ជីវិតកម្សាន្ដ
ដំណើរជិះកង់កាត់ទ្វីបអឺរ៉ឺប រៃអង្គាសថវិកាដើម្បីកុមារកម្ពុជា ប្រមូលបានជិត ១០មុឺនដុល្លារ ខណៈបេសកកម្មកំពុងបន្ត
គិតចាប់ពីដំណើរបេសកកម្មជិះកង់សប្បុរសធម៌របស់លោក ទីវ តារារិទ្ធ ទៅកាន់ទ្វីបអឺរ៉ុប គឺមានរយៈពេលជាង ៨ខែហើយ និងប្រមូលបានថវិកាពីសប្បុរសជនសរុប ១០០ ០០០ ដុល្លារ កើនជាងទិន្នន័យកាលពីជាង ៣ខែមុន ដែលទទួលបានត្រឹមតែជាង ៣៦០០០ ដុល្លារប៉ុណ្ណោះ ខណៈគោលដៅដែលកំណត់ក្នុងបេសកកម្មនេះ គឺ ២៥០ ០០០ ដុល្លារ ។
នេះបើតាមលោក ទីវ តារារិទ្ធ អ្នកជិះកង់សប្បុរសធម៌ បញ្ជាក់តាមរយៈសម្ភាសមួយកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយយោងតាមទិន្នន័យទាំងពីមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។

រាប់ចាប់ពីដំណើរបេសកកម្មជិះកង់រិះអង្គាសថវិកាឆ្លងប្រទេស ដើម្បីកុមារកម្ពុជា លើកទី២នេះ លោក ទីវ តារារិទ្ធ បានឆ្លងកាត់ឧបសគ្គជាច្រើន ខណៈកំពុងជិះកង់ប្រថុយប្រថាន តស៊ូនឹងស្ថានភាពអាកាសធាតុត្រជាក់ដល់ដកអង្សារទៀតផង។
អត្ថបទពាក់ព័ន្ធ៖
– គ្រោះថ្នាក់នៅឡាវ មិនអាចបង្អាក់ឆន្ទៈ លោក តារារិទ្ធិ បន្តបេសកកម្មជិះកង់រៃអង្គាសថវិកាដើម្បីកុមារកម្ពុជាឡើយ
– ទោះគេប្រាប់ថាជិះកង់រដូវនេះ ត្រជាក់ដល់ -30 ឬ -40°C តែលោក តារារិទ្ធ នៅមានៈបន្តដំណើរដើម្បីកុមារកម្ពុជា
– មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

មកដល់ពេលនេះ លោកបានធ្វើដំណើរដល់ប្រទេសអាហ្គានីស្ថាន (Afghanistan) ហើយ។ លោកបញ្ជាក់ថា លោកបានជួបមិតភក្ត័ថ្មីៗមួយចំនួន ហើយពួកគាត់បានពន្យល់ប្រាប់លោកនូវរឿងរ៉ាវជាច្រើនដែលគួរធ្វើ និងមិនគួរធ្វើនៅក្នុងប្រទេសមួយនេះដើម្បីមានសុវត្ថភាព។
លោកថា “នៅទីនេះគេមិនអនុញ្ញាត្តិឱ្យលក់ Simcard សម្រាប់ជនបរទេសនោះទេ ដូចនេះខ្ញុំអាចនឹងមិនមាន Internet ប្រើប្រាស់នៅតាមផ្លូវធ្វើដំណើរ។ គម្រោងរបស់ខ្ញុំគឺត្រូវជិះកង់លើកំណាតផ្លូវត្រឹមតែ ១ពាន់គីឡូម៉ែតប៉ុណ្ណោះ ដើម្បីទៅឱ្យដល់ព្រំដែនប្រទេសអ៊ីរ៉ង់ Iran និងឆ្លងដែនចូលទៅកាន់ទីនោះ“។
ឆ្លៀតក្នុងឱកាសនេះ លើកស្នើដល់សប្បុរសជន បើសិនជាចង់លើកទឹកចិត្តលោក គឺអាចលើកទឹកចិត្តតាមរយៈការបរិច្ចាគថវិកាជួយដល់កុមារតាមរយៈបេសកកម្មជិះកង់ដើម្បីកុមារកម្ពុជា។

គួររម្លឹកថា ដំណើរផ្សងព្រេងដ៏វែងឆ្ងាយនេះ គឺធ្វើឡើងដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ជាសកម្មភាពជិះកង់សប្បុរសធម៌ជាថ្មីម្តងទៀត បន្ទាប់ពីលោកបានជិះកង់រៃអង្កាសថវិកាក្នុងតំបន់អាសុីអាគ្នេយ៍ ប្រើពេលជិត ៣ខែ ឆ្លងកាត់ប្រទេសអាស៊ានចំនួន៦ និងបាននាំយកថវិកាជាង ៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ ឆ្នាំមុន។
ឯបេសកកម្មទៅកាន់ទ្វីបអឺរ៉ុបលើកនេះ គឺជាដំណើរដ៏វែងឆ្ងាយជាងមុន ក្នុងចម្ងាយប្រមាណជាជាង ២ម៉ឺនគីឡូម៉ែត្រ ដោយត្រូវឆ្លងកាត់ ២៥ ប្រទេស ខណៈបច្ចុប្បន្នលោកបានធ្វើដំណើរឆ្លងកាត់ ឡាវ; ថៃ; បង់ក្លាដែស; ឥណ្ឌា ហើយបាននិងកំពុងបន្តដំណើរទៅគោលដៅបន្ទាប់ៗទៀត។ តួយ៉ាង លោកត្រូវបន្តដំណើរដ៏វែងឆ្ងាយ ឆ្លងកាត់ ២០ប្រទេសទៀត មុននឹងវិលត្រឡប់មកកាន់មាតុប្រទេសវិញ ដើម្បីនាំយកថវិកាដែលលោករៃអង្គាសបានទាំងអស់ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ៕ អត្ថបទ៖ សុធាវី
សម្រាប់អ្នកមានបំណងចូលរួម អាចបរិច្ចាគបានតាមរយៈ៖
Bank Account (ACLEDA Bank): 0001-05389418-14 (CYCLING FOR CHILDREN
KHQR link៖ https://epayment.acledabank.com.kh/Z1Z4GQZI8ZMWRXDQ/pay
AHC link៖ https://shorturl.at/tc72l

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី