ជីវិតកម្សាន្ដ
ត្រួសៗពី Wang Hongyi តារាចិនលេចមុខថតកុនលើទឹកដី សៀមរាប
កាលពីប៉ុន្មានថ្ងៃនេះបណ្ដាញសង្គមតីកតុកនិងហ្វេសបុកនៅក្នុងប្រទេសកម្ពុជា បាននិងកំពុងចែកចាយអំពីរូបភាពនិងឃ្លិបរបស់តារាចិន Wang Hongyi ដែលគេស្គាល់យ៉ាងច្បាស់ថា ជាតួសម្ដែងក្នុងរឿង «ទឹកដីអច្ឆរិយៈជំពាក់ស្នេហ៍» ធ្លាប់ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍នាពេលកន្លងមក។
យ៉ាងណា កាលមកដល់ប្រទេសកម្ពុជារបស់តួចិនរូបនេះ បានធ្វើឲ្យទស្សនិកជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយគេដឹងថា លោកបានមកថតភាពយន្តថ្មីក្រោមចំណងជើងថា « San Xian Mi Hui» ជាមួយតួឯកស្រី Meng Ziyi នៅលើទឹកដីនៃខេត្តសៀមរាប។

ទាំងនេះគឺជាប្រវត្តិត្រួសៗ អំពីតារាប្រុសចំនូលថ្មី Wang Hongyi ដែលកំពុងសាងប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើទឹកដីអាស៊ី។
Wang Hongyi កើតនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ១៩៩៩ នៅទីក្រុង Hangzhou ខេត្ត Zhejiang បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Zhejiang Technology និងជាតារាសម្តែងភាពយន្ត និងទូរទស្សន៍ចិន។ តារាសម្ដែងវ័យ២៥ឆ្នាំរូបនេះ មានចំណង់ចំណូលចិត្តផ្នែក Anime តាំងពីនៅក្មេងវ័យ ហើយគាត់ក៏ចូលចិត្តកីឡាដូចជាហែលទឹក និងរត់ជាដើម។
នៅក្នុងឆ្នាំ២០១៨ អំឡុងពេលហ្វឹកហាត់យោធានៅសកលវិទ្យាល័យ តារាប្រុសក្មេងខ្ចីត្រូវបានអ្នកលេងអ៊ីនធឺណិតជាច្រើនស្គាល់ដោយចៃដន្យ ជាមួយនឹងឈ្មោះតាមអ៊ីនធឺណិតថា Hongyi Classmate គាត់ត្រូវបានគេស្គាល់ថាជាបុរសសង្ហាហ្វឹកហាត់យោធា ហើយគាត់មានប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើវេទិកាអ៊ីនធឺណិត។
ងាកមកកាន់អាជីពសិល្បៈឯណោះវិញ លោកមានបទពិសោធន៍សម្តែងតិចតួចស្ដួងស្ដើងប៉ុណ្ណោះ! ប៉ុន្តែតាមរយៈទេពកុសលពីកំណើត បានរុញច្រានលោកឲ្យក្លាយជាតារាប្រុសទទួលបានប្រជាប្រិយភាពត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។
បង្ហាញខ្លួនដំបូងនៅឆ្នាំ ២០២១ លោកបានសម្តែងក្នុងរឿងភាគមនោសញ្ចេតនានៅទីក្រុង Moonlight សម្តែងរួមគ្នាជាមួយ Yu Shuxin និង Ding Yuxi ត្រូវបានចាក់ផ្សាយនៅលើ iQiyi Video ដែលក្នុងនោះគាត់បានដើរតួជា Xiaobai ដែលជាអ្នកគ្រប់គ្រងហាងសៀវភៅមួយ។ ក្នុងឆ្នាំដដែល គាត់បានសម្តែងក្នុងរឿងភាគបុរាណមួយ ក្រោមចំណងជើង Mo Ran ដោយដើរតួជាវេជ្ជបណ្ឌិតវ័យក្មេងមួយរូប។
នៅឆ្នាំ ២០២២ លោកទទួលបានការទទួលស្គាល់សម្រាប់ការសម្ដែងនៅក្នុងរឿងភាគដ៏ពេញនិយម ដូចជា «Who Rules the World» «Lost You Forever» និង «Fairyland Romance»។ ក្រោយមក គាត់បានឈ្នះពានរង្វាន់ Tencent Video Star Awards ឆ្នាំ ២០២៣ នៅក្នុងរឿងភាគទូរទស្សន៍ប្រចាំឆ្នាំរបស់ខ្លួន។ ចំណែកឯស្នាដៃថ្មីៗក្នុងឆ្នាំ២០២៤ រួមមាន «Lost You Forever Season 2» ដែលលោកបានដើរតួសំខាន់ជា Chishui Fenglong និង «The Legend of Heroes» បានសម្តែងជាតួ Yang Kang។
យ៉ាងណាមិញ ត្រឹមតែរយៈពេល៣ឆ្នាំប៉ុណ្ណោះ រាប់ចាប់តាំងពីប្រឡូកក្នុងអាជីពដំបូងមក Wang Hongyi ទទួលបានភាពល្បីល្បាញ មិនមែនត្រឹមរូបរាងសង្ហាកម្ពស់ ១ម៉ែត្រនិង៨៣សង់ទីម៉ែត្រទេ។ ប៉ុន្តែតារាចិនរូបនេះ ទទួលបានភាពល្បីល្បាញរហ័សស ដោយសារតែសមត្ថភាពអង្គអាច បូកផ្សំជាមួយនឹងអត្តចរិតរួសរាយពីកណើត និងស្នាមញញឹមមានមន្តស្នេហ៍ បានក្លាយជាចំណាប់អារម្មណ៍ដំបូងរបស់មនុស្សជាច្រើន៕





អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាចិន-តៃវ៉ាន់ ៦ រូប សុទ្ធតែសម្រស់ស្អាត តែជួបជីវិតអភ័ព្វ ស្លាប់ទាំងវ័យក្មេង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ