Connect with us

ជីវិតកម្សាន្ដ

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

បានផុស

នៅ

អង្គការ UNICEF បានចេញសេចក្ដីថ្លែងការណ៍មួយរបស់លោកបណ្ឌិត Will Parks នាយកអង្គការយូនីសេហ្វប្រចាំកម្ពុជា ទាក់ទងនឹងករណីរបស់កូនលោក G-Devith នៅរសៀលថ្ងៃទី១២ កុម្ភៈនេះ ដោយបានលើកឡើងនូវចំណុចខ្លះៗ ពីកិច្ចគាំពារចំពោះកុមារ និងរូបភាពដែលប៉ះពាល់ដល់កុមារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីលោក ងួត ចាន់ដាវិត (G-Devith) បានដាក់បណ្តឹងមកអង្គការ UNICEF នៅកម្ពុជា ដើម្បីជំរុញដល់ការលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់ដល់សិទ្ធិកុមារនៅកម្ពុជាតាមគ្រប់រូបភាព។ ជាក់ស្តែង គឺក្រោយហ្វេសប៊ុកផេកឈ្មោះ អាក្លូ បានផ្សាយវីដេអូជាមួយខ្លឹមសារប្រមាថយ៉ាងអសីលធម៌លើក្រុមគ្រួសារខ្លួនថា “មិនដូចអាអ្នកខ្លះ កូនកើតមកទាន់ម៉ែឪការ” ដែលមិនត្រឹមតែប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរគ្រួសារលោក ហើយថែមទាំងអាចជះផលអវិជ្ជមានដល់ក្មេងនៅថ្ងៃអនាគតផងដែរ។

ករណីនេះ លោកបណ្ឌិត Will Parks នាយកអង្គការយូនីសេហ្វប្រចាំកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍ បានគូសបញ្ជាក់ ៤ចំណុចធំៗ៖

១. នាពេលថ្មីៗនេះ បណ្តាញសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម កំពុងចែករំលែកព័ត៌មានជាច្រើនរបស់លោក ងួន ចាន់ដាវិត (G-Devith) ដែលពាក់ព័ន្ធនឹងការចោទប្រកាន់អំពីការប្រមាថតាមអនឡាញ មកលើកូនប្រុសរបស់លោក។ ករណីនេះ យូនីសេហ្វ លើកទឹកចិត្តឱ្យរាយការណ៍អំពីករណីនេះជូនដល់អាជ្ញាធរពាក់ព័ន្ធ។

២. ការរករឿងឈ្លោះ និងការបៀតបៀនតាមអនឡាញ អាចបន្សល់ទុកស្លាកស្នាមផ្លូវចិត្តពេញមួយជីវិតចំពោះកុមារ និង យុវជន។ រាជរដ្ឋាភិបាល ក្រុមហ៊ុនបច្ចេកវិទ្យា វិស័យធុរកិច្ច អ្នកបង្កើតមាតិកា ឪពុកម្តាយ និងយុវជនទាំងអស់ មាន តួនាទីក្នុងការចូលរួមកសាងបរិយាកាសដែលកាន់តែមានសុវត្ថិភាពសម្រាប់ទាំងអស់គ្នា ជាពិសេសសម្រាប់កុមារ និង យុវជន លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិ និងទប់ស្កាត់ការគំរាមកំហែង និងបៀតបៀនតាមអនឡាញ។

សេចក្តីថ្លែងការណ៍ដដែលបញ្ចាក់ទៀតថា ចំពោះករណីរករឿងឈ្លោះ ឬការគំរាមកំហែងតាមអុីនធឺណិត ដែលពាក់ព័ន្ធនឹងកុមារនិងយុវជន អង្គការស្នើឱ្យមានលការរាយការណ៍ដោយផ្ទាល់ក្នុងបណ្ដាញទំនាក់ទំនងសង្គម ឬទៅកាន់ អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់ វិធានការសមស្របតាមផ្លូវច្បាប់ ទាក់ទងទៅកាន់បណ្ដាញទូរស័ព្ទជំនួយកុមារ ១២៨០ និងទូរស័ព្ទទាន់ហេតុការណ៍ឥតគិតថ្លៃរបស់អង្គការ APLE កម្ពុជា លេខ ០៩២ ៣១១ ៥១១ ឬគេហទំព័រ www.aplecambodia.org/reporting-page/unicef ។

ទន្ទឹមនេះ យូនីសេហ្វ ក៏បានបញ្ជាក់ជំហរក្នុងកិច្ចការរបស់ខ្លួនដែរថា អង្គការនេះ គឺនៅតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក៏ដូចជាវិស័យឌីជីថល និងទូរគមនាគមន៍ ដើម្បីពង្រឹងវិធាន ការសុវត្ថិភាពតាមអ៊ីនធឺណិត។ ជាពិសេស តាមរយៈការដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារតាម ប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងយុទ្ធនាការសុវត្ថិភាពតាមអនឡាញ ដើម្បីផ្ដល់ចំណេះដឹងដល់កុមារ និងឪពុកម្តាយក្នុងការការពារខ្លួនតាមអុីនធឺណិត។ ក្នុងនោះ ក៏មានគូសបញ្ជាក់ដែរថា កុមារគ្រប់រូបមានសិទ្ធិរស់នៅ និងលូតលាស់ក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព និងការគាំទ្រទាំងនៅលើ Online និង Offline

គួររំលឹកថា តាមរយៈលិខិតជម្រាបជូនសាធារណជនរបស់មេធាវីតំណាង លោក ងួន ចាន់ដាវិត បានចាត់ទុត ការដែលគេហទំព័រហ្វេសប៊ុក ឈ្មោះ អាក្លូ ប្រើសម្តីអសីលធម៌ថា “មិនដូចអាអ្នកខ្លះ កូនកើតមកទាន់ម៉ែឪការ” ក្នុងវីដេអូដែលបានបង្ហោះវីដេអូ ចំណងជើង “Diss រាក់កំភែល” ជាការនិយាយក្នុងទម្រង់នៃការរំលោភសិទ្ធិអភិវឌ្ឍន៍របស់កុមារ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងស្មារតីរបស់កុមារដែលជាកូនរបស់ លោក ងួន ចាន់ដាវិត (G-Devith) ។

លិខិតដដែល បញ្ជាក់ទៀតថា ករណីនេះ គឺពាក់ព័ន្ធនឹងសិទ្ធិអភិវឌ្ឍន៍ ជាសិទ្ធិធំមួយក្នុងចំណោមសិទ្ធិគោលធំទាំងបួនរបស់កុមារ ដែលមានចែងក្នុងអនុសញ្ញាស្ដីពីសិទ្ធិកុមាររបស់ អង្គការសហប្រជាជាតិ និងគោលការណ៍ណែនាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ។ ឯការនិយាយប្រមាថនេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ និងបង្កឱ្យខូចខាតធ្ងន់ធ្ងរដល់កិត្តិយស រួមទាំងសេចក្ដីថ្លៃថ្នូររបស់លោក ងួន ចាន់ដាវិត (G-Devith) ព្រមទាំងក្រុមគ្រួសាររបស់លោកផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ២ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ២ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម