ជីវិតកម្សាន្ដ
ដឹងខុសចេះកែ! ប៊ុត សីហា ចង់មានឱកាសជួបសងគុណបុគ្គលម្នាក់ធ្លាប់ជួយខ្លួន
លោក ប៊ុត សីហា ដែលគ្រប់ស្គាល់ថាជាតារាចម្រៀងនិងអតីតម្ចាស់ជ័យលាភី ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ បន្ទាប់ពីបាត់វត្តមានពីអាជីពសិល្ប:មួយរយ:ធំ ដោយសារបញ្ហារឿងអាស្រូវគ្រឿងញៀននោះ ពេលនេះផ្តើមមានឱកាសចេញមកកែខ្លួនជាថ្មី។

កាផ្តើមជីវិតជាថ្មីក្នុងវិថីសិល្ប:តាមរយ:ការជ្រោមជ្រែង ចាប់ដៃគ្នាជាមួយអ្នកដឹកនាំវ័យក្មេងលោក ឃុន ធារិទ្ធិ ហៅ Rith Omega លោក ប៊ុត សីហា សង្ឃឹមថា អាចមានការគាំទ្រឡើងវិញ។ យ៉ាងណាមិញ ថ្មីៗនេះ លោកបានចេញមកបញ្ជាក់ថា លោកនៅតែចងចាំនិងដឹងគុណដ៏ធំធេងបុគ្គលល្បីម្នាក់ដែលធ្លាប់ជួយកន្លងមក។
លោក ប៊ុត សីហា ដែលបាននឹងកំពុងចាប់ផ្តើមជីវិតសិល្ប:ជាថ្មីនេះដែរ បានអះអាងដូច្នេះថា “ខ្ញុំចង់ប្រាប់បងប្អូនថាទោះជាយ៉ាងណាក៏ខ្ញុំនៅតែចងចាំគុណដ៏ធំធេងរបស់លោកជំទាវឧកញ៉ា ទ្រីដាណា ដែរ ព្រោះគាត់ជួយខ្ញុំច្រើនណាស់កន្លងមកខ្ញុំនៅតែចងចាំជានិច្ច“។
លោកបន្តថា តើថ្ងៃណាមួយលោអាចឈរនៅលើវិថីសិល្ប:បាននាំលោកនិងទៅរក លោកជំទាវហើយជួ យកិច្ចការងារគាត់ខ្លះព្រោះលោកមិនទាន់ភ្លេចគុណលោកជំទាវទេ ហើយអ្វីសំខាន់លោកជំទាវមិនដែលមាត់ឬបន្ទោសលោកមួយមាត់ឡើយតាំងពីខ្លួនមាន រឿងនេះហើយដែលលោមសរសើរគឺគាត់ព្រោះគាត់មិនមែនជាមនុស្សដែលចង់ បានការចាប់អារម្ម៍នោះឡើយ។ខ្ញុំអរគុណបងប្អូនដែលឆាតរំលឹកខ្ញុំពីរឿងនេះ។

គេចាំបានថាអតីតម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធីប្រឡងចម្រៀង«The Voice Cambodia» លោកប៊ុត សីហា ត្រូវបានចាប់ខ្លួនចំនួនពីរលើករួចមកហើ យជុំវិញករណីគ្រឿងញៀនដែលទង្វើរនេះក៏ត្រូវបានអ្នកគាំទ្រនិងសិល្បករជាច្រើនបង្ហាញការហួសចិត្ត។ ប៉ុន្តែពេលនេះលោក ប៊ុត សីហា ក៏បានអនុវត្តន៍ទោ សរួចហេីយខណ:មុននេះអ្នកដឹកនាំសម្តែងវ័យក្មេងលោកRith Omega បានអង្វរសុំចិត្តមហាជនក៏ដូចជាអ្នកគាំទ្រឈប់រិះគន់ឬតាមជាន់ពន្លិចតារាចចម្រៀងលោក ប៊ុត សីហា បន្តទៀត៕ អត្ថបទ៖ ចាន់រ៉ា



-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា