ជីវិតកម្សាន្ដ
ស្នាដៃចម្រៀងចុងក្រោយបង្អស់ របស់ Ruthko មុនឃ្លាតឆ្ងាយលែងវិលត្រលប់
មុនជួបឧបទវហេតុគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត តារារ៉េបដ៏មានប្រជាប្រិយលោក ដាវិឌ ឬទ្ធិរុទ្រ ហៅ Rutho បានបន្សល់ទុកនូវស្នាដៃចម្រៀងចុងក្រោយបង្អស់មួយបទ ចំណងជើង “រស់នៅឱ្យសប្បាយ” (Live It Up) ខណៈចម្រៀងមួយបទនេះ បានបង្ហាញជាសាធារណៈនៅរសៀលថ្ងៃទី២១ កុម្ភៈនេះ លើហ្វេសប៊ុកផេកលោកផ្ទាល់។

តាមរយៈខ្លឹមសារភ្ជាប់នឹងវីដេអូចម្រៀងជាង ៣នាទី បានរៀបរាប់ថា “ចេញទៅដោយមិនបានលា តែនេះជាបទដែលគាត់សរសេរចុងក្រោយបំផុតមុនគាត់ចេញទៅ”។
សារដដែលបញ្ជាក់ទៀតថា កាលនៅមានជីវិត Ruthko មានគោលដៅតែមួយគត់ គឺផ្ដល់ភាពសប្បាយរីករាយដល់សាធារណជន និងចង់ឃើញមនុស្សចេះស្រលាញ់គ្នា ចង់ឱ្យមនុស្សរៀនរស់ដោយមានក្ដីសង្ឃឹម ឱ្យតម្លៃជីវិតនិងអ្នកជុំវិញខ្លួន ហើយក៏ចង់ឃើញប្រទេសជាតិអភិវឌ្ឍគ្រប់វិស័យ ខណៈខ្លួនលោកផ្ទាល់មិនដែលចង់បានអ្វីក្រៅពីភាពកក់ក្ដៅពីអ្នកជុំវិញខ្លួននោះឡើយ។ តួយ៉ាង លោកជាមនុស្សម្នាក់ដែលស្រលាញ់ធម្មជាតិ និងសត្វព្រៃ ហើយចូលចិត្តជីវិតបែបសាមញ្ញៗ។
ក្នុងនោះ មានសរសេររៀបរាប់ដែរថា “ទោះបីពេលនេះលោកមិននៅ ប៉ុន្តែលោកបានបន្សល់ទុកអនុស្សាវរីយ៍ និងបទចម្រៀងជាច្រើន ដែលបានប៉ះដល់បេះដូងពួកយើងទាំងអស់គ្នា”។
គួរជម្រាបថា RuthKo ដែលមានឈ្មោះដើមថា លោក ដាវិឌ ឬទ្ធិរុទ្រ ត្រូវបានគេស្គាល់ថា ជាតារារ៉េបម្នាក់របស់កម្ពុជា និងជាសមាជិកក្មេងបំផុតរបស់ផលិតកម្ម KlapYaHandz ។ តាមរយៈចម្រៀងដែលរួមបញ្ចូលដោយសំឡេងប្រពៃណីខ្មែរ ជាមួយនឹងចង្វាក់ Hip Hop ក្នុងឧស្សាហកម្មតន្ត្រីសម័យ Rapper រូបនេះ ក៏ត្រូវបានគេចាត់ទុកថាជាសិល្បករមួយរូប ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍ឧស្សាហកម្មតន្រ្តីសម័យផងដែរ។
តារារ៉េបវ័យ ២៤ឆ្នាំ រូបនេះ ជាអ្នកខេត្តបាត់ដំបង និងមានប្រវត្តិសិក្សាមកពីប្រទេសបារាំង។ មុនក្លាយជា Rapper ល្បីឈ្មោះ លោកធ្លាប់ជាអ្នកផលិតមាតិកាកំប្លែងខ្លីៗ និងវីដេអូ Freestyle ជាមួយនឹងអត្ថបទចម្រៀងដែលសរសេរដោយខ្លួនឯង កាលពីអំឡុងពេលកំពុងសិក្សានៅបារាំង។ ក្រោយមក នៅឆ្នាំ២០១៨ លោកក៏បានក្លាយជាតារាចម្រៀងរបស់ផលិតកម្ម Klapyahandz ។ នេះបើតាមប្រភពព័ត៌មាន giglifepro.com បានបញ្ជាក់។
បើតាម Asean Festival បញ្ជាក់ថា RuthKo ជា Rapper ម្នាក់ ដែលស្ទាត់ជំនាញទាំងភាសាខ្មែរ អង់គ្លេស និងភាសាបារាំង។ លោកក៏ជាសិល្បករដ៏លេចធ្លោជាមួយនឹងជំនាញក្នុងវិស័យតន្ត្រីខ្មែរ ហើយមានការទទួលស្គាល់ជាអន្តរជាតិជាមួយនឹងបទ “West side” ដែលជាការច្រៀងរួមគ្នានឹងលោក វុទ្ធា ។ ប្រភពដដែលបញ្ជាក់ទៀតថា ក្នុងការប្រគុំតន្ត្រី Rapper រូបនេះកាលពីឆ្នាំ២០២២ នៅទីក្រុងប៉ារីស គឺជាការប្រគុំតន្រ្តីដ៏ជោគជ័យមួយ ដែលទទួលបានការគាំទ្រខ្លាំង និងជាពេលដែលលោកកាន់តែឈានជំហានក្នុងការសាងភាពល្បីល្បាញ។
លើសពីនេះ RuthKo ក៏ត្រូវបានគេចាត់ទុកថា ជាសិល្បករមួយរូបដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍន៍ឧស្សាហកម្មតន្រ្តីសម័យផងដែរ ជាមួយនឹងទេពកោសល្យដែលកំពុងលេចធ្លោក្នុងនាមជាគ្រូបង្វឹកក្នុងកម្មវិធី “The Rapper Cambodia” និងនៅឆ្នាំនេះក្នុងកម្មវិធី “Rapper Fighter” ។

នុងឱកាសចូលរួមវិស័យតន្ត្រី និងការបង្ហាញវប្បធម៌នៅក្នុងតំបន់អាសុី លោកធ្លាប់ប្រាប់ពីបំណងរបស់ខ្លួនក្នុងវិស័យចម្រៀង Hip Hop នេះ ថា ជំហានរបស់លោកក្នុងចម្រៀងអាស៊ាននេះ គឺលោកចង់ធ្វើជាតួអង្គមួយដែលមានភាពច្នៃប្រឌិតក្នុងការផលិតចម្រៀង ក៏ដូចជាការតាក់តែងនិពន្ធ ការលេងទំនុកច្រៀង លេងពាក្យ ដោយការប្រើឧបករណ៍បុរាណ និងសម័យលាយបញ្ចូលគ្នា។
មួយវិញទៀត លោកក៏បង្ហាញបំណងដែលចង់ឃើញខ្លួនឯង ជាតួអង្គដែលអាចផ្តល់ការកម្សាន្ត បំបាត់ទុក្ខសាធារណជន ក៏ដូចជាអ្នកណែនាំ ឬជម្រុញចិត្តអ្នកស្តាប់របស់លោកផងដែរ។ ប៉ុន្តែជារឿងដ៏គួរឱ្យសោកស្តាយ ឆន្ទៈនៃតារាចម្រៀងរ៉េបរូបនេះ ត្រូវបានបញ្ចប់ជាមួយនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៥ បន្សល់ត្រឹមតែស្នាដៃចម្រៀង និងសកម្មភាពរីករាយជាច្រើន ដែលលោកធ្លាប់ផ្តល់ជូនដល់មនុស្សជុំវិញខ្លួន។

គួររំលឹកថា តារារ៉េប Ruthko បានបាត់បង់ជីវិតភ្លាមៗខណៈជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត ក្រោយរថយន្ដ Lexus RX 330 ពាក់ស្លាកលេខ ខ.ម 09.2-4771 បើកឆ្លងផ្លូវបុកមួយទំហឹងលេីបណ្តោយផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់រអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង និង២០នាទី យប់រំលងអាធ្រាតឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។
ចំពោះការបាត់បង់តារារ៉េបរូបនេះ មហាជន និងសិល្បករសិល្បការិនី នៅតែមានក្តីនឹករលឹក និងសោកសង្រេង អាឡោះអាល័យអនុស្សាវរីយ៍រួមគ្នានឹងលោកប៉ុណ្ណោះ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ