Connect with us

ជីវិតកម្សាន្ដ

ធ្លាប់ឈ្មោះគ្នាបែកផ្សែង ពេលនេះមេ MGI និង MU ឱប​គ្នាលើឆាក លែងជាគូសត្រូវស្លាប់រស់

បានផុស

នៅ

លោកណាវ៉ាត់ (Nawat Itsaragrisil) បានសម្រេចទិញសិទ្ធិផ្តាច់មុខបវរកញ្ញា​ចក្រវាល​ថៃ ពី Anne Jakrajutatip ដោយបង្ហាញរូបភាពផ្អែមល្ហែម លែងជាគូប្រជែងជំនួញ។ ការ​ប្រកាស​នេះ ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​នៃ​កម្មវិធី Miss Universe Thailand (MUT) 2025 នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ។

នៅលើ X ស្ថាប័ន MUT បានចែករំលែករូបថតរបស់មេ MGI ជាមួយសហម្ចាស់ Miss Universe Organization គឺ Anne Jakrajutatip ឈរក្បែរគ្នា ព្រមទាំងឱប​និងចាប់​ដៃ​គ្នា ​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ក្នុង​សន្និសីទ​កាសែតកាលពីថ្ងៃនោះ។ ក្នុងនោះក៏មានសំណេរមួយបានសរសេរសារថា «យើង​នៅ​ជាមួយ​គ្នា»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដ្បិតតែថា នាពេលកន្លងមក ស្ថាប័ន MGI និង MU តែងតែលេចឮព័ត៌មានមិនល្អ ទាក់ទិននឹងភាពជាដៃគូប្រជែងទើបធ្វើឲ្យទស្សនិកជនជាច្រើនហាក់មិនចង់ជឿនឹងភ្នែកថា ពួកគេអាចវិលមកត្រូវរ៉ូវគ្នាឡើយ។ យ៉ាងណា ដើម្បីសាងទំនុកចិត្តដល់ហ្វេៗដែលគាំទ្រសម្រស់ Anne បាន​​បញ្ជាក់​ជា​ថ្មី​នូវ​ទំនុក​ចិត្ត​ថា​អ្វី​ដែល​នឹង​កើត​ឡើង​បន្ទាប់​គឺ​ជា​ការ​ពិត។ កាលដែលពួកគេចាប់ដៃគ្នាលើឆាកគឺមិនមែនជារឿងក្លែងក្លាយទេ។ កាលដែលធ្វើបែបនេះ ក៏ដើម្បី​ជួយស្ថាប័នឲ្យជោគជ័យ ចង់ឲ្យអ្នកគាំទ្រសប្បាយចិត្ត ហើយគោលបំណងធំរបស់មេ MUT គឺ​ចង់​ឲ្យ​មកុដ​នេះ​ត្រូវ​ប្រគល់​ឲ្យ​ប្រទេស​ថៃ​យ៉ាង​ហោច​ណាស់​ម្ដងដែរ។

ទន្ទឹមគ្នានោះដែរ នៅក្នុងការបង្ហោះមួយលើ Instagram កាលពីថ្ងៃច័ន្ទរបស់លោកណាវ៉ាត់ បានបង្ហោះរូបថតខ្លួនឯងជាមួយនឹងឡូហ្គោ Miss Universe ជាផ្ទៃខាងក្រោយរបស់គាត់។ ក្នុងនោះ គាត់បានសរសេរនៅក្នុងចំណងជើងថា “Miss Universe x MGI Org” ។

ដោយឡែក យោងតាមកាសែតថៃ Nation Thailand កាលពីថ្ងៃច័ន្ទ លោកណាវ៉ាត់បានទិញសិទ្ធិធ្វើជាម្ចាស់ផ្ទះ MUT រយៈពេលប្រាំឆ្នាំ ក្នុងតម្លៃ ១៨០ លានបាត។ កម្មវិធីប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែវិច្ឆិកា នៅ Impact Muong Thong Thani ក្នុងទីក្រុងបាងកក ប្រទេសថៃផ្ទាល់តែម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លោកណាវ៉ាត់តបតទៅវិញ ចំពេល​គេចោទ​ថា​ ទទួល​សំណូក ២៥០០០ដុល្លារ ទិញតំណែង Top 10

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៦ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម