ជីវិតកម្សាន្ដ
ឈ្មោះ T.O.P លេចឡើងជាមួយ BIGBANG ខណៈគេប៉ានស្មានថា នឹងជួបជុំក្រុមវិញឆាប់ៗ
កាលពីពេលថ្មីៗនេះ សហគមន៍អនឡាញមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងការអះអាងថាឈ្មោះរបស់ Choi Seung Hyun ឬ T.O.P ត្រូវបានបញ្ចូលថ្មីទៅក្នុងគេហទំព័រ YouTube របស់ BIGBANG ដោយដាក់ឈ្មោះ G-Dragon, Taeyang, T.O.P និង Daesung រួមគ្នា។ នេះបានជំរុញឲ្យមានការពិភាក្សាអំពីការជួបជុំក្រុមពេញលេញដែលអាចទៅរួច។
ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រមួយចំនួនបានប្រកែកថា ឈ្មោះរបស់ T.O.P មិនត្រូវបានដកចេញតាំងពីដំបូងឡើយ ដែលនាំឲ្យមានការជជែកវែកញែកអំពីភាពត្រឹមត្រូវនៃការអះអាងទាំងនេះ។ បន្ថែមលើការរំពឹងទុក Choi Seung Hyun ថ្មីៗនេះបានធ្វើបច្ចុប្បន្នភាពប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួនរបស់គាត់ ដោយបញ្ចូលឈ្មោះអតីតឆាកគឺ T.O.P ម្តងទៀត។
T.O.P បានចាកចេញពីក្រុម BIGBANG បន្ទាប់ពីកិច្ចសន្យារបស់ខ្លួនជាមួយផលិតកម្ម YG Entertainment បានបញ្ចប់នៅឆ្នាំ ២០២២។ ក្នុងឆ្នាំ២០១៧ គាត់បានទទួលការកាត់ទោសឲ្យជាប់គុក២០ ខែ ព្យួររយៈពេល ២ ឆ្នាំ បន្ទាប់ពីត្រូវបានកាត់ទោសពីបទប្រើប្រាស់កញ្ឆានៅក្នុងស្រុក Yongsan នៃទីក្រុងសេអ៊ូល។ គាត់បានប្រកាសជាផ្លូវការពីការចាកចេញពីក្រុមនៅឆ្នាំ ២០២៣ ។
ទន្ទឹមនឹងនេះ T.O.P គ្រោងនឹងត្រលប់មកវិញនូវការសម្តែងរបស់គាត់នៅក្នុង «Squid Game 2» របស់ Netflix ដែលគាត់នឹងដើរតួជាអ្នករ៉េបម្នាក់ឈ្មោះ Thanos ដែលទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនទូទាំងពិភពលោក៕


អត្ថបទ៖ សាង ស្រីល័ក្ខ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង