Connect with us

ជីវិតកម្សាន្ដ

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

បានផុស

នៅ


លោក ងួត ចាន់ដាវិត (G-Devith) បានដាក់បណ្តឹងទៅអង្គការ UNICEF នៅកម្ពុជា ដើម្បីជំរុញដល់ការលុប ជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុកដែលប៉ះពាល់ដល់សិទ្ធិកុមារនៅកម្ពុជាតាមគ្រប់រូបភាព ក្រោយហ្វេសប៊ុកផេកឈ្មោះ អាក្លូ បានផ្សាយវីដេអូជាមួយខ្លឹមសារប្រមាថយ៉ាងអសីលធម៌លើក្រុមគ្រួសារខ្លួនថា “មិនដូចអាអ្នកខ្លះ កូនកើតមកទាន់ម៉ែឪការ” ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលិខិតប្រកាសនៅរសៀលថ្ងៃទី ១០ ខែកុម្ភនេះ បានជម្រាបជូនសាធារណជនថា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រហ្វេសប៊ុក ឈ្មោះ អាក្លូ បានបង្ហោះវីដេអូ មានចំណងជើងថា “Diss រាក់កំភែល” ដោយក្នុងវីដេអូនោះ បាននិយាយប្រមាថយ៉ាងអសីលធម៌ថា “មិនដូចអាអ្នកខ្លះ កូនកើតមកទាន់ម៉ែឪការ”។

ការនិយាយបែបនេះ ជាទម្រង់នៃការរំលោភសិទ្ធិអភិវឌ្ឍន៍របស់កុមារ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងស្មារតីរបស់កុមារដែលជាកូនរបស់ លោក ងួន ចាន់ដាវិត (G-Devith) និងអ្នកនាង ទេព បូព្រឹក្ស។ សិទ្ធិអភិវឌ្ឍន៍ ជាសិទ្ធិធំមួយក្នុងចំណោមសិទ្ធិគោលធំទាំងបួនរបស់កុមារ ដែលមានចែងក្នុងអនុសញ្ញាស្ដីពីសិទ្ធិកុមាររបស់ អង្គការសហប្រជាជាតិ និងគោលការណ៍ណែនាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ។

ម៉្យាងវិញទៀត ការនិយាយប្រមាថនេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ និងបង្កឱ្យខូចខាតធ្ងន់ធ្ងរដល់កិត្តិយស រួមទាំងសេចក្ដីថ្លៃថ្នូររបស់លោក ងួន ចាន់ដាវិត (G-Devith) ព្រមទាំងក្រុមគ្រួសាររបស់លោកផងដែរ។

ដោយហេតុនេះ ក្នុងគោលជំហរការពារ និងលើកកម្ពស់សិទ្ធិកុមារ រួមទាំងកិច្ចការពារសិទ្ធិបុគ្គល ពាក់ព័ន្ធនឹងកិត្តិយសសេចក្ដីថ្លៃថ្នូរ និងការពារសិទ្ធិរបស់លោក ងួន ចាន់ដាវិត (G-Devith) មេធាវីតំណាង បានបញ្ជាក់តាមរយៈលិខិតប្រកាសដែលមានខ្លឹមសារថា៖

១. ក្នុងស្មារតីចូលរួមពង្រឹងនីតិរដ្ឋ និងការការពារសិទ្ធិជាសារវន្ត ក៏ដូចជា អនុវត្តតាមប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់បានដាស់តឿនដល់អ្នកដែលចង់បានចំណាប់អារម្មណ៍លើបណ្ដាញសង្គម សូមកុំធ្វើឱ្យប៉ះពាល់ដល់បុព្វបុរស សាសនា និងវប្បធម៌របស់យើង។ លោក ងួន ចាន់ដាវិត (G-Devith) បានដាក់បណ្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការច្បាប់ ដោយមិនមានការលើកលែងទៅលើម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “អាក្លូ” និងអ្នកពាក់ព័ន្ធឡើយ។

២. កុមារមិនបានចូលរួមពាក់ព័ន្ធក្នុងសកម្មភាព/អំពើរបស់មនុស្សពេញវ័យជានីតិជននោះទេ ហើយរាល់សកម្មភាព ឬអំពើ របស់មនុស្សពេញវ័យ មិនត្រូវក្លាយជាកម្មវត្ថុ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិគោលធំទាំងបួនរបស់កុមារនោះឡើយ។ លោក ងួន ចាន់ដាវិត (G-Devith) បានដាក់បណ្តឹងទៅអង្គការ UNICEF នៅកម្ពុជា ដើម្បីជំរុញដល់ការលុប ជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុកដែលប៉ះពាល់ដល់សិទ្ធិកុមារនៅកម្ពុជាតាមគ្រប់រូបភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៤ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ១៤ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ២២ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម