Connect with us

ព័ត៌មានជាតិ

ស្ថានភាពសុខភាពកវីឯក ជ័យ​ ចាប កាន់តែប្រសើរ ខណៈទន្ទឹងវិលជួបសិស្ស បង្ហាញទម្រង់និពន្ធកំណាព្យ និងសាច់រឿង

បានផុស

នៅ

ខណៈកំពុងសម្រាកព្យាបាលមួយរយៈ ពេលនេះស្ថានភាពសុខភាពរបស់លោកបណ្ឌិត ជ័យ​ ចាប​ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកនិពន្ធខ្មែរ កាន់តែប្រសើរឡើង ដោយអាចមានប្រសាសន៍ឆ្លើយឆ្លង និងសើចញញឹមបាន ហើយថែមទាំងឆ្លៀតផ្តាំថា ពេលបានជាសះស្បើយ លោកនឹងមកជួបសិស្សទាំងអស់ ដើម្បីបង្ហាញពីទម្រង់និពន្ធកំណាព្យ និង សាច់រឿងនានាដែលមាន
នេះបើតាមការឱ្យដឹងពីកវីនិពន្ធ ប៉ុល ពិសី អនុប្រធានសមាគមអ្នកនិពន្ធខ្មែរ នៅព្រឹកថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរទៅសួរសុខទុក្ខ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកនិពន្ធខ្មែរ កវីនិពន្ធ ប៉ុល ពិសី បានរៀបរាប់ថា “ពីសីត្រូវតែមក ! ទោះជាមិនឱ្យមក ក៏ពីសីជំនះមកដែរ !” នេះជាប្រសាសន៍ដ៏មានតម្លៃរបស់កវីរៀមច្បង ដែលលោកស្រីគោរពជាគ្រូច្រើនឆ្នាំមកហើយ។

អនុប្រធានសមាគមអ្នកនិពន្ធខ្មែររូបនេះ បន្តទៀតថា ខ្ញុំរំភើបចិត្តពេលបានឮប្រសាសន៍លោកគ្រូបែបនេះដោយផ្ទាល់ត្រចៀក នៅពេលដែលខ្ញុំបានធ្វើដំណើរទៅសាកសួរសុខទុក្ខដោយផ្ទាល់ នៅក្នុងបន្ទប់សម្រាកព្យាបាលជំងឺឯមន្ទីរពេទ្យ

បើតាមការគូសបញ្ជាក់ នេះជាដំណើរទៅសាកសួរសុខទុក្ខលោកគ្រូកវីឯក ជ័យ ចាប ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកនិពន្ធខ្មែរ ជាលើកទី២ របស់សមាគមអ្នកនិពន្ធខ្មែរនិងគ្រួសារអ្នកនិពន្ធ បន្ទាប់ពីលោកគ្រូបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ FV នាទីក្រុង ហូជីមិញ ប្រទេសវៀតណាម។ ខណៈលើកទី១ អនុប្រធានសមាគមអ្នកនិពន្ធខ្មែររូបនេះ មិនបានចូលរួមទេ ក៏ព្រោះជាប់សម្ងំព្យាបាលភ្នែក។

កវីនិពន្ធ ប៉ុល ពិសី បន្ថែមដែរថា លោកស្រីរួមនិងក្រុមអ្នកនិពន្ធ ដែលបានរួមដំណើរ មានក្តីសោមន្យណាស់ពេលដែលឃើញលោកបណ្ឌិត មានសុខភាពល្អជាងមុនច្រើន ហើយអាចមានប្រសាសន៍ឆ្លើយឆ្លងសើចញញឹមបាន។ តួយ៉ាង ការចងចាំរបស់លោក ក៏បានវិលត្រឡប់មកវិញបណ្តើរៗហើយ។

បើតាមការគូសបញ្ជាក់ លោកបណ្ឌិត ជ័យ ចាប បានផ្តាំថា “ពេលបានជាសះស្បើយ លោកនឹងមកជួបសិស្សទាំងអស់ ដើម្បីបង្ហាញពីទម្រង់និពន្ធកំណាព្យ និង សាច់រឿងនានាដែលមាន

ទន្ទឹមនេះ កវីនិពន្ធ ប៉ុល ពិសី ក៏បានជូនពរលោកបណ្ឌិតដោយជូនកំណាព្យមួយឃ្លាផងដែរ «ព្រះជន្មយឺនយូរ រឹងមាំសុខា ឆាប់ជាសះស្បើយ ល្ហើយល្ហែភ្លឺថ្លា សុខពេញកាយា ប្រាថ្នាដូចប៉ង»។

លោកបណ្ឌិត ជ័យ​ ចាប​ ជាប្រធានសមាគមអ្នកនិពន្ធខ្មែរ និងជា​គ្រូបង្រៀន​ផ្នែកតែង​និពន្ធ​អក្សរ​សិល្ប៍​ខ្មែរ នៅ​សាកលវិទ្យាល័យ​ភូមិន្ន​ភ្នំពេញ​ ដែលមានបទពិសោធប្រមាណជាជាង ៣០ឆ្នាំ ក្នុងការបង្រៀននិស្សិតនៅតាមបណ្តាសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ។

ក្នុងកិច្ចការបង្រៀនជាច្រើនឆ្នាំ បណ្ឌិតខាង​និពន្ធ​កំណាព្យរូបនេះ បានបណ្តុះបញ្ញវ័ន្តខ្មែរជាច្រើន និងត្រូវបានគេស្គាល់យ៉ាងច្បាស់ តាមរយៈកិតិ្តនាមដ៏ល្បីនៃស្តេចកំណាព្យ «ចាប​ ពូក» ។ ក្រៅពីអាជីពបង្រៀន លោកក៏មានតួនាទីមួយក្នុងកិច្ចការផងដែរ គឺជាទីប្រឹក្សាក្រសួង មានងារជាឯកឧត្តមបណ្ឌិត។

កាលពីថ្ងៃទី១២ ខែកុម្ភៈនេះ សមាជិកសមាគមអ្នកនិពន្ធខ្មែរបានប្រកាសពីដំណឹងស្ថានភាពលោកបណ្ឌិត ដែលត្រូវសង្គ្រោះបន្ទាន់ ខណៈសមាជិកសមាគមអ្នកនិពន្ធ​ខ្មែរ​ ក៏ដូចជាសប្បុរស ក៏បានរួមចំណែកជាថវិកាទៅតាមលទ្ធភាពដល់គ្រួសារលោកផងដែរ ដេីម្បីរួមចំណែកចែករំលែកទទួលបន្ទុកជាមួយគ្រួសារកវីនិពន្ធល្បីឈ្មោះរូបនេះ លើថ្លៃព្យាបាល។

យ៉ាងណា ក្រោយសម្រាកព្យបាលប្រមាណជាជិត ១សប្តាហ៍ ស្ថានភាពសុខភាពរបស់លោក កំពុងវិលមករកភាពប្រសើរឡើងជាបណ្តើរៗហើយ។ ក្នុងនោះ សិស្សនិស្សិត សាធារណជន ក៏ដូចជាក្រុមការងារសមាគម ក៏បានបង្ហាញក្តីបារម្ភខ្វាយខ្វល់ និងជូនពរលោកបណ្ឌិតឱ្យឆាប់ធូរស្បើយ វិលមកចែករំលែកចំណេះដឹងបន្តផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

​សង្ស័យ​ខឹង​នាំ​កូន​ទៅ​ផ្ទះ​មិន​បាន ស្ត្រី​ម្នាក់​ចាក់សោ​បង្ខាំង​ម្ដាយ​និង​កូនបង្កើត

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន​បុរសជាប្តី​ម្នាក់​ ករណី​ប្រើហិង្សាបង្ករបួសស្នាមលើប្រពន្ធ

ព័ត៌មានជាតិ១០ ម៉ោង មុន

ទូតវៀតណាមថ្មី ប្ដេជ្ញាពង្រឹងវិស័យការពារជាតិ និងសន្តិសុខនិងវិស័យអាទិភាពជាមួយកម្ពុជាឱ្យខ្លាំងថែមទៀត

ព័ត៌មានជាតិ១០ ម៉ោង មុន

ជប៉ុនផ្តល់ជំនួយជាង២០ម៉ឺនដុល្លារ ដល់រដ្ឋបាលរាជធានី ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យ

សេដ្ឋកិច្ច១០ ម៉ោង មុន

សមាគមលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ចង់ចូលរួមវិនិយោគដាំដើមអាកាស្យា និងស្វាយចន្ទីនៅកម្ពុជា

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេចតេជោ អំពាវនាវឱ្យបញ្ចប់ជម្លោះរវាងបណ្ឌិត សុខ ទូច និងប៉ូលីសចរាចរណ៍ ព្រោះគ្មានអ្នកចំណេញ មានតែខាតទាំងអស់គ្នា

មន្ត្រីអាវុធហត្ថ
ចរាចរណ៍១៨ ម៉ោង មុន

មន្ត្រីអាវុធហត្ថ៤នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងដីក្រុមហ៊ុន ចម្ការចេក វៀតណាម​ ថាកូអាគ្រី

ភ្លើងប្រចណ្ឌ
សន្តិសុខសង្គម១៥ ម៉ោង មុន

មន្រ្តីអង្គរក្សម្នាក់កាប់សម្លាប់ប្រពន្ធដោយសារភ្លើងប្រចណ្ឌ និងទំនាស់លុយកាក់

សន្តិសុខសង្គម៨ ម៉ោង មុន

​សង្ស័យ​ខឹង​នាំ​កូន​ទៅ​ផ្ទះ​មិន​បាន ស្ត្រី​ម្នាក់​ចាក់សោ​បង្ខាំង​ម្ដាយ​និង​កូនបង្កើត

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ហ្សេលេនស្គី៖ មាន​៤ប្រទេស​ដែល​ជំទាស់​សមាជិកភាព​ណាតូ​របស់​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម