Connect with us

ជីវិតកម្សាន្ដ

ទោះវ័យកាន់តែច្រើន លោក ហួរ ឡាវី នៅតែអាចប្រើសំឡេងច្រៀងស្រែកបានល្អ ខណ:សុខភាពក៏រឹងមាំ

បានផុស

នៅ

ជាការពិតណាស់ទស្សនិកជនដឹងថា តារាចម្រៀងសំនៀងស្អកលោកគ្រូ ហួរ ឡាវី គឺតារាចម្រៀង​ល្បី​ល្បាញជំនាន់ដើមដែលមានបទចម្រៀងល្បីៗជាច្រើនបទ ដែលលោកបានបកស្រាយដូចជាបទ «សែនអាល័យ» និងបទ «ថ្ងៃណាបំភ្លេចអូនបាន» ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងជើងចាស់ល្បីឈ្មោះ លោកគ្រូហួរ ឡា​វី បានបម្រើវិស័យសិល្ប:មានរយ:ពេលប្រមាណ៥០ ឆ្នាំហើយ។ ម្យ៉ាងទៀតទោះបីជាអំឡុងមួយរយ:ចុង ក្រោយនេះលោកគ្រូ ហួរ ឡាវីហាក់មិនសូវមានទីផ្សារចម្រៀងដោយសារការវិវត្តន៍តាមវ័យក៏ពិតមែនតែស ម្រាប់ការគាំទ្រនិងប្រជាប្រិយភាពនៅតែរក្សាបានមិនមានការចុះថមថតទេ ។

ស្របពេលនេះជាមួយគ្នានេះមានការបង្ហើបឲ្យដឹងពីតារាចម្រៀងលោក សុះ ម៉ាច ថាថ្វីត្បិតលោកគ្រូ ហួរឡាវី មានវ័យប្រមាណ ៨០ឆ្នាំ លោកនៅតែអាចប្រើសំឡេងច្រៀងស្រែកបានល្អ ហើយសុខភាពក៏រឹងមាំ។ លោក សុះ ម៉ាច បានលើកឡើងថារៀមច្បងហួរឡាវីលេងម៉ូដសក់ហាយឡាយខ្ញុំសូមចាញ់ ចាញ់ទាំងអាយុច្រើន ៨០ឆ្នាំ នៅច្រៀងនៅស្រែកបានសុខភាពក៏រឹងមាំ។

លោក សុះ ម៉ាច បានបន្ថែមថា “ខ្ញុំមិនដឹងថាបានដូចគាត់ឬអត់នោះទេជូនពរបងសុខភាពល្អនិងអាយុវែង គ្រប់រៀមច្បងទាំងអស់ជានិម្មិតរូបរបស់ខ្ញុំគឺ ខ្ញុំតែងតែគោរពឲ្យតម្លៃពួកគាត់ជានិច្ច”។

លោកគ្រូ ហួរ ឡាវី បច្ចុប្បន្នត្រូវបានគេដឹងថា លោកកំពុងប្រើជីវិតរស់នៅយ៉ាងសាមញ្ញក្នុងផ្ទះមួយក្នុងរា ជធានីភ្នំពេញតែរឿងដែលធ្វើឲ្យអ្នកគាំទ្រមានការអាណិតនោះ គឺលោកគ្រូហាក់កណ្ដោចកណ្ដែងបន្ទាប់ភរិយារបស់លោកបានទទួលមរណភាពទៅទាំងអាល័យដោយសារជំងឺកូវីដ-១៩ ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អង្គរក្ស
សន្តិសុខសង្គម៣ ម៉ោង មុន

ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្តេចតេជោ អំពាវនាវឱ្យបញ្ចប់ជម្លោះរវាងបណ្ឌិត សុខ ទូច និងប៉ូលីសចរាចរណ៍ ព្រោះគ្មានអ្នកចំណេញ មានតែខាតទាំងអស់គ្នា

សន្តិសុខសង្គម១៤ ម៉ោង មុន

​សង្ស័យ​ខឹង​នាំ​កូន​ទៅ​ផ្ទះ​មិន​បាន ស្ត្រី​ម្នាក់​ចាក់សោ​បង្ខាំង​ម្ដាយ​និង​កូនបង្កើត

ភ្លើងប្រចណ្ឌ
សន្តិសុខសង្គម២១ ម៉ោង មុន

មន្រ្តីអង្គរក្សម្នាក់កាប់សម្លាប់ប្រពន្ធដោយសារភ្លើងប្រចណ្ឌ និងទំនាស់លុយកាក់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី៖ មាន​៤ប្រទេស​ដែល​ជំទាស់​សមាជិកភាព​ណាតូ​របស់​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម