Connect with us

ជីវិតកម្សាន្ដ

ស្ថានភាពជំងឺតារាកំប្លែង នាយ កុយ កាន់តែប្រសើរច្រើន ត្រៀមវិលមកកម្ពុជាឆាប់ៗ នេះ

បានផុស

នៅ

គិត​មក​ដល់​ពេលនេះ ស្ថានភាព​ជំងឺ​របស់​តារា​កំប្លែង​ជើងចាស់​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​កម្ពុជា លោក ជួង​ជី ហៅ នាយ កុយ បាន​កាន់តែ​ប្រសើរ​ច្រើន​វិញ​ហើយ បន្ទាប់ពី​ចូល​វះកាត់​ដុំ​សាច់​ដែល​ដុះ​ក្នុង ពោះវៀនធំ​ចេញ​ដោយ​ជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចដែល​ទស្សនិកជន​បានដឹងហើយថា​ កាលពី​ថ្មីៗ​ មក​នេះ​ តារា​កំប្លែង​ល្បីឈ្មោះ​នៅ​កម្ពុជា ​នាយ​កុយ បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ និងត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ ​និង​វះកាត់​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ ​ដែល​បង្ក​ការ​ព្រួយបារម្ភ​ចំពោះ​អ្នកគាំទ្រ​ និង​មហាជន។

ដោយឡែក​នៅលើ​ផេ​ក​ផ្លូវការ​របស់​សមាគម​សិល្បករ​ខ្មែរ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី ​១៦ ​ខែ​កុម្ភៈ ឆ្នាំ ២០២៥ នេះ​ថា​ លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន គិត​ម៉េង បាន​ចាត់​តំណាង​សួរសុខទុក្ខ​តារា​កំប្លែង​នាយ កុយ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​ កាលពី​យប់​ថ្ងៃទី​ ១៥ ខែ​កុម្ភៈ ឆ្នាំ ២០២៥។

តារា​កំប្លែង​នាយ កុយ បាន​ប្រាប់​ឲ្យ​ដឹង​ពី​ស្ថានភាព​ជំងឺ​ថា ​ពេលនេះ​សុខភាព​របស់​នាយ​បានល្អ​ប្រសើរ​ឡើង​វិញ​ច្រើន​ហើយ​ គ្រាន់​មិន​ទាន់​បាន​កាត់​ចេស។ ហើយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ក្រុមគ្រូពេទ្យ​ត្រូវ​ពិនិត្យ​ម្តងទៀត​មើលថា ​តើ​សាច់​កាច​ឬ​អត់​ បើសិនជា​គ្មាន​អី​ទេ ​ពេទ្យ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅវិញ​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ហើយ។

ជាមួយ​គ្នា​នេះ នាយ កុយ ក៏បាន​អរគុណ​ដល់​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​គឺ​លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន គិត​ម៉េង ដែល​បាន​ចាត់​តំណាង​សួរ​សុខ​ទុក្ខ​ដល់​មន្ទីរពេទ្យ​ថៃ​ ពិសេស​លោកជំទាវ​តែងតែ​គិតគូរ​ដល់​សិល្បករ​-​សិល្បការិនី​ចាស់ជរា​មាន​ជំងឺ ​និង​ជួប​ការ​ខ្វះខាត​ជាដើម៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥២ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម