ជីវិតកម្សាន្ដ
តារាកូរ៉េប៉ុន្មានរូប សុទ្ធតែរងសំពាធ រហូតដើរដល់ជ្រោះមរណៈ ក្នុងវ័យខ្ទង់២០
នៅល្ងាចថ្ងៃទី ១៦ ខែកុម្ភៈ កាសែតកូរ៉េជាច្រើនបានរាយការណ៍ពីការស្លាប់ដ៏គួរឲ្យតក់ស្លុតរបស់តារាសម្តែង Kim Sae Ron ។ តារាស្រីវ័យ ២៤ឆ្នាំ ត្រូវប៉ូលិសសន្ធិដ្ធានថា អាចមកពីគាំងបេះដូង ដោយសារតែសំពាធច្រើនហួសស្មានព្រមទាំងការស្អប់ខ្ពើមពីសង្គម។
ទោះយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិថីសិល្បៈកូរ៉េ បានបន្តឃើញតារាជាច្រើនដែលស្លាប់ក្នុងវ័យ២០ ឆ្នាំ។ បន្ថែមពីលើហេតុផលផ្ទាល់ខ្លួន ការធ្វើអត្តឃាតរបស់តារាកូរ៉េជាច្រើន ក៏បង្ហាញពីសម្ពាធដ៏ធំធេង និងភាពឃោរឃៅដែលពួកគេប្រឈមមុខក្នុងអាជីពមួយនេះផងដែរ។
១ Moonbin

នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៣ Moonbin សមាជិកក្រុម ASTRO ត្រូវបានគេប្រទះឃើញស្លាប់នៅផ្ទះរបស់លោក នៅ Gangnam ទីក្រុងសេអ៊ូល ក្នុងអាយុ ២៥ ឆ្នាំ។ មូលហេតុនៃការស្លាប់ត្រូវបានគេជឿថា ជាការធ្វើអត្តឃាត។
Moonbin កើតក្នុងឆ្នាំ ១៩៩៨ ហើយបានបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុម ASTRO ក្នុងឆ្នាំ ២០១៦។ គាត់បានធ្វើឲ្យមានការចាប់អារម្មណ៍ នៅពេលដែលដើរតួជាយុវជន So Yi Jung ក្នុងរឿង Boys Over Flowers ហើយបង្ហាញខ្លួននៅក្នុង MV Balloon របស់ DBSK ។ ក្រៅពីអាជីពផ្ទាល់ខ្លួន លោកក៏ត្រូវគេស្គាល់ថាជាបងប្រុសបង្កើតរបស់តារាស្រី Moon Sua (Billie) ផងដែរ។
យ៉ាងណា មុនពេលគាត់ស្លាប់ Moonbin មានសកម្មភាពនៅក្នុងក្រុមរង ASTRO Moonbin & Sanha ។ អ្នកទាំងពីរគ្រោងនឹងចូលរួមក្នុងការប្រគំតន្ត្រី Dream នៅខែឧសភា ឆ្នាំ ២០២៣ ហើយបន្តការប្រគំតន្ត្រីរបស់អ្នកគាំទ្រនៅម៉ាកាវ តៃប៉ិ (ចិន) ប្រេស៊ីល ឈីលី និងម៉ិកស៊ិក។
២ Sulli

កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៩ Sulli ត្រូវគេប្រទះឃើញដេកស្លាប់នៅជាន់ទីពីរនៃផ្ទះរបស់នាង ក្នុងទីក្រុង Seongnam ទីក្រុង Gyeonggi ។ អ្នកដែលបានរកឃើញនោះគឺជាអ្នកគ្រប់គ្រង ដែលក៏ជាប្អូនប្រុសរបស់នាងដែរ។មរណភាពរបស់តារាស្រីវ័យ២៥ឆ្នាំ បានបង្កនូវភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងកម្មវិធីបង្ហាញម៉ូតរបស់កូរ៉េនៅពេលនោះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ Sulli បានចំណាយពេលយូរក្នុងការតស៊ូជាមួយជំងឺធ្លាក់ទឹកចិត្ត និងបានទទួលរងនូវការខូចចិត្ត ដោយសារការអត្ថាធិប្បាយអាក្រក់ៗនៅលើបណ្តាញសង្គម។
ឈ្មោះពិតរបស់ Sulli គឺ Choi Jin Ri កើតក្នុងឆ្នាំ ១៩៩៤ នាងចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងឆ្នាំ ២០០៥ ក្នុងរឿងភាគប្រវត្តិសាស្ត្ររបស់ SBS ក្រោមចំណងជើងថា Ballad of Seo Dong ។ តួនាទីនេះគឺជាជំហានដែលនាំ Sulli មករកការចាប់អារម្មណ៍។ បន្ទាប់មក ដោយសារតែទេពកោសល្យ និងរូបរាងដ៏ស្រស់ស្អាត Sulli ទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុន SM Entertainment ។
Sulli គឺជាតារា K-pop ដ៏មានប្រជាប្រិយបំផុតមួយរូបនៃជំនាន់ទី៣ ក្នុងឆ្នាំ ២០០៩ នាងបានបង្ហាញខ្លួនជាសមាជិកក្រុម f(x)។ ពេញមួយឆ្នាំនៃសកម្មភាពនាងគឺជាក្រុមនារីដ៏លេចធ្លោមួយ និងជាសមាជិកដែលមានអ្នកគាំទ្រច្រើនជាងគេ។ ប៉ុន្តែ ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៣ នាងបានចាប់ផ្តើមបង្ហាញសញ្ញានៃការធ្លាក់ទឹកចិត្ត និងបាត់បង់ការផ្តោតអារម្មណ៍នៅកន្លែងធ្វើការ។ ក្នុងឆ្នាំ ២០១៤ តារាស្រីស្រាប់តែជាប់ជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវស្នេហា ជាមួយលោក Choiza ដែលចាស់ជាងនាង ១៤ ឆ្នាំ។ ទំនាក់ទំនងនេះបានបង្កឲ្យមានភាពចម្រូងចម្រាសជាច្រើន ហើយបានធ្វើឲ្យ Sulli ប្រឈមមុខនឹងរលកនៃការរិះគន់យ៉ាងខ្លាំងក្លាពីមតិសាធារណៈ។
៣ Goo Hara

នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ ត្រឹមតែ៦សប្តាហ៍បន្ទាប់ពីការស្លាប់របស់ Sulli, Goo Hara បានទទួលមរណភាពនៅផ្ទះរបស់នាងក្នុងទីក្រុងសេអ៊ូល។ ប៉ូលិសបញ្ជាក់ថា នេះជាការធ្វើអត្តឃាត។ ទន្ទឹមគ្នានោះដែរ មានព័ត៌មានជាច្រើនដែលតារាស្រីត្រូវស៊ូទ្រាំនឹងសម្ពាធជាច្រើនក្នុងជីវិត និងអាជីពរបស់នាង មុនពេលនាងធ្វើអត្តឃាត។
Goo Hara កើតក្នុងឆ្នាំ ១៩៩១ និងជាតារាចម្រៀងដ៏ល្បីមួយរូបក្នុងវិស័យកម្សាន្តកូរ៉េ។ នាងបានចាប់ផ្តើមអាជីពរបស់នាង ជាសមាជិកនៃក្រុមចម្រៀងនារី Kara ។ ពេលពួកគេនៅក្នុងក្រុមជាមួយគ្នា នាងជាមិត្តជិតស្និទ្ធជាមួយ Sulli។
ជាមួយនឹងទឹកដមសម្លេង និងរូបរាងដ៏ស្រស់ស្អាត Goo Hara មានអ្នកគាំទ្រយ៉ាងច្រើននៅអាស៊ី ដែលគេស្គាល់ថាជា តុក្កតាមានជីវិត។ ថ្វីបើអាជីពជោគជ័យ តែ Goo Hara ក៏បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវមិនល្អជាច្រើនផងដែរ។ នាងត្រូវបានទស្សនិកជនកូរ៉េចាត់ទុកថាជាមូលហេតុដោយប្រយោលនៃការរំសាយក្រុម KARA។
សម្ពាធខ្លាំងបំផុតគឺនៅពេល តារាស្រីវ័យ២៨ឆ្នាំកំពុងណាត់ជួបជាមួយ Yong Jun Hyung រូបភាពរបស់នាង និងអតីតមិត្តប្រុសបានសាយភាយយ៉ាងលឿនក្នុងប្រទេសកូរ៉េ។ ក្រុមហ៊ុនគ្រប់គ្រងរបស់ KARA បានបំភ្លឺថា នេះគ្រាន់តែជារូបថតរបស់ Hara និងមិត្តភក្តិរបស់នាង ដែលធ្វើដំណើរជាមួយគ្នា ប៉ុន្តែអ្នកលេងអ៊ីនធឺណិតជឿថា ក្រុមហ៊ុននេះកុហកដើម្បីបិទបាំងហេតុការណ៍នេះ។ បន្ទាប់ពីចាកចេញពីក្រុមហ៊ុន Goo Hara បានបង្កើតអាជីពទោល ប៉ុន្តែមិនបានជោគជ័យនោះទេ។
៤ Kim Jonghyun

នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៧ Kim Jonghyun ដែលជាមេក្រុម SHINee ត្រូវគេប្រទះឃើញស្លាប់នៅឯផ្ទះល្វែងរបស់គាត់នៅ Chungdamdong (ស្រុក Gang Nam ទីក្រុងសេអ៊ូល) ក្នុងអាយុ ២៧ ឆ្នាំ។ តារាចម្រៀងប្រុសបានដុតធ្យូងនៅក្នុងបន្ទប់បិទជិតមុនពេលគាត់ស្លាប់។ ភ្លាមៗក្រោយការរកឃើញប៉ូលិសបាននាំលោកទៅកាន់មន្ទីរពេទ្យសាកលវិទ្យាល័យ Konkuk ប៉ុន្តែនៅតែមិនអាចជួយជីវិតលោកបានដដែល។
យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ បានឲ្យដឹងថា មុនពេលគាត់ស្លាប់ ២ ម៉ោង តារាចម្រៀងប្រុសរូបនេះ បានផ្ញើសារធ្វើអត្តឃាត ទៅកាន់បងស្រីបង្កើតដែលជាមនុស្សដែលគាត់ស្រលាញ់បំផុតថា «អ្នកបានរងទុក្ខរហូតមកដល់ពេលនេះ អនុញ្ញាតឲ្យខ្ញុំទៅ។ ប្រាប់ខ្ញុំថា អ្នកបានប្រឹងប្រែង! នេះជាការលាចុងក្រោយ»។ ទោះបីជាសាច់ញាតិព្យាយាមណែនាំ Kim Jonghyun ទៅរកគំនិតសុទិដ្ឋិនិយមក៏ដោយ វាហាក់បីដូចជាការខិតខំប្រឹងប្រែងទាំងអស់មិនអាចទាញគាត់ចេញពីគំនិតដ៏កំសត់នៃភាពបាក់ទឹកចិត្តនេះបានទេ។
Kim Jonghyun កើតនៅឆ្នាំ ១៩៩០ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ គាត់គឺជាអ្នកចម្រៀងសំខាន់របស់ក្រុម SHINee ដែលតែងតែចាត់ទុកថាជាតារាម្នាក់ដែលមានសំឡេងច្រៀងល្អបំផុតនៅក្នុង Kpop ។ លោកមានសមត្ថភាពនិពន្ធយ៉ាងប៉ិនប្រសប់ ជាមួយនឹងបទចម្រៀងល្បីៗជាច្រើនបទ។ តារាប្រុស ក៏មានអាជីពដ៏អស្ចារ្យ និងជីវិតផ្ទាល់ខ្លួនស្អាតស្អំ ដូច្នេះទស្សនិកជនភ្ញាក់ផ្អើល នឹងការលាចាកលោកភ្លាមៗដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ការស្លាប់ Kim Sae Ron ជំរុញឲ្យសង្គមឈប់ប្រព្រឹត្តអំពើឃោរឃៅ និងរុញច្រានតារាដល់ជ្រោះមរណៈ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ