ជីវិតកម្សាន្ដ
សមាគមសិល្បករខ្មែរ គាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
សមាគមសិល្បករខ្មែរបានចេញការប្រកាសធ្វើការគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្ដីណែនាំរប ស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈឱ្យបញ្ឈប់ការតែងនិពន្ធច្រៀងដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះនាំឱ្យប៉ះពាល់ ដល់វប្បធម៌ប្រពៃណី ទំនៀមទម្លាប់និងសេចក្តីថ្លៃថ្នូរសង្គម។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/sssss-1024x623.jpg)
សមាគមបានឱ្យដឹងថា ក្នុងនាមសមាគមសិល្បករខ្មែរ សូមសម្ដែងនូវការគាំទ្រទាំងស្រុងចំពោះសេចក្ដីណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈស្ដីពី «ការតែងនិពន្ធខ្លឹមសារចម្រៀង ការច្រៀងនិងសិល្បៈកម្សាន្តនានា ដែលមានអត្ថន័យប្រាកចាកពីក្រមសីលធម៌ និងប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូសង្គម»។
សមាគមសិល្បករខ្មែរ អំពាវនាវសារជាថ្មីដល់អ្នកពាក់ព័ន្ធទាំងអស់ដែលឈរលើមូលដ្ឋានសិល្បៈវប្បធម៌ជាគោលជាពិសេសបងប្អូនជាអ្នកនិពន្ធ អ្នកច្រៀងនិងអ្ន កផលិតនូវស្នាដៃសិល្ប:នានាគួគប្បីអនុវត្តន៍តាមសេ ចក្ដីណែនាំរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីចៀសវាងនូវការប្រើប្រាស់ពាក្យពេចន៍ និង ខ្លឹមសារគ្រោតគ្រាតអសុរោះប្រាសចាកនូវក្រមសីលធម៌ និង សេចក្ដីថ្លៃថ្នូសង្គម និងបង្កការប៉ះពាល់ដល់វប្បធម៌ទំនៀមទម្លាប់ ប្រពៃណីដ៏ផូរផង់របស់ជាតិ ព្រមទាំងជាគំរូមិនល្អដែលជះឥទ្ធិពលជាអវិជ្ជមានដោយផ្ទាល់ និងប្រយោលដល់អ្នកគាំទ្ររបស់ខ្លួន និងយុវវ័យជំនាន់ក្រោយ។
ម្យ៉ាងវិញទៀត សមាគមសិល្បករខ្មែរ ក៏សូមអំពាវនាវយ៉ាងទទួចដល់សិល្បករទាំងអស់ សូមប្រកាន់យកនូវវប្បធម៌រួបរួមសាមគ្គីគ្នាជាធ្លុងមួយ ប្រកៀកស្មាគ្នាក្នុងស្មារតីខ្មែរតែមួយចូលរួមអភរិក្ស និងអភិវឌ្ឍលើកកម្ពស់កិត្យានុភាពនៃវិស័យសិល្បៈវប្បធម៌ជាតិ ទាំងនៅលើឆាកជាតិ តំបន់និងអន្តរជាតិ។
គួរបញ្ជាក់ថាដោយសង្កេតឃើញមួយរយ:ចុងក្រោយនេះមានតារាចម្រៀងខ្មែរមួយចំនួនបានធ្វើការតែងនិ ពន្ធច្រៀងបទចម្រៀង ឬ ស្នាដៃសិល្បៈដែលមានខ្លឹម សារគ្រោតគ្រាត អសុរោះ មិនសមរម្យមានលក្ខណ: ឌឺដងគ្នាក្រសួងវប្បធម៌ឱ្យញ្ឈប់ជាបន្ទាន់និងលុបចោ លនូវរាល់ស្នាដៃអវិជ្ជមានដែលបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញសង្គមនាពេលកន្លងមក។
ក្រសួងក៏សូមអំពាវនាវដល់បុគ្គលដែលធ្វើអាជីវកម្ម ក្នុងបណ្តាញសង្គមសូមបញ្ឈប់សកម្មភាពចែកចាយបន្ត ឬធ្វើអធិប្បាយបញ្ចេញបញ្ចូលបន្ថែមលើស្នាដៃអវិជ្ជមានទាំងនោះ ក្នុងគោលបំណងជំរុញបញ្ហាឱ្យកាន់តែក្តៅ ដើម្បីប្រយោជន៍លាភសក្ការៈរបស់ខ្លួន។ ក្រសួងនឹងសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធនានា ដើម្បីចាត់វិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់នូវសកម្មភាពអ វិជ្ជមានស្របតាមបទប្បញ្ញត្តិ និងនីតិវិធីនានាដែលមានជាធរមាន៕ អត្ថបទ៖ ចាន់រ៉ា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៥ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៥ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត