Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រទាមទារ Park Bom ដកខ្លួនចេញពី 2NE1 ព្រោះបង្កចម្រូងចម្រាសដដែលៗពេក

បានផុស

នៅ

2NE1 Gallery Fan Union បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការទាមទារឲ្យ Park Bom ដកចេញពីសកម្មភាពសមាជិកក្រុម 2NE1 ដោយសារតែអាកប្បកិរិយាខុសឆ្គងម្តងហើយម្តងទៀត ដែលបង្កឲ្យមានការមិនពេញចិត្តយ៉ាងខ្លាំងពីអ្នកគាំទ្រជាច្រើន។

កាលពីថ្ងៃទី ១៥ ពួកគេបានប្រកាសថា យើងស្នើសុំជាផ្លូវការឲ្យរូបនាងបានដកចេញពីសកម្មភាពរបស់ 2NE1។ សហជីពអ្នកគាំទ្របានលើកឡើងពីភាពចម្រូងចម្រាសតាមប្រព័ន្ធផ្សព្វផ្សាយសង្គមជាបន្តបន្ទាប់របស់តារាស្រី ការខ្វះភាពស្មោះត្រង់ក្នុងអំឡុងពេលដំណើរកម្សាន្ត និងអាកប្បកិរិយាមិនគួរឲ្យជឿរបស់នាងនៅលើឆាក ដែលពួកគេបានប្រកែកថាមិនអាចរាប់បានដោយហេតុផលសុខភាព។

មិនតែប៉ុណ្ណោះ ពួកគេថែមទាំងអះអាងទៀតថា អាកប្បកិរិយាបែបនេះ បានឈានដល់ចំណុចដែលមិនអាចអត់ឱនបានទៀតទេ។ ក្នុងពេលដែលកំហុសមួយអាចត្រូវបានលើកលែងទោស ទង្វើខុសឆ្គងម្តងហើយម្តងទៀត គឺជាការក្បត់យ៉ាងធ្ងន់ធ្ងរដល់សមាជិកក្រុម 2NE1 និងអ្នកគាំទ្រដែលបានរង់ចាំអស់រយៈពេលជាង ១០ ឆ្នាំ។ ពួកគេបានពណ៌នាទាំងខកចិត្តចំពោះអំពីអាកប្បកិរិយារបស់នាងថាគួរឲ្យរំខានខ្លាំង។

យ៉ាងណា កាលពីពេលថ្មីៗនេះ Park Bom បានបង្កើតភាពចម្រូងចម្រាសដោយបានសំដៅលើតារាសម្តែង Lee Min Ho ថាប្តីម្តងហើយម្តងទៀតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងការបង្ហោះរូបថតដែលពាក់ព័ន្ធ ដោយបញ្ឆេះនូវអ្វីដែលហៅថា រឿងអាស្រូវស្នេហាខ្លួនឯង។ ពេល​អ្នក​គាំទ្រ​នៅ​ក្រៅ​ប្រទេស​សួរ​ថា ពិត​ឬ​អត់? នាងបានឆ្លើយថាពិត។ នៅ​ពេល​ត្រូវ​បាន​ចោទ​សួរ​អំពី​អ្នក​ណា​ដែល​លុប​ការ​បង្ហោះ នាង​បាន​ឆ្លើយ​ថា ក្រុមហ៊ុន ដែល​បង្ហាញ​ពី​អ្វី​ដែល​មនុស្ស​ជា​ច្រើន​យល់​ឃើញ​ថា​ជា​អាកប្បកិរិយា​ច្រាន​ចោល​ចំពោះ​ការ​រិះគន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នាក់ងាររបស់នាងបានពន្យល់ថា វាគ្រាន់តែជាការលេងសើចជាមួយអ្នកគាំទ្រប៉ុណ្ណោះ ប៉ុន្តែអ្នកគាំទ្រជាច្រើនសម្តែងការព្រួយបារម្ភលើសពីការរិះគន់សាមញ្ញ។

ជាការឆ្លើយតប Fan Union បាននិយាយថា សកម្មភាពរំជើបរំជួលម្តងហើយម្តងទៀតរបស់ «Park Bom នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេសពាក់ព័ន្ធនឹងតារាសម្តែង បានកើនឡើងហួសពីការគ្រប់គ្រង។ យើង​ក៏​សូម​អភ័យទោស​ចំពោះ​តារា​សម្ដែង និង​អ្នក​គាំទ្រ​របស់​ពួកគេ​ដែល​បាន​ប៉ះពាល់​ចំពោះ​ទង្វើ​របស់ Park Bom»។

Fan Union បាន​រិះគន់​អាកប្បកិរិយា​របស់ Park Bom បន្ថែម​ទៀត​ក្នុង​ពេល​ប្រគំ​តន្ត្រី​ថ្មីៗ។ ពួកគេ​បាន​ចង្អុល​បង្ហាញ​ថា ជារឿយៗ​នាង​ចាកចេញ​នៅ​កណ្តាល​នៃ​ការ​សម្តែង ហើយ​ចូលរួម​សកម្មភាព​មិន​គួរ​ឲ្យ​ជឿ​ក្រោម​ហេតុផល​សុខភាព។ ការ​ផ្ដោត​លើ​រូបរាង​របស់​នាង​តែ​មួយ​មុខ និង​កង្វះ​ចំណង់​ចំណូល​ចិត្ត​លើ​ឆាក​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទាំង​ក្នុង​ប្រទេស​កូរ៉េ និង​នៅ​បរទេស​ខកចិត្ត។

ជាចុងក្រោយ ពួកគេបានសន្និដ្ឋានថា មិនថាដោយសារហេតុផលសុខភាព ឬអ្វីផ្សេងទៀតក៏ដោយ ការបន្តជាមួយ Park Bom ដែលមិនបានប្តេជ្ញាចិត្តពេញលេញ នឹងបង្កឲ្យមានគ្រោះថ្នាក់ដល់ក្រុម។ ដូច្នេះហើយ យើងស្នើសុំជាផ្លូវការថា Park Bom ត្រូវបានដកចេញពីសកម្មភាព 2NE1 នាពេលអនាគត។

ក្រុម 2NE1 បានចាប់ផ្ដើមវិលមកវិញកាលពីខែតុលាឆ្នាំមុន ដោយរៀបចំការប្រគំតន្ត្រីពេញក្រុមជាលើកដំបូងក្នុងរយៈពេលប្រហែល ១០ ឆ្នាំ ៦ ខែ។ ពួកគេបានប្រារព្ធខួបលើកទី ១៥ របស់ពួកគេ ជាមួយនឹងដំណើរទេសចរណ៍អាស៊ី ដោយបានឈប់សម្រាកនៅប្រទេសកូរ៉េ ជប៉ុន និងសិង្ហបុរី។ ក្រុមនេះគ្រោងនឹងរៀបចំព្រឹត្តិការណ៍ ‘2025 2NE1 CONCERT WELCOME BACK ENCORE IN SEOUL’ នៅថ្ងៃទី ១២ និង ១៣ ខែមេសា នៅ KSPO Dome ក្នុងទីក្រុងសេអ៊ូល៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Psy សុំទោសអ្នកគាំទ្រ ក្រោយស្រកទម្ងន់ច្រើនហួសការស្មាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម