Connect with us

ជីវិតកម្សាន្ដ

នាយ តាក់ស៊ី វះកាត់ប្តូរក្រលៀនជោគជ័យ ខណ:ភរិយាពេទ្យមិនទាន់អនុញ្ញាតឱ្យចូលសួរសុខទុក្ខ

បានផុស

នៅ

តារាកំប្លែងស្ងួតនាយ តាក់ស៊ី បន្ទាប់ពីធ្លាក់ខ្លួនឈឺខូចក្រលៀនពេលនេះ គឺទទួលបានការវះកាត់ប្ដូរក្រលៀនថ្មី ដោយជោគជ័យហើយនៅមន្ទីពេទ្យក្រៅប្រទេស។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ភរិយានាយ តាក់ស៊ី មុននេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតក្នុងអាយុ៤៥ឆ្នាំតារាកំប្លែងនាយ តាក់សុី កាលពីថ្មីៗកន្លងទៅបានទើបប្រទះជំងឺជំងឺទឹកនោមផ្អែមធ្វេីអោយខូចក្រលៀននិងជំងឺទឹកដក់ក្នុងសួតផងដែរ។តារាកំប្លែងនាយ តាក់ស៊ី ត្រូវការដូក្រលៀនម្ខាងគឺត្រូវចំណាយលុយចំនួនខ្ទង់៥ម៉ឺនដុល្លារខណ:លោកវេជ្ជ បណ្ឌិតក៏បានបញ្ជាក់ឲ្យដឹងថានាយតាក់សុី គឺមានជំរេីសពីរ,ទីមួយត្រូវលាងឈាមពេញមួយជីវិតមួយអា ទិត្យចំនួនបីដងនិងជំរេីសទី២គឺត្រូវតែធ្វេីការវះកាត់ប្ដូរក្រលៀនថ្មី។

យ៉ាងណាមិញក្រោយទទួលបានការឧបត្ថម្ភពីសប្បុរសជនទាំងក្នុងនិងក្រៅស្រុក ជាពិសេសបំផុតនោះគឺការសន្តោសប្រណីពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលចំណាយថ្លៃព្យាបាលជំងឺទាំងស្រុង តារាកំប្លែងនាយតាក់ស៊ីពេលនេះបានចេញទៅវះកាត់ប្តូរក្រលៀនថ្មីរួចរាល់ហើយ។

តួយ៉ាង កាលពីថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ភរិយា នាយតាក់ស៊ី បាន​បង្ហោះវីដេអូរៀបរាប់ពីក្ដីនឹករលឹកដល់ស្វាមីបើទោះជា​ការ​វះកាត់​ទទួល​បាន​ជោគជ័យហើយនោះ។ ភរិយានាយ តាក់ស៊ី បញ្ជាក់ថា មូលហេតុដែលនាងយំក៏ព្រោះនឹកប្តីដោយសារគ្រូពេទ្យមិន​អនុញ្ញា តឱ្យ​មាន​អ្នក​កំដរឬចូលសួរសុខទុក្ខឡើង។ ម្យ៉ាងទៀត នាយ តាក់ស៊ី ដែលជាប្តីត្រូវសម្រាករយៈពេល​១០ ថ្ងៃទៀតឯណោះ។

ឆ្លើយតបទៅនឹងការសួរថា បងតាក់ស៊ី វះហើយមែនបង? ភរិយាយនាយ តាក់ស៊ី ដែលប្រើប្រាស់គណនីសង្គមឈ្មោះយាយផឹម ប្រពន្ធនាយ តាក់ស៊ី បានឱ្យដឹងថា “វះកាត់រួចហើយជោគជ័យតែនឹកប្តី។ បងវះរួចតែគេមិនឱ្យប្រពន្ធកំដរទេប្រហែល១០ថ្ងៃទៀតទើបបានគាត់ត្រឡប់មកវិញពេលខាងគេមើលទាល់តែជាមុខរបួសបានមកវិញ”៕ អត្ថបទចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?​

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចតេជោ អំពាវនាវឱ្យបញ្ចប់ជម្លោះរវាងបណ្ឌិត សុខ ទូច និងប៉ូលីសចរាចរណ៍ ព្រោះគ្មានអ្នកចំណេញ មានតែខាតទាំងអស់គ្នា

មន្ត្រីអាវុធហត្ថ
ចរាចរណ៍៤ ម៉ោង មុន

មន្ត្រីអាវុធហត្ថ៤នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងដីក្រុមហ៊ុន ចម្ការចេក វៀតណាម​ ថាកូអាគ្រី

ឆក់ខ្សែក
សន្តិសុខសង្គម២៣ ម៉ោង មុន

ឃាត់ខ្លួនអ្នកបកប្រែភាសាម្នាក់ ក្រោយឆក់ខ្សែក មិនបានសម្រេច

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ធ្លាក់​ឡានក្រុង​ពីលើភ្នំនៅបូលីវី សម្លាប់មនុស្សយ៉ាងតិច៣០នាក់​និង​របួស​ជាច្រើន​

Sokha Hotels

ព័ត៌មានពេញនិយម