ជីវិតកម្សាន្ដ
ខេម ចាត់ទុកការនិពន្ធបទចម្រៀង ឬ ច្រៀងប្រើពាក្យអសុរោះ ជាការសាបព្រោះគំរូអាក្រក់ទាំងមិនដឹងខ្លួន
ស្របពេលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឲ្យបញ្ឈប់ការតែងនិពន្ធបទចម្រៀង ឬ ច្រៀង ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ តារាចម្រៀង ខេម បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្ដីណែនាំនេះ ហើយចាត់ទុកទង្វើនេះជាការសាបព្រោះគំរូអាក្រក់ទាំងមិនដឹងខ្លួន។

ជាមួយគ្នានេះ តារាចម្រៀងសំឡេងស្អក លោក ខេម ក៏បានបញ្ចេញទស្សនៈរបស់ខ្លួនដោយយល់ឃើញថា រាល់ការតែងនិពន្ធបទចម្រៀង ឬ ច្រៀង តាមរយៈន័យប្រើពាក្យគ្រោតគ្រាតអសុរោះវាជាការសាបព្រោះទង្វើ និងជាគំរូអាក្រក់ទៅកាន់ហ្វេន និងប្រជាជន ទាំងមិនដឹងខ្លួន។

លោក ខេម លើកឡើងថា នេះជាអ្វីដែលលោកតែងតែសង្ឃឹមចង់ឃើញបែបនេះ ជាការពិតខ្មែរមានពាក្យច្រើនណាស់ដែលអាចយកមកនិយាយ ឬ ច្រៀងបាន ឧទាហរណ៍ ,លោកតា អធិរាជសំឡេងមាស លោកមិនចាំបាច់ទេដែលចាំបាច់ត្រូវយកពាក្យអសុរោះមកច្រៀងអួតអាងពាក្យឈ្លើយ ពាក្យ ជេរប្រមាថ ដើម្បីឲ្យបានល្បីលើសិល្បៈផ្នែកចម្រៀងនោះទេ។

តារាចម្រៀង ខេម បន្តថា «បងចង់ឲ្យប្អូនៗ មួយចំនួនដែលតែងតែប្រើពាក្យអសុរោះបែបនេះលើវិស័យចម្រៀងមួយនេះ សាកឆែកចម្រៀងខ្លួនឯងទៅក្រោយលមើល តើប៉ុន្មានឆ្នាំនេះប្អូនបានធ្វើអ្វីខ្លះក្នុងបណ្ដាញសង្គមមួយនេះ សង្គមយើង ក្មេងៗ ឬ មនុស្សមួយចំនួន ចាប់ផ្ដើមឲ្យតម្លៃពាក្យជេរ ពាក្យប្រមាថ អួតអាង ដូចអ្វីដែលបងនិយាយដែរឬទេ?»។

ក្នុងន័យនេះ លោក ខេម បានសង្កត់ធ្ងន់ថា «នេះជាការសាបព្រោះទង្វើ និងជាគំរូអាក្រក់ទៅកាន់ហ្វេន និងប្រជាជនទាំងមិនដឹងខ្លួន រឿងល្អដែលមនុស្សគ្រប់គ្នាចង់ធ្វើនោះ ពិបាកធ្វើណាស់។ ប៉ុន្តែការអាក្រក់ដែលមនុស្សមិនចូលចិត្ត វារមែងចូលមកក្នុងជីវិតអ្នកដោយមិនបានព្រាងទុក ឬ មិនដឹងខ្លួន»។

ខេម បន្ថែមថា «បញ្ជាក់ ខ្ញុំ សរសេរសារនេះ មិនមែនជាការជាន់ពន្លិចអ្វីនោះទេ សូម្បីបទមួយចំនួនរបស់ប្អូនៗ បងក៏ស្តាប់ដែរ ប៉ុន្តែបងស្តាប់ចម្រៀងណាដែលលើកទឹកចិត្ត ពាក្យល្អ ដូច្នេះខ្ញុំសង្ឃឹមប្អូនៗ ជំនាន់ក្រោយ មិនចាំបាច់អ្វីទេប្រើពាក្យមិនល្អចំពោះគ្នានោះទេ ដោយក្តីស្រលាញ់ក្នុងនាមយើងជាជនជាតិតែមួយ បងប្អូនអាចបញ្ចេញមតិបានដោយក្រមសីលធម៌»៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?