Connect with us

ជីវិតកម្សាន្ដ

តារាកូរ៉េល្បីៗជាច្រើន បានចូលរួមរំលែកទុក Kim Sae Ron

បានផុស

នៅ

តារាសម្តែង Kim Sae Ron បានទទួលមរណភាពនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងផ្ទះរបស់នាង។ តារាល្បីៗលំដាប់ជួរមុខក្នុងវិស័យសិល្បៈជាច្រើន បានចូលរួមរំលែកទុក្ខដោយផ្ទាល់ ក្នុង​នោះ​មាន Kim Bo Ra, Han So Hee និង Won Bin។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកឯ តារាៗផ្សេងទៀត ​ដែល​មិន​អាច​បង្ហាញ​ខ្លួន​ ព្រោះតែជាប់រវាល់ភារកិច្ច បាន​ផ្ញើ​កម្រង​ផ្កា​រំលែក​ទុក្ខ ដើម្បីបង្ហាញអំពីការចូលរួមសោកស្ដាយទៅកាន់ Kim Sae Ron។ ជាមួយគ្នានេះដែរ Cha Eunwoo សមាជិកក្រុម ASTRO, MJ, និង Jin Jin សុទ្ធតែបានផ្ញើកម្រងផ្កាទៅកាន់កន្លែងពិធីបុណ្យសព។ Sae Ron ត្រូវ​បាន​គេ​ដឹងថា​ នាងមាន​ភាព​ស្និទ្ធស្នាល​ជាមួយ​ពួក​គេ ដូច​ដែល​ពួក​គេ​ធ្លាប់​មក​ពី​ក្រុមហ៊ុន​តែ​មួយ​ឈ្មោះ Fantagio ។

លើសពីនេះទៀត កម្រងផ្ការបស់ IU និងតារាសម្តែង Gong Myung ក៏ត្រូវបានគេប្រទះឃើញនៅក្នុងកន្លែងពិធីបុណ្យសពរបស់ Kim Sae Ron ផងដែរ។ ខណៈពេលនេះ សិល្បករនៅក្នុងវិស័យសិល្បៈទាំងអស់មានការសោកស្ដាយ ចំពោះការបាត់បង់ តារាសម្ដែងវ័យក្មេង ដ៏មានទេពកោសល្យនិងមានតារាក្នុងដួងចិត្តរបស់ទស្សនិកជនគ្រប់រូប៕

Kim Won Bin
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម