ជីវិតកម្សាន្ដ
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ៖ ជុំវិញទស្សនកិច្ចផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម នៅខេត្តមណ្ឌលគិរី ធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ៣
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង គូសបញ្ជាក់ថា ជុំវិញការដឹកនាំសិល្បករ-សិល្បការិនី មកទស្សនកិច្ចផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម នៅខេត្តមណ្ឌលគិរី នេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន ៣។

ការគូសបញ្ជាក់នេះ ក្នុងឱកាស លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគម និង លោកស្រី ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាក្រុមប្រឹក្សាភិបាល បានដឹកនាំក្រុមការងារ និងសមាជិក-សមាជិកាសមាគមសិល្បករខ្មែរ មកទស្សនកិច្ចផ្លូវក្រវាត់ព្រំដែន ដែលបច្ចុប្បន្នកងកម្លាំងវិស្វកម្មកំពុងតែសស្រាក់សស្រាំក្នុងការកសាងតបតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្មីៗ នេះ។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង គូសបញ្ជាក់ថា ទស្សនកិច្ចខាងលើនេះ ធ្វើឡើងក្នុងគោលបំណង ៣ យ៉ាងសំខាន់ គឺ ៖ ទី១.ដឹកនាំសិល្បករ-សិល្បការិនី ដែលតែងទទូចចង់មកទស្សនាផ្ទាល់ពីដែនអធិបតេយ្យ បូរណភាពដែនដីរបស់ខ្លួន នៅតាមបណ្ដោយផ្លូវក្រវាត់ព្រំដែន ពិសេសក្នុងខេត្តមណ្ឌលគិរីនេះតែម្ដង។ ទី២.មកស្វែងយល់ និងផ្សព្វផ្សាយបន្តពីកិច្ចខិតខំប្រឹងប្រែង ការលះបង់ពុះពារក្នុងកិច្ចការពារបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជាដែលគ្រប់នីតិកាលកន្លងមក បានយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាព្រំដែន ហើយបានកែប្រែតំបន់ព្រំដែនដែលធ្លាប់តែប្រឈមមុខដាក់គ្នា ទៅជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៍។ ហើយរាជរដ្ឋាភិបាលនីតិកាលទី ៧ នេះ បានប្ដេជ្ញាចិត្តលើកិច្ចការពារព្រំដែន និងបូរណភាពទឹកដីផងដែរ។ អ្នកចូលរួមទាំងអស់ ក៏បានស្វែងយល់ពីការលំបាករបស់កងកម្លាំងដែលពុះពារគ្រប់ឧបសគ្គ ប្រឈមនឹងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ អាកាសធាតុ និងបញ្ហាប្រឈមជាច្រើនទៀត ដូចជាទីតាំងភូមិសាស្ត្រលំបាក។ ទី៣.ដើម្បីរួមចំណែក តបតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលនាពេលកន្លងមក សមាគមសិល្បករខ្មែរ បានកៀរគរសិល្បករ-សិល្បការិនីចូលរួមបរិច្ចាគថវិកាតាមលទ្ធភាពជាមួយនឹង«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន»។ ដូច្នេះសមាគមបាននាំសិល្បៈមួយចំនួន មកទស្សនានូវសមិទ្ធផលដែលកើតចេញពីការចូលរួមរបស់ពួកគាត់ រួមគ្នាជាមួយប្រជាពលរដ្ឋទូទាំងប្រទេស។

លោកជំទាវអ្នកឧកញ៉ា បញ្ជាក់បន្ថែមថា «ខ្ញុំ ក៏ដូចជាបងប្អូនទាំងអស់ បានមើលឃើញយ៉ាងជាក់ច្បាស់ ពីភាពរឹងមាំ នៃដែនអធិបតេយ្យរបស់កម្ពុជាយើង នាពេលនេះ និងតទៅអនាគត។ ទី១.ការចរចាបោះបង្គោលព្រំដែនឲ្យបានច្បាស់លាស់ និងត្រឹមត្រូវបំផុតតាមនិយាមការអន្តរជាតិជារបង។ ទី២.ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍផ្លូវក្រវាត់ព្រំដែន។ និងទី៣.ជំរុញការអភិវឌ្ឍ និងប្រជាជនមករស់នៅតាមបណ្ដោយព្រំដែនឲ្យកាន់តែច្រើន ដើម្បីបង្កើតរបងខឿនការពារជាតិ»។

គួរជម្រាបថា អំណោយសមាគមសិល្បករខ្មែរ បានប្រគល់ជូនថវិកាចំនួន ១០ លានរៀល សម្រាប់ ៥ អង្គភាព និងជូនថវិកាដល់កងកម្លាំង ៥០ នាក់ ក្នុង ១ នាក់ ៥ ម៉ឺនរៀល។ លោកជំទាវអ្នកឧកញ៉ា ក៏បានប្រគល់ថវិកាផ្ទាល់ចំនួន ១០ លានរៀលបន្ថែមផងដែរ។

សូមបញ្ជាក់ថា ការអនុវត្តគម្រោងកសាងផ្លូវខ្សែក្រវាត់ព្រំដែន ប្រើប្រាស់ថវិកាមូលនិធិព្រំដែន។ ក្នុងខេត្តមណ្ឌលគិរី និងរតនគិរី គឺបានចាត់តាំងកងឯកភាពសរុបចំនួន ៨ កងឯកភាព។ យោងតាមរបាយការណ៍ លទ្ធផលសម្រេចបានការងារបោសសម្អាតមីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ សម្រេចបានលើផ្ទៃដីទំហំ ២.៣៩២.៥០០ ម៉ែត្រគូបា រកគ្រាប់ឃើញគ្រាប់បែកចំនួន ៧១ គ្រាប់។ ការឈូសផ្លូវទទឹង ៥. បើកមុខសម្រាប់រកខ្សែផ្លូវដំបូង សម្រេចបានប្រវែង ៩៥,៧០ គ.ម (ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ៦០,៧០ គ.ម, ខេត្តរតនគិរី សម្រេចបានប្រវែង ៣៥ គ.ម) ការឈូសផ្លូវទទឹង ២០ ម សម្រាប់រកអ័ក្សផ្លូវ សម្រេចបានប្រវែង ៨២,៧០ គ.ម (ខេត្តមណ្ឌលគិរីសម្រេចបានប្រវែង ៥៣,៣០ គ.ម, ខេត្តរតនគិរី សម្រេចបានប្រវែង ៣៥ គ.ម។ ចំពោះការងារលុបជ្រលង ចិតជញ្ជាំងភ្នំ និងបន្ទាបចំណោទភ្នំ សម្រេចបានប្រវែង ៧១,៦០ គ.ម (ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ៤២,២០ គ.ម , ខេត្តរតនគិរី សម្រេចបានប្រវែង ២៩,៤០ គ.ម)។

ជាមួយនេះ លោកឧត្ដមសេនីយ៍ទោ សឹង សុខន បានសង្កត់ធ្ងន់ថា កងកម្លាំងវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ បានប្ដេជ្ញាខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចឲ្យបានតាមផែនការជាប្រវត្តិសាស្ត្រនេះ៕
សម្រួល ៖ ពិសី






-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?