Connect with us

ជីវិតកម្សាន្ដ

Brad Pitt ​បង្ហាញ​ស្នាម​សាក់ជាអក្សរខ្មែរ ពេលកំពុងផ្សាយភាពយន្តថ្មី

បានផុស

នៅ

កាលពីថ្ងៃទី ១០ ខែកុម្ភៈ រូបថតមិនពាក់អាវរបស់តារាហូលីវូដ Brad Pitt ត្រូវគេចែករំលែកយ៉ាងព្រោងព្រាត ដោយបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។ ក្នុងនោះទស្សនិកជនជាច្រើនចាប់អារម្មណ៍នឹងស្នាមសាក់លើពោះរបស់តារាប្រុសវ័យ៦១ឆ្នាំជាអក្សរខ្មែរ ដែលធ្លាប់សាក់រួមគ្នាជាមួយអតីតភរិយា Angelina Jolie ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទំព័រ Six រូបថតនេះគឺជាផ្នែកមួយនៃឈុតផ្សព្វផ្សាយសម្រាប់ខ្សែភាពយន្តក្រោមចំណងជើងថា F1 និយាយអំពីការប្រកួតប្រណាំងរថយន្ត Grand Prix ដែលតារាសម្ដែងកើតឆ្នាំ ១៩៦៣ បានសម្ដែង ។​ នៅក្នុងរូបថត Brad Pitt ដេកលើសាឡុង ដៃរបស់គាត់ទម្លាក់លើឥដ្ឋ ហើយរាងកាយខាងលើមិនមានសំលៀកបំពាក់ឡើយ។ ក្នុង​វ័យ​៦១​ឆ្នាំ តារា​ហូលីវូដ​រូប​នេះ​នៅ​តែ​រក្សា​រាង​កាយ​មាំ​មួន។ បន្ថែមពីលើរូបរាង​ តារាប្រុសក៏ទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងស្នាមសាក់លើស្បែករបស់គាត់។ គួរឲ្យចាប់អារម្មណ៍ សាក់ចំនួនពាក់ព័ន្ធនឹង Angelina Jolie ។

សារព័ត៌មាន Daily Mail បានចង្អុលបង្ហាញថា តារាសម្តែងបានសាក់រូបខួបកំណើតរបស់ Angelina (ថ្ងៃទី ០៤ខែមិថុនា) នៅលើពោះខាងក្រោមរបស់គាត់។ វាត្រូវបានសរសេរជាភាសាខ្មែរ ដោយតំណាងឲ្យស្រុកកំណើតរបស់កូនប្រុសច្បងគឺ Maddox ។

មិនតែប៉ុណ្ណោះ ស្នាមសាក់មួយទៀតគឺជាឈើឆ្កាងដែលលាតសន្ធឹងពីកដៃទៅកំភួនដៃ។ ម្ខាងនៃឈើឆ្កាងមានអក្សរ A ដែលតំណាងឲ្យ Angelina ហើយម្ខាងទៀតមានអក្សរកាត់ឈ្មោះកូនទាំងប្រាំមួយនាក់របស់ពួកគេគឺ Maddox, Pax Thien, Zahara, Shiloh, Knox និង Vivienne ។

យ៉ាងណា Angelina ក៏មានស្នាមសាក់ឈើឆ្កាងផងដែរ ប៉ុន្តែនៅលើពោះខាងក្រោមរបស់នាង។ នាង​បាន​សាក់​រូប​វា​មុន​ពេល​រៀប​ការ​ជាមួយ​ប្តី​ដំបូង​របស់​នាង Jonny Lee Miller ក្នុង​ឆ្នាំ ១៩៩៦។ លើសពីនេះ Brad Pitt ក៏មានស្នាមសាក់របស់អតីតភរិយានៅលើខ្នងរបស់គាត់ដែរ។

យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា Brad Pitt បានចាប់ផ្តើមសាក់រូបបន្ទាប់ពីបានជួប Angelina Jolie។ ប៉ុន្តែមតិរបស់មហាជនបានបញ្ចេញថា រូប​រាងបស់លោក​ស្អាត ប៉ុន្តែ​ស្នាម​សាក់ច្រើនពេក ធ្វើ​ឲ្យ​គាត់​មើល​ទៅលែងសង្ហា។ ជាមួយគ្នានោះ អ្នកខ្លះថែមទាំងចោទតារាហូលីវូដថា លួចទៅ​វះកាត់​កែ​សម្ផស្ស​ដើម្បីឲ្យមានរាងរៅស្រស់សង្ហាសាច់ចាំដូចក្មេងថែមទៀតផង។

ដោយឡែកងាកមកកាន់មតិទស្សនិកជនមួយចំនួនទៀតបានបញ្ចេញថា តារាប្រុសអាចរក្សាស្នាមសាក់ដែលទាក់ទងនឹង Angelina Jolie ដោយសារនាងបានផ្តល់កំណើតដល់កូន ៣នាក់សម្រាប់គាត់ ហើយចិញ្ចឹមកូនទាំង ៦ នាក់ដោយអស់ពីចិត្ត។ វាហាក់ដូចជារឿងធម្មតាដែលនាងមានឥទ្ធិពលយ៉ាងខ្លាំងលើជីវិតរបស់គាត់។ នោះក៏ជាមូលហេតុដែលមិនគួរសាក់ឈ្មោះនរណាម្នាក់ ឬអ្វីទាំងអស់ក្នុងការចងចាំនរណាម្នាក់ដែលសំខាន់សម្រាប់អ្នក។ ព្រោះ​បើ​ទំនាក់​ទំនង​ត្រូវ​បញ្ចប់​ នោះស្នាមសាក់មិនបានរលុបចោលទៅណាឡើយ។​

ងាកមកកាន់ ភាពយន្តថ្មីរបស់ Brad Pitt គ្រោងនឹងចាក់បញ្ចាំងនៅរោងកុន​ ក្នុងខែមិថុនា ឆ្នាំ ២០២៥។ ទោះបីជាមនុស្សមួយចំនួនគិតថា Brad Pitt មិនស័ក្តិសមសម្រាប់តួនាទីជាអ្នកបើកបររថយន្តប្រណាំងអាជីពក៏ដោយ ក៏ទស្សនិកជនភាគច្រើននៅតែទន្ទឹងរង់ចាំ ការត្រលប់មកវិញរបស់តារាដែលឈ្នះពានរង្វាន់អូស្ការនាពេលកន្លងមកដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Ariana មិនខ្វល់ឡើយការរិះគន់ឥតបានការ គ្រាន់តែការពារខ្លួនឲ្យល្អ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម