ជីវិតកម្សាន្ដ
Cardi B បន្ទោសលោក ត្រាំ ថា ធ្វើឲ្យខូចស្បែកជើងប្រណិត និងទារសំណងជាថ្នូរឲ្យពូបង្កើតវិលមកអាមេរិកវិញ
Cardi B បានធ្វើឲ្យអ្នក លេងអ៊ីនធឺណេតខកចិត្ត ដោយការស្តីបន្ទោសប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះស្បែកជើងដែលខូចខាត និងទាមទារឲ្យផ្តល់សំណងដល់នាង ជាថ្នូរមួយស្នើឲ្យពូបង្កើតរបស់នាងដែលត្រូវនិរទេស វិលត្រឡប់មកសហរដ្ឋអាមេរិកវិញ។
ក្នុងអំឡុងពេលនៃការផ្សាយបន្តផ្ទាល់ Instagram បន្ទាប់ពី Super Bowl នៅថ្ងៃទី ០៩ ខែកុម្ភៈ Cardi B បានសោកសៅអំពីស្បែកជើងយីហោ Louboutins តម្លែ៣ពាន់ដុល្លារ រងការខូចខាត ខណៈពេលចូលរួមក្នុងព្រឹត្តិការណ៍កីឡាកាលពីប៉ុន្មានថ្ងៃមុន។

Cardi B បានពន្យល់ថា សេវាកម្មរទេះរុញនៅ Caesars Superdome ក្នុងទីក្រុង New Orleans ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារវត្តមានរបស់ប្រធានាធិបតីអាមេរិក។ ជាលទ្ធផល នាងត្រូវបង្ខំចិត្តដើរក្នុងស្បែកជើងអ្នកច្នៃម៉ូដ ដែលធ្វើឲ្យថ្នាំលាបពណ៌ក្រហមនៅលើបាតជើងរលាត់ចេញ។
តារារ៉េបកើតក្នុងឆ្នាំ ១៩៩២ បានត្អូញត្អែរដែរថា គ្រប់យ៉ាងមកពីកំហុសលោកត្រាំទាំងអស់។ ភ្នាក់ងារសម្ងាត់របស់សហរដ្ឋអាមេរិក មកទីវាលមិនមែនដើម្បីលេងបាល់ទាត់ទេ តែបង្កការលំបាកដល់មនុស្សក្នុងការប្រកួត។ នាងមានការសោកស្ដាយចំពោះស្បែកជើងយ៉ាងខ្លាំងទើប ស្នើឲ្យសេតវិមានអនុញ្ញាតឲ្យពូរបស់នាងដែលត្រូវបាននិរទេស វិលត្រឡប់មកកាន់ទឹកដីអាមេរិកវិញ ដើម្បីជាមធ្យោបាយទូទាត់សងសម្រាប់ការខាតបង់របស់គាត់។
វីដេអូរបស់ Cardi B ស្តីបន្ទោសលោកត្រាំ បានក្លាយជាប្រធានបទនៃការពិភាក្សាលើវេទិកាអនឡាញ ស្របពេលដែលមនុស្សភាគច្រើន សម្ដែងការខកចិត្តចំពោះហេតុផលរឹងរូសរបស់តារារ៉េបខាងលើ។ មនុស្សជាច្រើនបានធ្វើអត្ថាធិប្បាយថា នាងបន្ទោសលោកត្រាំដែលធ្វើឲ្យនាងដើរ។ តើនាងចង់ឲ្យប្រធានាធិបតីទៅតែម្នាក់ឯង ដោយគ្មានសុវត្ថិភាព ហើយអាចប្រឈមមុខនឹងការប៉ុនប៉ងធ្វើឃាតម្ដងទៀតឬយ៉ាងណា? អ្នកផ្សេងទៀតបានចោទសួរនាងថា តារាស្រីរូបនេះគិតស្បែកជើងសំខាន់ជាង។
មិនតែប៉ុណ្ណោះទៀត ទស្សនិកជនមួយចំនួនបានបញ្ចេញមតិថា Cardi B គ្រាន់តែប្រើស្បែកជើងជាលេសដើម្បីបង្ហាញពីការមិនពេញចិត្តផ្ទាល់ខ្លួនចំពោះគោលនយោបាយរបស់លោកត្រាំ ក្នុងការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ទេ។ ជាពិសេស នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ Cardi B បានគាំទ្រជាសាធារណៈចំពោះបេក្ខជនប្រជាធិបតេយ្យ Kamala Harris និងបានចូលរួមការជួបជុំយុទ្ធនាការឃោសនាបោះឆ្នោតរបស់អតីតអនុប្រធានាធិបតីអាមេរិកក្នុងរដ្ឋ Wisconsin ដែលនាំឲ្យមានសង្គ្រាមពាក្យសម្តីជាមួយមហាសេដ្ឋី Elon Musk ។
នៅពេលដែលលោកត្រាំឈ្នះ តារារ៉េបស្រីបានរិះគន់យ៉ាងចំៗទៅលើរដ្ឋដែលគាំទ្រលោកត្រាំ ថា សមនឹងត្រូវបានគេរិះគន់មិនខុស។ ការបង្ហោះនេះត្រូវបានលុបចេញភ្លាមៗ ប៉ុន្តែមិនបានគេចផុតពីការចាប់អារម្មណ៍របស់អ្នកលេងអ៊ីនធឺណិតឡើយ។ មនុស្សជាច្រើនមានការខឹងសម្បារចំពោះពាក្យសម្តីខ្លី និងអសុរោះរបស់នាង ថាមិនសមជាតារាឡើយ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជើងចាស់ Harrison Ford ប្រកាសចូលនិវត្តន៍ពីអាជីពហូលីវូដ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ