Connect with us

ជីវិតកម្សាន្ដ

សុភ័ក្រ្ត កុសម៉ា ស្នើចិត្តសាធារណជន គប្បីប្រើប្រាស់បណ្តាញសង្គមឱ្យមានប្រយោជ៍ដល់ខ្លួន និងសង្គម

បានផុស

នៅ

ធ្លាប់រងការរិះគន់ និងការមើលងាយពីមនុស្សមួយចំនួនតូច ពីអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ពិធីការិនីសម្បុរសណ្តែកបាយអ្នកនាង សុភ័ក្រ្ត កុសុម៉ា បានបំផុសដោយស្នើចិត្តសាធារណជន គួរប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ឱ្យមានប្រយោជ៍ដល់ខ្លួនឯង ឬអ្នកដទៃ និងសង្គមជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់ សុភ័ក្រ្ត កុសុម៉ា នាពេលនេះដោ យនាងសង្កេតឃើញមួយរយ:ចុងក្រោយនេះមានបុគ្គ លមួយចំនួនបានយកបណ្តាញសង្គមជាវេទិការដើម្បីបង្កើតនូរឿងរ៉ាវឈ្លោះប្រកែកឬជាការជេបញ្ជោរគ្នាអ ត់ប្រយោជន៍នាំឲ្យប៉ះពាល់ដល់តម្លៃសង្គមខ្មែរពិសេសថែមទៀតគឺការបង្កើតរឿងរ៉ាវ Bully ទៅបុគ្គលណាម្នាក់ជាដើម។

តួយ៉ាងអ្នកនាង សុភ័ក្រ្ត កុសុម៉ា បានលើកជាឧទាហរណ៍ជាក់ស្តែងពីរឿងភរិយាតារាចម្រៀង ជា សុជាតិ និងខ្លួននាងផ្ទាល់ធ្លាប់រងការរិះគន់ ឬ Bully ពីមហាជន​មួយ​ចំនួន​តូច​ជុំវិញរូបសម្រស់។ អ្នកនាងបានលើកឡើងថា គេបង្កើតហ្វេសបុកដើម្បីងាយស្រួលបង្កើតទំនាក់ទនងល្អជាមួយគ្នា និងគ្នាមិនមែនមានដៃចេះតែសរសេរដោយមិនបានឆ្លងការគិតនោះទេការសរសេររបស់អ្នកដឹងទេវាធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍គេ ។

អ្នកនាង សុភ័ក្រ្ត កុសុម៉ា បាននិយាយបន្តថាបើគេចិ ត្តធ្ងន់មានអីចុះបើគេចិត្តទន់ គេមិនបាក់ទឹកចិត្ត ហ៊ឹមមមម ឈប់ទៅ ព្រោះថាខ្ញុំឆ្លងកាត់អស់ហើយតាំងពីខ្ញុំនៅក្មេង មីនេះខ្មៅម៉េះ អាក្រក់ម៉េះ មើលស្បែកខ្មៅឡើងគ្រើម មីក្របី មីខ្ទីង ខ្មៅឃើញតែធ្មេញកាលបានលាបឡេសរដូចគេខ្មៅអ៊ីចឹងទាល់តែដាំទឹកក្តៅកោស ខ្មៅអ៊ីចឹងត្រាំទឹកដោះគោមួយពាងក៏មិនសរដែរ។

ពិធីការិនី សុភ័ក្រ្ត កុសុម៉ា បាននិយាយបន្ថែមទៀតថា ស្គាល់ភាពឈឺចាប់អស់ហើយ រស់ជាមនុស្សដូចគ្នាគួរណាចេះលើកទឹកចិត្ត ចេះសរសើរពាក្យល្អៗគឺបានបុណ្យណាស់៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

យន្តហោះផ្ទុកមនុស្ស៨០នាក់ ធ្លាក់ក្រឡាប់ផ្ងារជើង ឆេះនៅអាកាសយានដ្ឋាន Toronto

កោះគុត
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកស្រាវជ្រាវនយោបាយ និងទស្សនវិជ្ជា៖ កម្ពុជានឹងខាតបង់ បើសិនជាប្តឹងទៅតុលាការអន្តរជាតិ លើបញ្ហាកោះគុត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ចង់បញ្ជូនទ័ពអាមេរិក ទៅយាមការពារអណ្តូងរ៉ែកម្រ នៅ អ៊ុយក្រែន

ប្រាសាទតាមាន់តូច
ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកនាំពាក្យទ័ពជើងគោកច្រានចោលការចុះផ្សាយថាមានការប្រឈមមុខគ្នារវាងកងទ័ពកម្ពុជានិងថៃ

Sokha Hotels

ព័ត៌មានពេញនិយម