Connect with us

ជីវិតកម្សាន្ដ

បងស្រី Ruthko ទម្លាយក្តីឈឺចាប់! ព្រោះម្តាយតែងយំឱបរូបថតប្អូនមិនអស់អាល័យ ខណ:ក្តីមិនទាន់បញ្ចប់

បានផុស

នៅ

គិតមកដល់ពេលនេះ តារាចម្រៀងរ៉េប Ruthko បានទទួលមរណភាពប្រមាណជាង ១ខែមកហើយ ខណ:សំណងនៅមិនទាន់ដោះស្រាយបញ្ចប់នៅឡើយ។ នេះបើតាមសំណេររៀបរាប់ពីគណនីហ្វេសប៊ុក RieRie Ma ត្រូវជាបងស្រីរបស់ Ruthko ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បងស្រីរបស់តារារ៉េប Ruthko បានរៀបរាប់ពីការឈឺចាប់ ដោយរំលឹកថា ប្អូនខ្លួនដេកស្តូកស្តឹងកណ្តាលផ្លូវក្នុងថ្លុកឈាម បុរសរូបនោះ មិនត្រឹមមិនអើពើទេ តែបែរជាទៅបារម្ភឈរមើលឡានខ្លួនដែលខូចទៅវិញ ខណៈគ្រួសារនាងត្រូវហែលឆ្លងនូវការបាត់បង់កូនប្រុស និងប្អូនប្រុសជាទីស្រលាញ់ដែលម្តាយមើលថែស្រលាញ់ស្មើជីវិត។

គណនីហ្វេសប៊ុកឈ្មោះ RieRie Ma ដដែលបាននិយាយទៀតថា “ពួកខ្ញុំត្រូវទូលរែកទុក្ខមួយនេះដែលជាកំហុសរបស់អ្នកអស់មួយជីវិត។ តែអ្នកវិញកំពុងធ្វើអី្វ?”។

បងស្រី Ruthko ថា “មួយថ្ងៃៗ សើចផងយំផង ទុក្ខបណ្តើរញញឹមទាំងទឹកភ្នែកហូរបណ្តើរទាំងគ្រួសារ ដូចមនុស្សគ្មានវិញ្ញាណ។ ម្តាយខ្ញុំស្គមស្គាំងរស់នៅមានតែសំបកកាយ គ្មានអារម្មណ៍ គ្មានកម្លាំង មួយថ្ងៃៗគិតតែពីនឹកកូនសម្រានក្បែររូបថតកូនរាល់យប់ នៅសុខៗក៏ស្រែកយំ។ អ្នកឯងដឹងអត់ថាវាវេទនាប៉ុណ្ណាទេ?”។

គួររម្លឹកថា តារាចម្រៀងរ៉េបលោក ដាវិឌ ឬទ្ធីរុទ្រ ហៅ Ruthkoបានស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរា ចរណ៍កាលពី​វេលា​ម៉ោង១រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី០៦ ខែមករា ឆ្នាំ២០២៥ តាម​បណ្ដោយ​ផ្លូវ ៦០ម៉ែត្រ សង្កាត់​ចាក់​អង្រែ​ក្រោមរវាងម៉ូតូនិងរថយន្តផងដែរ។

ដំណឹងនៃការស្លាប់របស់តារារ៉េបលោក ដាវិឌ ឫទ្ធិរុទ្រ ហៅ RuthKo រហូតមកទល់ពេលនេះ នៅតែធ្វើឱ្យអ្នកសិល្ប:រួមអាជីពនិងអ្នកគាំទ្រជាច្រើនសម្តែងក្តីស្លុតចិត្ត និងសោកស្តាយជាខ្លាំង ចំពោះការបាត់បង់ធន់ធានអ្នកសិល្ប:ផ្នែកវិស័យចម្រៀងរ៉េបរូបនេះ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម