Connect with us

ជីវិតកម្សាន្ដ

ត្រូវគេចាប់អារម្មណ៍រឿងសម្រស់ធ្លាក់ Song Hye Kyo បញ្ចាក់យ៉ាងពេញអត្ថន័យ

បានផុស

នៅ

កាលពីថ្ងៃទី ១៩ ខែកុម្ភៈ QQ បានរាយការណ៍ថា Song Hye Kyo បានចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មសម្រាប់ម៉ាកដែលនាងតំណាង។ នៅក្នុងរូបថតផ្លូវការដែលចេញផ្សាយដោយក្រុមហ៊ុនគ្រប់គ្រងរបស់តារាស្រី នៅតែរក្សាបាននូវស្បែករលោង និងអាកប្បកិរិយាដ៏ប្រណិត ព្រមទាំងមានមន្តស្នេហ៍ ទោះបីជាកាត់សក់ខ្លីក៏ដោយ។

យ៉ាងណា នៅក្នុងរូបភាពដែលមិនបានកាត់តនោះ គេអាចមើលឃើញថាតារាស្រីវ័យ៤៣ឆ្នាំ មានស្នាមជ្រួញនៅលើមុខយ៉ាងច្បាស់ ជាពិសេសលើកញ្ចឹងក។ ដោយសារតែថ្មីៗនេះ នាងត្រូវស្រកទម្ងន់ភ្លាមៗ ដើម្បីថតរឿងទើបធ្វើឲ្យសម្រស់របស់តួកូរ៉េកាន់តែធ្លាក់ចុះជាងមុនមិនធម្មតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ Song Hye Kyo បានចែករំលែកថា នាងមិនមានអារម្មណ៍ថាមានបន្ទុកដោយសារភាពចាស់នៅមុខកាមេរ៉ានោះទេ។ វាជាវឌ្ឍនភាពធម្មជាតិរបស់មនុស្សតារាស្រីបានតបវិញថា «ខ្ញុំព្យាយាមមើលទៅក្មេងជាងអាយុពិត ប៉ុន្តែខ្ញុំមិនចង់រុញច្រានលំហូរធម្មជាតិនៃពេលវេលាទេ។ ជាក់ស្តែងអ្នកត្រូវតែចាស់ ហើយគ្រប់គ្នា មិនអាចនៅក្មេងជារៀងរហូតបានទេ។ តាមពិតទៅ ខ្ញុំគិតថាខ្ញុំមើលទៅស្អាតជាងអាយុ ខ្ញុំស្លៀកពាក់តិច និងសាមញ្ញជាង»។

មិនតែប៉ុណ្ណោះ ទស្សនិកជនជាច្រើនសុទ្ធតែដឹងហើយថា បន្ទាប់ពីលែងលះ Song Joong Ki មក Song Hye Kyo រីករាយនឹងជីវិតនៅលីវ ហើយកាន់តែមានភាពចាស់ទុំក្នុងការគិត។ តារា​ស្រី​បាន​បង្ហើប​ថា នាង​រស់នៅ​ដោយ​សេរី និង​ស្រឡាញ់​ជីវិត​កាន់​តែ​ច្រើន ហើយ​ជឿជាក់​លើ​ខ្លួន​ឯង​ជាង។ នេះត្រូវបានបង្ហាញតាមរបៀបដែលនាងជ្រើសរើសតួអង្គថ្មី ប្រឈមមុខនិងតួនាទីថ្មី ដូចជាស្ត្រីវ័យកណ្តាលកំពុងសងសឹក ឬដូនជីដែលមានសភាពរឹងមាំនិងខ្លាំង។

Song Hye Kyo បាននិយាយថា «កាលពីខ្ញុំនៅក្មេង ខ្ញុំធ្លាប់មើលខ្លួនឯងនៅលើកញ្ចក់ទូរទស្សន៍ ហើយគិតថា តើខ្ញុំមើលទៅស្អាតទេ? នៅអាយុនោះ គឺចង់ស្អាត។ ពិតណាស់ ខ្ញុំនៅតែចង់ស្អាត ប៉ុន្តែឥឡូវនេះ ខ្ញុំផ្តោតបន្ថែមទៀតលើថា តើខ្ញុំបានសម្តែងតួអង្គដូចបំណងឬអត់។ ភាពយន្តរ៉ូមែនទិកបានជួយខ្ញុំទៅដល់កន្លែងដែលខ្ញុំនៅសព្វថ្ងៃនេះ។ ប៉ុន្តែនៅពេលដែលគម្រោងជោគជ័យ ស្គ្រីបស្រដៀងគ្នាជាច្រើនត្រូវបានផ្ញើ។ វាដូចជារូបមន្តសម្រាប់ការធានាជោគជ័យ ប៉ុន្តែវាក៏មានអារម្មណ៍ថាមានកម្រិតផងដែរ»។

លើសពីនេះតួឯកស្រីកូរ៉េជួរមុខបាននិយាយបន្ថែមទៀតថា នៅពេលដែលនាងចាប់ផ្តើមមានអារម្មណ៍ឯកកោពីរឿងស្នេហាដដែលៗ ភាពរុងរឿងបានមកដល់។ Song Hye Kyo បាន​ទទួល​ស្គាល់​ថា នាងចាប់​ផ្ដើម​រក​ឃើញ​ការ​សម្ដែង​មិន​គួរឲ្យចាប់​អារម្មណ៍​ដូច​ពី​មុន​ ដូចជា «The Glory» បាន​ធ្វើ​ឲ្យចំណង់​ចំណូល​ចិត្ត​របស់​តារាស្រីមាន​ឡើង​វិញ។

យ៉ាងណាមិញ ​​មកដល់បច្ចុប្បន្ននេះ Song Hye Kyo ចូលរួមក្នុងគម្រោង Slowly And Intensely ដែលផលិតដោយ Netflix និង Studio Dragon និងជាស្នាដៃនិពន្ធដោយអ្នកនិពន្ធរឿង Noh Hee Kyung។ ខ្សែភាពយន្តដែលសម្តែងដោយ Gong Yoo ផងដែរ គឺត្រូវបានថតនៅក្នុងឧស្សាហកម្មទូរទស្សន៍ឆ្នាំ ១៩៦០ ហើយប្រាប់ពីរឿងរ៉ាវរបស់តារា និងមនុស្សដែលនៅពីក្រោយពួកគេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អតីតជំទាវទីមួយកូរ៉េ មិនបានរារាំង BLACKPINK សម្តែងជាមួយ Lady Gaga ដូចការចោទឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៥ នាទីutes មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម២ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៤ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៥ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម