ជីវិតកម្សាន្ដ
សមរភូមិមរតករវាង Wang Xiaofei និងម្តាយតួសាន់ឆាយ មិនទាន់ចប់នូវឡើយទេ
ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានរាយការណ៍កាលពីថ្ងៃទី១៩ ខែកុម្ភៈ ថា ការបែងចែកទ្រព្យសម្បត្តិរបស់ Barbie Hsu ឬតួសាន់ឆាយ មិនទាន់ត្រូវបានដោះស្រាយនៅឡើយ ហើយផេះរបស់នាងទៀតសោត ក៏មិនទាន់បានកប់នូវឡើយទេ ប៉ុន្តែនៅតែរក្សាទុកនៅផ្ទះដដែល ការបញ្ចុះសពត្រូវគេរំពឹងថានឹងបញ្ចប់ក្នុងសប្តាហ៍នេះ។
ប្អូនស្រីតួសាន់ឆាយគឺ Dee Hsu បាននិយាយថា ផេះរបស់តារាស្រី មិនទាន់កប់នៅឡើយទេ ប៉ុន្តែត្រូវបានរក្សាទុកជាបណ្តោះអាសន្ននៅផ្ទះ។ ពិធីបុណ្យសព គ្រោងនឹងធ្វើឡើងក្នុងទម្រង់កប់ផេះក្រោមដើមឈើ ប៉ុន្តែដោយសារនីតិវិធីដ៏ស្មុគស្មាញ ក្រុមគ្រួសារមិនទាន់អាចអនុវត្តបាននៅឡើយ។

លើសពីនេះ អតីតស្វាមីរបស់ Barbie Hsu គឺ Wang Xiaofei ក៏នឹងមកតៃវ៉ាន់នៅថ្ងៃទី២០ ខែកុម្ភៈ ដោយមានគោលដៅចុងក្រោយ គឺការតស៊ូដើម្បីមើលថែកូន និងការបែងចែកទ្រព្យសម្បត្តិ។ មុនពេលទទួលបានដំណឹងនៃការស្លាប់របស់ Barbie នៅថ្ងៃទី ០៣ខែកុម្ភៈ អតីតប្ដីបានធ្វើដំណើរទៅប្រទេសថៃជាមួយនឹងភរិយាថ្មីរបស់គាត់នោះទេ។
ក្រោយពេលទទួលបានដំណឹងភ្លាមៗ លោកក៏ប្រញាប់ទៅតៃវ៉ាន់ ប៉ុន្តែមិនបានជួបគ្រួសាររបស់តួឯកស្រីក្នុងរឿង Meteor Garden ឡើយ។ នាពេលនោះ ចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយ អ្នកជំនួញបានបញ្ជាក់ថា សាន់ឆាយ នៅតែជាគ្រួសាររបស់គាត់ជានិច្ច។
យោងតាមការលាតត្រដាង ទាំងគ្រួសាររបស់ Barbie Hsu និង Wang Xiaofei ចង់ឈ្នះការឃុំឃាំងកុមារ។ អ្នកជំនួញប្រុសបានរៀបចំសាលារៀនថ្មីសម្រាប់កូនៗរបស់គាត់ នៅពេលដែលអ្វីៗត្រូវបានដោះស្រាយភ្លាម គាត់នឹងនាំកូនទាំងពីរត្រឡប់ទៅទីក្រុងប៉េកាំងវិញ ដើម្បីចៀសវាងបញ្ហា។
លើសពីនេះ ម្តាយរបស់ Barbie Hsu បានស្នើសុំឲ្យ Wang Xiaofei សងបំណុលចំនួន 250 លាន NTD រួមទាំងប្រាក់កម្ចី ការចិញ្ចឹមកូន និងសំណងផ្លូវចិត្ត។ គាត់បានបានសរសេរនៅលើទំព័រផ្ទាល់ខ្លួនថា «ប្រសិនបើអ្នកមិនជឿថាយុត្តិធម៌មិនអាចឈ្នះបានទេ ខ្ញុំនឹងធ្វើសង្រ្គាម»។ នេះត្រូវបានគេជឿថា ជាការប្រកួតប្រជែងដណ្តើមមរតករបស់កូនស្រី ដែលទើបនឹងទទួលមរណភាពនាពេលថ្មីៗនេះ។
ដោយឡែកសម្រាប់ស្វាមីទី២របស់ Barbie Hsu គឺ DJ Koo បានត្រលប់មកប្រទេសកូរ៉េវិញហើយ រំពឹងថានឹងទៅតៃវ៉ាន់នៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីចូលរួមពិធីបុណ្យសពតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួតៃវ៉ាន់ Darren Wang ត្រូវចាប់ខ្លួន ដោយសារតែគេចចេញពីយោធា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ