Connect with us

ជីវិតកម្សាន្ដ

ខេមរ: សិរីមន្ត ហ៊ានយកកិត្តិយសដែលខំសាងជាង ២០ឆ្នាំ ការពារតម្លៃសិល្ប:ចម្រៀង

បានផុស

នៅ

ស្របពេលដែលវិស័យតន្រ្តីចង្វាក់ Rap ឬ Hip Hop ហាក់កំពុងមានការប្រកួតប្រជែងនឹងរង្គោះរង្គើរតាមរយ:ការនិពន្ធច្រៀងរ៉េបមានលក្ខណ:ប្រើពាក្យពេចន៍មិនសមរម្យ ដែលជាគំរូមិនល្អសម្រាប់មហាជននោះ កំពូលតារាចម្រៀងលោក ខេមរ: សិរីមន្ត បានប ញ្ជាក់ថា លោកសុខចិត្តយកកិត្តិយសសាងជាង ២០ឆ្នាំ ការពារតម្លៃសិល្ប:ចម្រៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងងារជាឧកញ៉ា ខេមរ: សិរីមន្ត បានអះអាងជំហររបស់ខ្លួនថាលោកមិនគាំទ្រដាច់ខាត់រាល់ការចេញបទចម្រៀងណា ដែលមានខ្លឹមសារមិនសមរម្យផ្ទុយពីសីលធម៌។ ក្នុងនោះ លោកក៏បានប្រជាប្រិយភាពថ្មីដោយគាំទ្រចំណាត់ការបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: កាលពីថ្មីៗកន្លងទៅ។

ឧកញ៉ា ខេមរ: សិរីមន្តបានឱ្យដឹងថា “ខ្ញុំមិនដឹងថាបង ប្អូនគិតចំពោះខ្ញុំបែបណាទេ តែដើម្បីការពារយុវជនទំពាំងស្នងឬស្សីជំនាន់ក្រោយ និងការពារតម្លៃសិល្បៈចម្រៀង ហើយក៏ចូលរួមអប់រំកែប្រែប្អូនៗតារាចម្រៀងជំនាន់ក្រោយផងនោះ ខ្ញុំក៏សុខចិត្តយកកិត្តិយសដែលសាងជាង ២០ឆ្នាំ មកឱ្យបងប្អូនវិភាគ និងវាយតម្លៃតាមចិត្តចុះ ហើយក៏បង្ហាញការគាំទ្រសារជាថ្មីចំពោះចំណាត់ការរបស់ក្រសួងវប្បធម៌ផងដែរ”។

គួរបញ្ជាក់ថា ដោយសង្កេតឃើញមួយរយ:ចុងក្រោយនេះ មានតារាចម្រៀងខ្មែរមួយចំនួនបានធ្វើការតែងនិពន្ធច្រៀងបទចម្រៀង ឬ ស្នាដៃសិល្បៈដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ មិនសមរម្យមានលក្ខណ:ឌឺដងគ្នា ក្រសួងវប្បធម៌ឱ្យបញ្ឈប់ជាបន្ទាន់ និងលុបចោលនូវរាល់ស្នាដៃអវិជ្ជមាន ដែលបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញសង្គមនាពេលកន្លងមក៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម