Connect with us

ជីវិតកម្សាន្ដ

សារដាស់តឿនយុវវ័យប៉ុន្មានឃ្លា មានអត្ថន័យកាត់ថ្លៃពុំបាន ក្នុងថ្ងៃបុណ្យនៃក្ដីស្រលាញ់

បានផុស

នៅ


សមាគមនសិល្បករខ្មែរ និងក្រសួងកិច្ចការនារី បានសហការផលិតវីដេអូអប់រំជាបន្តបន្ទាប់ដល់ក្រុមយុវវ័យ ពិសេសយុវតីកុំឱ្យមានការយល់ខុសចំពោះថ្ងៃបុណ្យនៃក្តីស្រលាញ់ ហើយក្លាយជាជនរងគ្រោះព្រោះតែផ្កាមួយទងនៅថ្ងៃ ១៤កុម្ភៈ ។

តាមរយៈវីដេអូអប់រំជាច្រើន សមាគមនសិល្បករខ្មែរ និងក្រសួងកិច្ចការនារី បានលើកឡើងពីអត្ថន័យបុណ្យនៃក្តីស្រលាញ់ ដែលយុវ័យគួរដឹង ដោយគូសបញ្ជាក់ថា “ចូរចាំថា ថ្ងៃ១៤កុម្ភៈ មិនមែនជាថ្ងៃបុណ្យសង្សារទេ តែជាក្តីស្រឡាញ់រួមដូចជាម្តាយឳពុក អ្នកមានគុណ លោកគ្រូអ្នកគ្រូ មិត្តភក្តិ សាច់ញតិ ជាដើម“។

ទន្ទឹមនេះ សមាគមនសិល្បករខ្មែរ និងក្រសួងកិច្ចការនារី ក៏បានបញ្ចេញសារអប់រំឱ្យយុវ័យ ពិសេសយុវតីមានការពិចារណាចំពោះអត្ថន័យនៃសេចក្តីស្រលាញ់ផងដែរ ក្រោមប្រធានបទ “មិនមែនទាល់តែលះបង់ខ្លួនប្រាណ ទើបជាការបញ្ជាក់ពីសេចក្ដីស្រលាញ់នោះទេ។ ចុះប្រសិនបើអ្នកជួបបញ្ហាទាំងនេះ តើនរណាជាអ្នកទទួលខុសត្រូវ?” ។

ក្នុងន័យនេះ គឺចង់ឱ្យយុវតីគ្រប់រូប យល់ថា ក្តីស្រលាញ់មិនមែនបង្ហាញតាមរយៈការស្និតស្នាលបែបនោះឡើយ។ ម៉្យាង ការធ្វើបែបនេះ យុវតីជាអ្នកប្រឈមបញ្ហាខ្លាំងបំផុត។

ឆ្លៀតក្នុងឱកាសបុណ្យនៃក្តីស្រលាញ់នេះ​ សមាគមនសិល្បករខ្មែរ និងក្រសួងកិច្ចការនារី ក៏បានរំលេចសារដាស់តឿនដល់បុរសៗផងដែរ ឱ្យមានការគោរពផ្តល់តម្លៃដល់ស្ត្រី ជៀសវាងលេបខាយ ហើយវាយតម្លៃផ្តេសផ្តាសតាមការស្លៀកពាក់របស់ស្ត្រី។ ក្នុង ក្រសួងកិច្ចការនារី គូសបញ្ជាក់ដែរថា ការប្រើប្រាស់ពាក្យសម្តី និងកាយវិការអសីលធម៍ គឺជាទម្រង់នៃការរំលោភបំពាន ដែលគួររួមគ្នាលើកកម្ពស់សីលធម៌សង្គម ទើបនាំឱ្យសង្គមគ្មានការរើសអើង។

ពាក់ព័ន្ធនឹងទិវាបុណ្យនៃក្តីស្រលាញនេះដែរ លោកបណ្ឌិត ឈត​ ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់កុំឱ្យយុវវ័យមានការជ្រួលច្របល់នៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ស្អែកនេះ ព្រោះមិនមែនជាបុណ្យរបស់ខ្មែរឡើយ។ លោកថា បុណ្យនៃសេចក្តីស្រលាញ់ ជាទិវាបុណ្យមួយរបស់ជនជាតិនៅប៉ែកអឺរ៉ុប ប៉ុន្តែបច្ចុប្បន្នប្រជាជនស្ទើរតែទូទាំងពិភពលោក ក៏តែងប្រារព្ធដូចគ្នា ខណៈក្នុងនោះក៏មានកម្ពុជាផងដែរ។

លោកបណ្ឌិតយល់ថា ការប្រារព្ធទិវានេះ ប្រៀបបាននឹងការជួយផ្សព្វផ្សាយ និងជួយលើកស្ទួយនូវវប្បធម៌របស់គេ ទាំងដែលខ្មែរក៏មានពិធីបុណ្យជាច្រើន ដែលត្រូវប្រារព្ធ និងអាចបង្ហាញនូវក្តីស្រលាញ់ចំពោះមនុស្សគ្រប់គ្នាបានគ្រប់ពេលវេលា ឬអាចធ្វើឡើងនៅថ្ងៃបុណ្យជាតិណាមួយក៏បាន។

លោកបានសង្កត់ធ្ងន់ថា «បុណ្យជាតិរបស់គេ ប្រជាជនរបស់គេមានកាតព្វកិច្ចក្នុងការប្រារព្ធ និងផ្សព្វផ្សាយ ប៉ុន្តែយើងដូចជាមិនមានភាពចាំបាច់ក្នុងការប្រារព្ធ និងផ្សព្វផ្សាយឱ្យគេនោះទេ ប្រសិនបើយើងប្រារព្ធមានន័យថា យើងបានចូលរួមចំណែកលើកកម្ពស់ពិធីបុណ្យបរទេស និងវប្បធម៌បរទេសដោយមិនដឹងខ្លួន»៕

អត្ថបទពាក់ព័ន្ធ៖
លោកបណ្ឌិត ឈត​ ប៊ុនថង ប្រាប់យុវវ័យកុំឱ្យជ្រួលច្របល់ក្នុងថ្ងៃ១៤កុម្ភៈ ព្រោះមិនមែនជាបុណ្យរបស់ខ្មែរឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម