ជីវិតកម្សាន្ដ
បង្ហើបបទ “អាម៉េចហើយជីវិត” អ្នកគាំទ្រលោក ព្រាប សុវត្ថិ ទាយទុកថា ដឹងតែរាំហុយដីទៀតហើយ ចូលឆ្នាំខ្មែរ
“អាម៉េចហើយជីវិត” ចំណងជើងបទចម្រៀងថ្មីច្រៀងដោយកំពូលតារាចម្រៀង ព្រាប សុវត្ថិ កំពុងទាញយកការចាប់អារម្មណ៍ពីអ្នកគាំទ្រ តាមរយៈទំនុកភ្លេងទាន់សម័យផ្សំនឹងទំនុកច្រៀងត្រូវចិត្តយុវវ័យ។ តួយ៉ាង ត្រឹមបង្ហើបអត្ថន័យចម្រៀងដែលច្រៀងមិនដល់កន្លះនាទីផង អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិកោតសរសើរ ហើយនាំគ្នាយកសំឡេងលេងផ្សំនឹងកាយវិការ ចែករំលែកពេញបណ្តាញទំនាក់ទំនងសង្គម ពិសេស Tik Tok ។
ជាមួយនឹងចង្វាក់បែបសហសម័យ រួមបញ្ចូលដោយទំនុកច្រៀងដែលចេះលេងពាក្យសម្តីដើរទាន់សម័យគេពេញនិយម “អាម៉េចហើយជីវិត” ធ្វើឱ្យសាធារណជនដែលជាអ្នកគាំទ្រកំពូលតារាចម្រៀងរូបនេះ សរសើរគ្រប់ៗគ្នាថា “អេម” ខណៈមតិខ្លះជឿថា មួយបទនេះ ដឹងតែធ្វើឱ្យយុវវ័យរាំហុយដីទៀតហើយ ថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។
បើទោះបីជាចម្រៀងមួយបទនេះ ពុំទាន់បង្ហាញអត្ថន័យពេញលេច ឬចេញ MV ក៏ដោយក្តី តែតាមរយៈការបង្ហើបអត្ថន័យជិត ២០វិនាទី សាធារណជនដែលជាអ្នកគាំទ្រ បានទស្សទាយថា នោះជាចម្រៀងថ្មីរបស់ឧកញ៉ា ព្រាប សុវត្ថិ ដែលត្រៀមសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។ ឯអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ចង្វាក់នៃបទនេះ ដែលពិតខុសប្លែកពីឱកាសចូលឆ្នាំប្រពៃណីជាតិឆ្នាំមុនៗ ដែលលោកធ្លាប់តែច្រៀងចង្វាក់បែបប្រជាប្រិយ។


ជាច្រើនឆ្នាំលើវិថីចម្រៀង កំពូលតារាចម្រៀងរូបនេះ តែងតែផ្តល់អារម្មណ៍ផ្សេងៗដល់អ្នកគាំទ្រខ្លួនជានិច្ច ជាមួយនឹងទេពកោសល្យច្រៀងដ៏បុិនប្រសព្វ គ្រប់ទម្រង់ និងគ្រប់ចង្វាក់។ យ៉ាងណា មួយបទនេះ អ្នកគាំទ្រក៏កំពុងទន្ទឹងរង់ចាំថ្ងៃចេញ Full MV ផងដែរ៕



-
ព័ត៌មានជាតិ២ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម