមួយរយៈនៃអវត្តមាន មុនីនាគ ក៏ព្រោះតែបានទៅសំងំហ្វឹកហាត់ដុះខាត់សមត្ថភាពលើដុង្គសិល្បៈដែលខ្លួនមាន ជាមួយសាលាកម្រិត Hollywood ។
គួរជម្រាបដែរ ក្នុងចំណោមបងប្អូនប្រុសដែលសុទ្ធតែមានដុង្គសិល្បៈដូចគ្នា មិនខុសពីលោកពុក
កូនប្រុសទី២ របស់ឧកញ៉ា ព្រាប សុវត្ថិ រូបនេះ បានឈានមួយជំហានទៀតក្នុងវិថីចម្រៀងសម័យ ក្រៅពីច្រៀង មុនីនាគ ជាអ្នករាំដ៏ពូកែ ចេះនិពន្ធចម្រៀង និងលេងឧបករណ៍តន្រ្តីយ៉ាងស្ទាត់ជំនាញថែមទៀតផង៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ