ជីវិតកម្សាន្ដ
អ្នកជិតខាងរិះគន់គ្រួសារ សាន់ឆាយ ថា ទុកផេះរបស់សព នៅផ្ទះល្វែងជាជាងធ្វើបុណ្យ
អ្នកជិតខាងរបស់តារាសម្ដែង Barbie Hsu បានចោទប្រកាន់ថា និងរិះគន់គ្រួសាររបស់នាងចំពោះការទុកផេះនៅក្នុងផ្ទះល្វែងរបស់ពួកគេ ដោយហៅវាថាជារឿងអាត្មានិយម និងមិនគិតពីកង្វល់របស់អ្នកស្រុកផ្សេងទៀត។ អ្នកប្រើប្រាស់បានប្រកែកថា ប្រសិនបើគ្រួសារពិតជាគោរពនាងមែននោះ ពួកគេគួរតែដាក់ផេះសាន់ឆាយនៅដី ជាជាងនៅក្នុងអគារផ្ទះល្វែងរួមគ្នា។
រាយការណ៍ដោយ Dimsum Daily អ្នកប្រើប្រាស់ម្នាក់ដែលអះអាងថាអ្នកជិតខាងបានសរសេរថា «ជាដំបូងត្រូវតែបង្ហាញការគោរព! អ្នកស្លាប់សមនឹងទទួលបានសន្តិភាព។ ប្រសិនបើអ្នករស់នៅក្នុងផ្ទះវីឡាឯកជន អ្នកអាចទុកផេះជាច្រើនដោយគ្មានកង្វល់ ប៉ុន្តែសូមកុំធ្វើឲ្យប៉ះពាល់ដល់គុណភាពជីវិតសម្រាប់អ្នករស់នៅក្នុងផ្ទះល្វែង ដោយសារភាពអាត្មានិយមរបស់អ្នក»។
ការរិះគន់នេះបានកើតឡើងខណៈដែលប្អូនស្រីរបស់សាន់ឆាយគឺនាង Dee Hsu បានបញ្ជាក់ថាក្រុមគ្រួសារបានបញ្ចប់ការរៀបចំសម្រាប់ការបញ្ចុះសពដែលមានលក្ខណៈបរិស្ថាន ដើម្បីបំពេញតាមការចង់បានរបស់តារាស្រី។ ក្រោយពេលកំណត់កន្លែងបូជា និងកាលបរិច្ឆេទច្បាស់លាស់ គ្រួសារនឹងធ្វើពិធីបន្តទៀត ។
Barbie Hsu បានទទួលមរណភាពក្នុងប្រទេសជប៉ុនកាលពីថ្ងៃទី ២ ខែកុម្ភៈ។ គ្រួសាររបស់នាងបានធ្វើពិធីបូជាសពនៅទីក្រុងតូក្យូ មុនពេលនាំយកផេះត្រឡប់ទៅតៃវ៉ាន់វិញនៅថ្ងៃទី ០៥ខែកុម្ភៈ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឯកស្រីក្នុងរឿង F4 កូរ៉េ មានជីវិតមិនខុសពី សាន់ឆាយ ឡើយ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង