Connect with us

ជីវិតកម្សាន្ដ

ប៉ែន ចំរុង សួរយោបល់អ្នកគាំទ្រ គួរប្តឹងឬយ៉ាងណា ក្រោយមានអ្នកជេរប្រមាថដល់ម្តាយ

បានផុស

នៅ

ពិធីករល្បីឈ្មោះលោក ប៉ែន ចំរុង បានបង្ហាញការហួសចិត្តជាខ្លាំង ខណ:ដែលសុខៗស្រាប់តែមានម្ចាស់គណនីហ្វេសប៊ុកម្នាក់ បានចូលទៅបញ្ចេញមតិជេរប្រមាថកាតទៀនដល់ម្តាយរបស់លោក នៅលើបណ្តាញទំនាក់ទំនងសង្គមជាសាធារណ:។ ត្រង់ចំណុចនេះ លោកលើកជាចំណោទសួរជាសាធារណៈដែរថា “អ្នកសិល្បៈចាំឱ្យតែគេធ្វើបាប មិនបាច់តបត ទោះគេជេឪពុកម្តាយ?“។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន ចំរុង ដែលជាពិធីករសម្បូរវោហារស័ព្ទមិនចេះរីងស្ងួតនៅគ្រប់បណ្តាកម្មវិធីនានា ក៏បានលើកជាយោបល់សួរទៅកាន់មហាជនអ្នកគាំទ្រថា តើគួរប្តឹងឬមួយធ្វើយ៉ាងណាចំពោះមនុស្សបែបនេះ។ ប្រតិកម្មរបស់លោក ប៉ែន ចំរ៉ុង គឺបន្ទាប់ពីមានម្ចាស់គណនីហ្វេសប៊ុកមួយបានប្រើពាក្យពេចន៍យ៉ាងអសីលធម៌ជេរប្រមាថដល់ម្តាយរបស់លោក។

លោក ប៉ែន ចំរុង បានសួរសំនួរទៅកាន់អ្នកគាំទ្រខ្លួនថា “បើសុខៗគេ Comment ជេរយើងអ៊ីចឹង តើបងប្អូនគួរធ្វើម្តេច? សុំយោបល់ម្នាក់មួយមកបងប្អូន?“។ លោកបន្ថែមថា “១.ប្តឹង ( មិនទទួល ការសុំទោស ) ,២.សាកឱ្យគេជេរគាត់វិញ, ៣. Block ចោល, ៤. រកអត្តសញ្ញាណពិតពិនិត្យទឹកនោម និង ៥.ស្គាល់ឱ្យច្បាស់គាត់ឆ្កួតឬជា?“។

ពិធីករ ប៉ែន ចំរុង បន្តថា ចុះបើមានគេជេរឬប្រើពាក្យមិនល្អដល់ផ្ទះគាត់វិញតើគាត់ចេះឈឺអត់? ឬអ្នកសិល្បៈចាំឱ្យតែគេធ្វើបាបមិនបាច់តបត ទោះគេជេឪពុកម្តាយ?

ទោះបីយ៉ាងណាលោក ប៉ែន ចំរុង មិនបានបញ្ជាក់ទេថាមូលហេតុដើមចមដែលបុគ្គលខាងលើឈានដល់ការជេរប្រមាថធ្ងន់ៗ ដល់ម្តាយលោកឡើយ ខណ:មានការលើកឡើងថា Facebook គេបង្កើតមកដើម្បីផ្សារភ្ជាប់ទំនាក់ទំនងនឹងចែករំលែកអ្វីដែរល្អៗ តែបុគ្គលអត់ខួរមួយចំនួនឱ្យតែមាន Facebook មួយ នឹងដើរជេគេជេឯងពេញហ្នឹង៕ អត្ថបទ៖​ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម

ព័ត៌មានជាតិ២០ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម១០ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម១៩ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា១៧ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

Sokha Hotels

ព័ត៌មានពេញនិយម