ជីវិតកម្សាន្ដ
ដោះលែង Yoo Ah-in ក្រោយតុលាការសម្រចព្យួរទោស ក្នុងករណីគ្រឿងញៀន
តារាសម្តែង Yoo Ah-in ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ និងត្រូវឃុំខ្លួននៅក្នុងតុលាការកាលពី ៥ ខែមុន ក្រោមការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនជាទម្លាប់ ពេលនេះត្រូវប៉ូលិសដោះលែង កាលពីថ្ងៃអង្គារ បន្ទាប់ពីបានទទួលការកាត់ទោសព្យួរពីសាលាឧទ្ធរណ៍។
តារាសម្តែងវ័យ ៣៩ ឆ្នាំ ដែលមានឈ្មោះស្របច្បាប់ថា Uhm Hong-sik បានចោទប្រកាន់ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ propofol ដែលជាថ្នាំស្ពឹកផ្នែកវេជ្ជសាស្ត្រ ក្រោមលេសនៃនីតិវិធីកែសម្ផស្សចំនួន ១៨១ ដងក្នុងចន្លោះឆ្នាំ ២០២០ និង ២០២២។ គាត់ក៏ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ថ្នាំស្ពឹកផ្នែកវេជ្ជសាស្ត្រចំនួន៣ ផ្សេងទៀត រួមមាន midazolam និង ketamine ។
កាលពីខែកញ្ញាឆ្នាំមុន តុលាការក្រុងសេអ៊ូលកណ្តាល បានកាត់ទោសគាត់ឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ពិន័យជាប្រាក់ចំនួន ២ លានវ៉ុន (១,៤០០ដុល្លារអាមេរិក) និងពិន័យ ១.៥លានវ៉ុន ហើយបានបញ្ជាឲ្យឃុំខ្លួនគាត់ជាបន្ទាន់។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងការកាត់ក្តីសាលាឧទ្ធរណ៍ តុលាការកំពូលទីក្រុងសេអ៊ូល បានកាត់ទោសដាក់ពន្ធនាគាររយៈពេល ១ ឆ្នាំ ព្យួររយៈពេល ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២លានវ៉ុន ដល់តារាសម្តែង ដោយនិយាយថា ការកាត់ទោសរបស់តុលាការស្រុកនេះ ចាត់ទុកថាធ្ងន់ និងអយុត្តិធម៌ ក្នុងការពិចារណាពីហេតុផល និងកាលៈទេសៈផ្សេងទៀតសម្រាប់បទល្មើសរបស់គាត់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាកូរ៉េប៉ុន្មានរូប សុទ្ធតែរងសំពាធ រហូតដើរដល់ជ្រោះមរណៈ ក្នុងវ័យខ្ទង់២០

-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ