Connect with us

ជីវិតកម្សាន្ដ

មហាជនបង្ហាញការព្រួយបារម្ភ ក្រោយឃើញសភាព តួ លី លាន​ជា រាងទ្រុឌទ្រោមខ្លាំង

បានផុស

នៅ

សម្រាប់​ទស្សនិកជន​ដែល​ចូល​ចិត្ត​ភាពយន្ត​ក្បាច់​គុន​ចិន Jet Li ឬ លី លាន​ជា មិន​មែន​ជា​ឈ្មោះ​ចម្លែក​នោះ​ទេ។ តារាសម្តែងកើតនៅឆ្នាំ ១៩៦៣ គឺជាកំពូលតារាលំដាប់លេខ១ នៃខ្សែភាពយន្តកុងហ្វូ ដែលមានជំនាញក្បាច់គុនដ៏អស្ចារ្យ និងស្ទីលសម្ដែងដែលបង្ហាញពីស្មារតីរបស់វីរបុរស។

នៅក្នុងក្រសែភ្នែករបស់ជនជាតិចិន Jet Li គឺជានិមិត្តរូបនៃសិល្បៈក្បាច់គុនបុរាណនៅលើកញ្ចក់ទូរទស្សន៍។ សូម្បីតែកំពូលផ្សេងៗក៏ទទួលស្គាល់ថា គាត់គឺជាស្តេចក្បាច់គុននិងជាគ្រាប់ពេជ្រដ៏អស្ចារ្យទាំងបួននៃឧស្សាហកម្មភាពយន្តក្បាច់គុនរួមមាន Jackie Chan, Donnie Yen និង Wu Jing ។

ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តារាប្រុសជើងចាស់ បានឃ្លាតឆ្ងាយពីបណ្ដាញសង្គមដោយរស់នៅស្ទើរតែឯកា។ គាត់​លែង​សម្ដែង​ក្នុង​ភាពយន្ត ហើយ​កម្រ​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​កម្សាន្ត។ ខ្សែភាពយន្តចុងក្រោយដែលកំពូលតារាក្បាច់គុនបានចូលរួមគឺរឿង Mulan របស់ Disney ដែលបានចេញផ្សាយក្នុងឆ្នាំ២០២០។ នៅក្នុងខ្សែភាពយន្តនេះ Jet Li ក៏បានដើរតួជាតួគាំទ្រផងដែរ ដោយបង្ហាញខ្លួនក្នុងរយៈពេលខ្លី ក្នុងនាមជាផ្ទៃខាងក្រោយសម្រាប់តារាស្រី Liu Yifei ។

បើទោះជាលោកលែងបង្ហាញមុខលើកញ្ចក់ទូរទស្សន៍ ដើម្បីផ្តោតសំខាន់លើការថែរក្សាសុខភាព ចំណាយពេលជាមួយគ្រួសារ និងធ្វើសមាធិ ប៉ុន្តែ តួគុននិយមរូបនេះ នៅតែលេចមុខម្តងម្កាលជាមួយភរិយា និងកូនស្រីពីរនាក់ ឬចូលរួមកម្មវិធីជប់លៀងជាមួយមិត្តចាស់ក្នុងពិភពសិល្បៈ។

ទន្ទឹមគ្នានោះទៀតសោត កាលពីប៉ុន្មានថ្ងៃមុន អ្នកលេងអ៊ីនធឺណិតម្នាក់បានចែករំលែកវីដេអូឃ្លិបខ្លីមួយរបស់ Jet Li បង្ហាញខ្លួននៅភ្នំ Wutai ខេត្ត Shanxi ប្រទេសចិន នៅលើបណ្តាញសង្គម។ ក្នុង​ឃ្លិបនោះ ស្ដេច​ក្បាច់​គុនស្លៀក​សម្លៀក​បំពាក់​ពណ៌​ខ្មៅ និង​មួក​មើល​ទៅ​សាមញ្ញ និងគួរឲ្យគោរពបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គាត់បានចាកចេញពីព្រះវិហារតែម្នាក់ឯងដោយគ្មានប្រពន្ធនិងកូនស្រីរបស់គាត់។ តារាប្រុស ដើរ​ចុះ​តាម​ជណ្តើរ​យឺតៗ ប៉ុន្តែ​ជំហាន​របស់​គាត់​មាន​សភាព​ទ្រុឌទ្រោម និង​មិន​រឹងមាំដូចមុនទេ។ មុខ និងដងខ្លួនរបស់តារាវ័យ ៦២ ឆ្នាំរូបនេះ មើលទៅរាងមូលបន្តិច ហើយថែមទាំងបង្ហាញក្បាលពោះក្នុងវ័យចំណាស់ថែមទៀង។

បន្ទាប់ពី ​វីដេអូ​ឃ្លិប​នេះ​ត្រូវ​បាន​រីក​រាលដាល ទស្សនិកជន​ជា​ច្រើន​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​សុខភាព​របស់ Jet Li។ អ្នកខ្លះបានសម្ដែងការព្រួយបារម្ភចំពោះសុខភាពលោកក្រោយឃើញថាគាត់ពីបាកនឹងចុះជណ្ដើរ។ ក្រៅ​ពី​នេះ​ ក៏​មាន​មតិ​ថា Jet Li មាន​អាយុ​លើស​៦០​ឆ្នាំ ដូច្នេះ​វា​ជា​រឿង​ធម្មតា​ដែល​សុខភាព​របស់​គាត់​ធ្លាក់​ចុះ ធ្វើ​ចលនា​យឺតៗ និង​ដើរ​មិន​ទៀង។

កាលនៅក្មេង លោកផ្ដោតលើការរៀនក្បាច់គុន បង្ខំសាច់ដុំ ធ្វើឲ្យខូចរាងកាយធ្ងន់ធ្ងរ។ បច្ចុប្បន្ននេះ ស្តេចក្បាច់គុន នៅតែត្រូវលេបថ្នាំព្យាបាលជំងឺលើសឈាម រួមជាមួយនឹងរបួសឆ្អឹង និងសន្លាក់ដូចជា កជើង កដៃ ឈឺឆ្អឹងខ្នង។ មិនតែប៉ុណ្ណោះ ជំងឺក្រពេញទីរ៉ូអ៊ីត បានបណ្តាលឲ្យបេះដូង តួ លី លានជា មានផលវិបាក ងាយធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់។ ដូច្នេះហើយ គាត់បានប្រាប់ប្រពន្ធកូនរបស់គាត់អំពីពិធីបុណ្យសពរបស់គាត់។

យ៉ាងណាមិញ ក្នុង​វ័យ​៦២​ឆ្នាំ តារាក្បាច់គុនចិន បាន​លះបង់​ខ្លួន​ក្នុង​ការ​សិក្សា​ព្រះ​ពុទ្ធ និង​ចូល​រៀន​វគ្គ​សមាធិ​នៅ​ច្រើន​កន្លែង។ ដោយសារតែនៅស្ងៀមយូរពេក គាត់តែងតែមានពាក្យចចាមអារ៉ាមថាបានទទួលមរណៈភាព។ នេះធ្វើឲ្យគាត់ស្ថិតក្នុងស្ថានភាពគួរឲ្យអស់សំណើចជាច្រើនដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកដឹកនាំរឿងគំនូរជីវចល «ណាចា» ក្លាយជាបុគ្គលរកចំណូលច្រើនហួសស្មាន ក្នុងប្រទេស ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម