Connect with us

ជីវិតកម្សាន្ដ

មកស្គាល់តួឯកដំបូងក្នុងរឿង “ព្រះគោព្រះកែវ” លោក ស្រីពៅ​ ទេវី រួចផុតពីការស្លាប់ក្នុងរបបខ្មែរក្រហម

បានផុស

នៅ

តួឯកដំបូងក្នុងរឿង “ព្រះគោព្រះកែវ” គឺលោកស្រី​ ពៅ​ ទេវី​ នាមដេីម​ ផ្កា​ពៅ​ គឺជាតារាភាពយន្តដ៏ល្បីល្បាញមួយដួងដែលអាចរួចផុតពីការស្លាប់ក្នុងរបបខ្មែរក្រហម។ នេះបើតាមការផ្សាព្វផ្សាយនៅលើផេកផ្លូវការក្រុមដំណើរខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​ ពៅ​ ទេវី​ នាមដេីម​ ផ្កា​ពៅ​ មានស្រុកកំណេីតនាទឹកដីខេត្តស្វាយរៀង ជាតារាប្រចាំផលិតកម្ម​ ព្រះខាន់ពេជ្រភាពយន្ត បានសម្តែងជាតួឯកលេីកដំបូងក្នុងរឿង “ព្រះគោព្រះកែវ​” ឆ្នាំ១៩៦៥។ រវាងពីឆ្នាំ១៩៦៥​ ដល់ឆ្នាំ១៩៧៥​ លោកស្រី​ ពៅ​ ទេវី​ បានសម្ដែងជាតួឯកក្នុងខ្សែភាពយន្តជិត១០រឿង​។

តាមរយៈខ្សែភាពយន្តរឿង “ព្រះធិនវង្សនាងពៅ​” ដែលលោកស្រី​ ពៅ​ ទេវី​ បានសម្តែងមានសំណាងនៅសេសសល់ហ្វីលភាពយន្តនេះ ​ធ្វេីឱ្យមហាជនជំនាន់ក្រោយបានស្គាល់​ និងបានឃេីញនូវការសម្តែងរបស់លោកស្រី។

ក្រុមដំណើរខ្មែរបានឱ្យដឹងទៀតថា នៅក្នុងរបបខ្មែរក្រហម លោកស្រី​បានរស់នៅរងទុក្ខវេទនាក្នុងទឹកដីខេត្តបាត់ដំបង​ហេីយក៏បានវិលត្រឡប់មករដ្ឋធានីភ្នំពេញវិញចូលបម្រេីការជាពេទ្យឆ្មប នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត​ ដោយចេញឆ្ងាយវិស័យសិល្បៈ។ លោកស្រី បានបង្ហាញនូវអារម្មណ៍នឹករលឹកវិស័យសិល្បៈជាខ្លាំង ​ព្រោះចិត្តនៅតែស្រឡាញ់ជានិច្ច។

សូមជម្រាបថា តារាភាពយន្តលោកស្រី ពៅ ទេវី គឺតារាឯកក្នុងរឿង “ព្រះធិន្នវង្សនាងពៅ” រឿង “វាលស្រីស្រណោះរឿង” ព្រះគោព្រះកែវ” ក៏ដូចជារឿងល្បីៗជាច្រើនទៀត។ លោកស្រី ជាតារាឯកប្រចាំផលិតកម្ម “ព្រះខាន់ពេជ្រភាពយន្ត)” កាលអំឡុងទសវត្សរ៍ឆ្នាំ៦០-៧០៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម