Connect with us

ជីវិតកម្សាន្ដ

មរតកបន្សល់ពី សាន់ឆាយ នៅតែចម្រូងចម្រាសរវាងប្ដីមុននិងក្រោយ រួមទាំងកូនតូចៗទាំង២

បានផុស

នៅ

Barbie បានស្លាប់នៅអាយុ ៤៨ឆ្នាំ តាមសេចក្តីរាយការណ៍ថា​ បានបន្សល់ទុកនូវទ្រព្យសម្បត្តិដ៏ធំសម្បើម។ ទោះជាតួរលេខពិតមិនច្បាស់ ប៉ុន្តែមរតកទាំងនោះរួមបញ្ចូលនូវអចលនទ្រព្យចំនួនពីរ វីឡានៅសារមន្ទីរវិចិត្រសិល្បៈជាតិ និងផ្ទះមួយនៅស្រុក Xinyi ទីក្រុងតៃប៉ិ ដែលមានតម្លៃសរុបជាង ១៨.២ លានដុល្លារអាមេរិក។

កន្លងមកមេធាវីជាច្រើន បានចង្អុលបង្ហាញថា យោងតាមក្រមរដ្ឋប្បវេណីបច្ចុប្បន្ន មនុស្សទីមួយនៃអ្នកស្នងមរតករួមមាន DJ Koo និងកូនពីរនាក់របស់នាង ។​ ក្នុងនាមជាអ្នកស្នងមរតកស្របច្បាប់ មិនថាតួរឿង Meteor Garden បានបន្សល់ទុកនូវបណ្ដាំមរតកឬអត់នោះទេ DJ Koo នៅតែមានសិទ្ធិទទួលបានចំណែកនៃទ្រព្យដែលតារាស្រីបន្សល់ទុក។ យ៉ាងហោចណាស់ ១/៦ និងច្រើនបំផុត ១/៣ អាស្រ័យលើករណីជាក់លាក់។

ទោះជាយ៉ាងណាក៏ដោយ គេហទំព័រមួយចំនួនបាននិយាយថា សាន់ឆាយ និងស្វាមីកូរ៉េបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមុនពេលរៀបអាពាហ៍ពិពាហ៍ ដែលរួមមានឃ្លាមួយដើម្បីលះបង់មរតក។ ប្រសិនបើព័ត៌មាននេះត្រឹមត្រូវ នោះឌីជេគ្មានអ្វីពាក់ព័ន្ធនឹងទ្រព្យសម្បត្តិនាងទេ។

ជាពិសេស បន្ទាប់ពី DJ បានប្រកាសថា គាត់នឹងលះបង់សិទ្ធិក្នុងការទទួលមរតកទ្រព្យរបស់ Barbie មេធាវីជាច្រើននៅតៃវ៉ាន់បានព្រមានផលិតករតន្ត្រីដែលកើតក្នុងឆ្នាំ ១៩៦៩ ថា ទោះបីជាគាត់បានលះបង់សិទ្ធិក៏ដោយ ទ្រព្យសម្បត្តិដែលគាត់សមនឹងទទួលបាន មិនអាចផ្ទេរដោយផ្ទាល់ទៅឲ្យម្ដាលក្មេកបានទេ ប៉ុន្តែផ្ទុយទៅវិញ ទ្រព្យនោះនឹងបែងចែកស្មើៗគ្នារវាងកូនទាំងពីររបស់សាន់ឆាយវិញ។

ទោះជាបែបនេះក្ដី យោងតាមមេធាវី និងជាអ្នកនយោបាយបានឲ្យដឹងថា ដោយសារកូនទាំងពីររបស់នាងជាអនីតិជន ដូច្នេះឪពុកបង្កើត និងជាអាណាព្យាបាលស្របច្បាប់មានសិទ្ធិគ្រប់គ្រងមរតកទាំងអស់ រហូតដល់ក្មេងទាំងពីរមានអាយុ ១៨ ឆ្នាំ។ ប្រសិនបើ DJ Koo មិនចង់ឲ្យរឿងនេះកើតឡើង គាត់នឹងត្រូវទទួលយកមរតកជាមុនសិន រួចផ្ទេរទៅឲ្យម្តាយក្មេក។ ប៉ុន្តែ វិធីសាស្ត្រនេះធ្វើឲ្យសិល្បករកូរ៉េទទួលបន្ទុកពន្ធយ៉ាងច្រើន។

មិនតែប៉ុណ្ណោះ បន្ទាប់ពីភរិយាស្លាប់ ប្រព័ន្ធផ្សព្វផ្សាយចិនបានផ្ទុះឡើងជាមួយនឹងពាក្យចចាមអារ៉ាមថា DJ Koo ជាមនុស្សឆ្លាត រក្សាភាពស្ងៀមស្ងាត់ និងចៀសវាងប្រព័ន្ធផ្សព្វផ្សាយដើម្បីការពារខ្លួន ចៀសវាងរឿងអាស្រូវ ទុកឲ្យ Wang Xiaofei ក្លាយជាអ្នករិះគន់ ខណៈគាត់ទទួលបានផលប្រយោជន៍នៅចុងក្រោយគេ។

សូម្បីតែ DJ លះបង់មរតកក៏ដោយ ក៏មនុស្សមួយចំនួនបាននិយាយថា សិល្បករប្រុសស្គាល់ច្បាប់នៅតៃវ៉ាន់ ប៉ុន្តែសម្តែងនៅចំពោះមុខអ្នកផ្សេងដើម្បីទទួលបានភាពល្បីល្បាញ។ បន្ទាប់ពីទទួលបានមរតក លោកអាចនឹងប្រើលេសពន្ធខ្ពស់ មិនផ្ទេរទ្រព្យសម្បត្តិទៅម្តាយក្មេកដាច់ខាត។

យ៉ាងណាមិញ ប្រឈមមុខនឹងចម្រូងចម្រាសមិនចេះអស់ជាបន្តបន្ទាប់ អ្នកគាំទ្របានលើកឡើងថា ទង្វើរបស់ DJ Koo គឺសមហេតុផល គ្មានប្តីណាដែលបាត់បង់ប្រពន្ធហើយបែរជាបង្ករឿងអាស្រូវឡើយ ប្រសិនបើគាត់ពិតជាឈឺចាប់ ហើយ Wang Xiaofei ត្រូវបានគេរិះគន់ថាមានប្រតិកម្មខ្លាំងពេក មិនមានពាក់ព័ន្ធអ្វីជាមួយ DJ Kooឡើយ ។ ការ​ផ្ទេរ​ទ្រព្យសម្បត្តិ​ទៅ​ឲ្យ​ម្តាយ​ក្មេក​បង្ហាញ​ពី​សុច្ឆន្ទៈ ។លើសពីនេះទៀត អ្នកគាំទ្រក៏បានសង្កត់ធ្ងន់ថា ឌីជេមិនខ្វះលុយនោះទេ។ គាត់មានអាជីពជោគជ័យក្នុងរយៈពេលជាង ៣០ ឆ្នាំ និងមានទ្រព្យសម្បត្តិរាប់លានដុល្លារនៅប្រទេសកូរ៉េឯណោះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ទោះមិនល្បីដូច សាន់ឆាយ តែទ្រព្យធនស្វាមីទី២ មានមិនចាញ់គ្នាប៉ុន្មានទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤១ វិនាទី មុន

អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នឹងស្រាវជ្រាវលើពាក្យចចាមអារ៉ាម ដោះលែងអ្នកផលិតកាំបិតត្រឡប់ទៅផ្ទះ ជាថ្នូរនឹងប្រាក់ ៥ ៥០០ ដុល្លារ

ជីវិតកម្សាន្ដ១ នាទីute មុន

មរតកបន្សល់ពី សាន់ឆាយ នៅតែចម្រូងចម្រាសរវាងប្ដីមុននិងក្រោយ រួមទាំងកូនតូចៗទាំង២

សេចក្ដីជូនដំណឹង៨ នាទីutes មុន

មន្ទីរពេទ្យអន្តរជាតិបំរុងរ៉ាត់និងមន្ទីរពេទ្យ អុីនធ័រឃែរ បានប្រកាសពីការចាប់ដៃគូយុទ្ធសាស្ត្រដើម្បីលើកស្ទួយវិស័យសុខាភិបាលនៅកម្ពុជា

ជ័យ ចាប
ជីវិតកម្សាន្ដ៩ នាទីutes មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានជាតិ១០ នាទីutes មុន

ក្រុមហ៊ុន៣ របស់ហ្វីលីពីន ចាប់អារម្មណ៍វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធធំៗ កសិ-ឧស្សាហកម្ម សុខាភិបាល នៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម