ជីវិតកម្សាន្ដ
Lee Min-ho បដិសេធពាក្យចចាមអារ៉ាមទាក់ទងជាមួយ Park Bom
តារាសម្តែង Lee Min-ho ដែលបច្ចុប្បន្នកំពុងសម្តែងក្នុងរឿង «When the Stars Gossip» របស់ទូរទស្សន៍ tvN បានបដិសេធពាក្យចចាមអារ៉ាមដែលកំពុងល្បីល្បាញថា លោកមានទំនាក់ទំនងស្នេហាជាមួយ Park Bom សមាជិកក្រុម K-pop 2NE1 ។
ភ្នាក់ងាររបស់តារាសម្ដែងប្រុស គឺ MYM Entertainment បានប្រាប់ Hankook Ilbo កាលពីថ្ងៃសុក្រថា «Lee Min-ho មិនមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយ Park Bom ទេ ដូច្នេះពាក្យចចាមអារ៉ាមទាំងនោះគឺគ្មានមូលដ្ឋានឡើយ» ។
ទោះបីជាយ៉ាងណា ពាក្យចចាមអារ៉ាមទាំងនោះបានចាប់ផ្តើមសាយភាយ បន្ទាប់ពីសមាជិកក្រុម 2NE1 បានចែករំលែករូបថតរបស់ Lee Min-ho នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ចាប់តាំងពីខែកញ្ញាឆ្នាំមុន ដោយសំដៅទៅលើគាត់ថា «ប្តីរបស់ខ្ញុំ» និងទាក់ទាញការចាប់អារម្មណ៍ជាសាធារណៈយ៉ាងច្រើនកុះករ។
នៅថ្ងៃទី ១៣និង ១៥ ខែកុម្ភៈ នាងបានរៀបរាប់គាត់ម្តងទៀតតាមរយៈគណនីមួយផ្សេងទៀតដោយបង្ហោះថា «គាត់ពិតជាប្តីរបស់ខ្ញុំមែន» ។ ទោះជាក្រោយការបង្ហោះនោះត្រូវបានលុបចេញក៏ដោយ ក៏នាងបញ្ជាក់ថា ពាក្យចចាមអារ៉ាមនេះគឺជាការពិត។ ចំពេលមានការរំពឹងទុក Park Bom សរសេរថា ខ្ញុំបានបង្ហោះវាព្រោះវាជាការពិត។ សូមអរគុណចំពោះការចាប់អារម្មណ៍របស់អ្នក ហើយខ្ញុំនឹងបន្តធ្វើឲ្យអស់ពីសមត្ថភាពជាមួយក្រុម 2NE1។
បន្ទាប់ទើប ភ្នាក់ងាររបស់ Park បានពន្យល់ថា នាងគ្រាន់តែជាអ្នកគាំទ្រការសម្តែងរបស់ប្រុស នៅក្នុងរឿង The Heirs (២០១៣) ប៉ុន្តែយ៉ាងណាក៏ដោយ ការអះអាងម្តងហើយម្តងទៀតរបស់នាង បានធ្វើឲ្យមនុស្សជាច្រើនមានការសងសង្ស័យនិងនិនយល់អំពីគោលបំណងរបស់តារាស្រីកូរ៉េឡើយ។
ដោយឡែក កាលពីថ្ងៃអង្គារ តារាស្រីវ័យ៤០ឆ្នាំថែមទាំងនិយាយថា «ខ្ញុំពិតជានៅម្នាក់ឯង» Lee Min-ho បានសុំឲ្យខ្ញុំបង្ហោះវា ប៉ុន្តែខ្ញុំនៅលីវ» ដែលប្រយោគទាំងនេះ បានជំរុញឲ្យមានភាពចម្រូងចម្រាសបន្ថែមទៀត។ បន្ទាប់ពីការថ្លែងម្តងហើយម្តងទៀតរបស់នាង ភ្នាក់ងាររបស់តារាប្រុស បានសម្រេចចិត្តដោះស្រាយបញ្ហាមួយនេះផ្ទាល់តែម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ត្រូវគេចាប់អារម្មណ៍រឿងសម្រស់ធ្លាក់ Song Hye Kyo បញ្ចាក់យ៉ាងពេញអត្ថន័យ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ