ជីវិតកម្សាន្ដ
ទំហំទឹកប្រាក់ពីជំនួញនិងអាជីពសិល្បៈ ដែល Rihanna ទទួលបានក្នុងឆ្នាំ ២០២៥
ជិត២០ ឆ្នាំសម្រាប់ Rihanna ដែលកើតចេញពីសិស្សដ៏សាមញ្ញម្នាក់នៅ Barbados ក្លាយជាស្ត្រីដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅលើពិភពលោក។ រវាងអាជីពសិល្បៈ និងការបណ្តាក់ទុនផ្ទាល់ខ្លួន តារាចម្រៀងស្រីមានទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ នៅក្នុងឆ្នាំ ២០២៥។
នាងបានចេញអាល់ប៊ុមចំនួន៨ បានដាក់បទចម្រៀងចំនួន១៤នៅលើតារាង Billboard Hot ១០០ លក់បាន ៦០ លានកំណត់ត្រា និងលក់បានប្រហែល ២១៥លានបទឌីជីថលក្នុងអាជីពរបស់នាង។ ទោះបីជា តារាចម្រៀងវ័យ៣៧ឆ្នាំបានផ្អាកអាជីពតន្ត្រីចាប់តាំងពី Anti អាល់ប៊ុមស្ទូឌីយោចុងក្រោយដែលបានថតនៅឆ្នាំ ២០១៦ នាងបានចេញបទចម្រៀង «Lift Me Up» ដែលជាផ្នែកមួយនៃបទភ្លេងនៃខ្សែភាពយន្ត «Black Panther: Wakanda Forever» ។

គិតត្រឹមខែមេសា ឆ្នាំ ២០២៤ នាងត្រូវបានគេរាយការណ៍ថា កំពុងធ្វើការលើអាល់ប៊ុមទី៩ និងគ្រោងដំណើរទេសចរណ៍ពិភពលោកសម្រាប់ឆ្នាំ ២០២៥នេះតែម្ដង។ លើសពីតន្ត្រី នាងក៏បានប្រឡូកក្នុងវិស័យភាពយន្ត បើទោះជាមិនជោគជ័យដូចចម្រៀងក្ដី ប៉ុន្តែ Rihanna បានបង្ហាញវត្តមានក្នុងរឿងដូចជា៖ «Battleship», Bring it On: All or Nothing” និង “Ocean’s Eight» ។
ក្រៅពីអាជីពតន្ត្រីនិងភាពយន្ត Rihanna ក៏មានក្រុមហ៊ុនមួយចំនួនក្នុងដៃនោះគឺ Robyn Rihanna Fenty ដែលជាឈ្មោះពេញរបស់នាង បានបើកដំណើរការក្រុមហ៊ុនគ្រឿងសំអាង Fenty Beauty ។ ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ៥០/៥០ រវាងតារាចម្រៀង និងក្រុមហ៊ុនបារាំង LVMH ។
ម្ចាស់បទ «Umbrella» ក៏មានភាគហ៊ុន ៣០% នៃយីហោខោអាវទ្រនាប់ Savage x Fenty ដែលនឹងមានតម្លៃ ៣ ពាន់លានដុល្លារ។ នាងក៏បានចាប់ដៃគូជាមួយម៉ាកសម្លៀកបំពាក់កីឡា Puma ដើម្បីបង្កើតខ្សែស្បែកជើងមួយដែលមានឈ្មោះថា Fenty x Puma ។ នាងក៏ជាដៃគូនៅក្នុងសេវាកម្មស្ទ្រីមតន្ត្រី Tidal ដែលដៃគូសំខាន់គឺតន្ត្រីករ Jay-Z ។ សមាគមដ៏គួរឲ្យកត់សម្គាល់ផ្សេងទៀតរបស់ Rihanna បាននៅជាមួយម៉ាកស្បែកជើងប្រណីត Manolo Blahnik និងជាឯកអគ្គរដ្ឋទូតសម្រាប់ Dior ។
ដោយឡែកគិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៥ ទ្រព្យសម្បត្តិសុទ្ធរបស់តារាស្រីរទេសរូបនេះ មានចំនួន ១.៤ ពាន់លានដុល្លារ ដែលជំរុញដោយជោគជ័យដ៏ធំសម្បើមនៃម៉ាកគ្រឿងសំអាងរបស់នាង Fenty Beauty ។ លើសពីនេះ ទ្រព្យសម្បត្តិរបស់នាងត្រូវបានជំរុញដោយការបណ្តាក់ទុនអាជីវកម្ម និងការសហការគ្នាជាច្រើន រួមទាំងយីហោខោអាវទ្រនាប់ Savage x Fenty ក៏ដូចជាភាពជាដៃគូជាមួយ Tidal និង Fenty x Puma ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតជំទាវទីមួយកូរ៉េ មិនបានរារាំង BLACKPINK សម្តែងជាមួយ Lady Gaga ដូចការចោទឡើយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ