Connect with us

ជីវិតកម្សាន្ដ

អ្នកនាង នៅ សូនីតា សង្វេគជីវិតតាចំណាស់វ័យជិត ៨០ឆ្នាំ ប្រកបរបររត់ម៉ូតូឌុបចិញ្ចឹមជីវិត

បានផុស

នៅ

អនុប្រធានសមាគមសិល្បករខ្មែរ និងជាអតីតតារាសម្តែង នៅ សូនីតា បានបង្ហាញអារម្មណ៍អាណិតជាពន់ពេកចពោះលោកតាវ័យចំណាស់ដែលមានអាវ័ យរហូតជិយ៨០ឆ្នាំហើយតែនៅប្រកបរបររត់ម៉ូតូឌុបដើម្បីចិញ្ចឹមជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី នៅ សូនីតា បានរៀបរាប់ភ្ជាប់វីដេអូខ្លីមួយថាលោកតាអាយុ៧៨ឆ្នាំតែនៅតែប្រកបរបរចិញ្ចឹមជីវិ តរត់ម៉ូតូឌុប (ខេត្តស្ទឹងត្រែង) គាត់និយាយឡើងញ័រ គាត់បន្ថែមថា បើគាត់មិនរត់ឌុបទេគាត់មិនអាចផ្គត់ ផ្គង់ជីវិតគាត់បានឡើយហើយកាលៈទេសៈនេះគេមិ នសូវជិះម៉ូតូឌុបទៀត។

អតីតតារាសម្តែងនិងជាអនុប្រធានសមាគមសិល្បករខ្មែរ នៅ សូនីតា បានបញ្ជាក់ឲ្យដឹងបន្ថែមថាតាមពិតផ្សារនៅជិតអូតែលដើរក៏ដល់ដែរ តែខ្ញុំចង់ជិះម៉ូតូគាត់ដើម្បីលើកទឹកចិត្ត និង គាំទ្រលោកតា។ ក្នុងនោះក៏មានការបញ្ចេញមតិដែរថា ខ្ញុំជួយជិះគាត់រហូតនឹងបង​ ពេលខ្ញុំជិះឡានវីរ:ប៊ុនថាំមកពីផាសអាប់វិញយប់គាត់រត់ទាំងយប់ទាំងថ្ងៃនឹងបងអេីយ​ ។

អាណិតគាត់ណាស់​ជិះជាមួយគាត់លេីកណាក៏ឲ្យលុ យគាត់រាងលេីសដែរ​គ្រួសារគាត់ក្រលំបាកអញ្ចឹងទៅគាត់ជាជំហរគ្រួសារ ។ជាមួយគ្នានេះក៏មានការលើក ឡើងដែរថាគាត់ងើបតាំងពីប្រហែលម៉ោង៣ទៀបភ្លឺ ដើម្បីរត់ម៉ូឌុប។

គួរបញ្ជាក់ថា ថ្វីត្បិតអតីតតារាសម្តែងនិងជាពិធីការិនីរូបស្រស់អ្នកនាង នៅ សូនីតា បានបញ្ចប់ភាពនៅលីវដោយបានចូលរោងការជួយស្វាមីដែលជាអតីតផលិ តករល្បីឈ្មោះនិងបច្ចុប្បន្នជាមន្រ្តីជាន់ខ្ពស់ក្នុងក្រសួ ងវប្បធម៌ដោយបានកូនម្នាក់ជាចំណងដៃហើយពិត មែនតែសម្រាប់ប្រជាប្រិយភាពនិងកេរ្តិ៍ឈ្មោះនាងនៅតែរក្សាបានការគាំទ្រដូចដើម។

ការសាងសុភមង្គលគ្រួសាររវាងអ្នកនាង នៅ សូនីតានិងស្វាមីលោក ទិត្យ ថារិទ្ធ ត្រូវបានអ្នកគាំទ្រតែងមើ លឃើញថាគ្រួសារមួយនេះតែងបង្ហាញពីភាពកក់ក្តៅខ្លាំងដែលធ្វើឲ្យមហាជនជាច្រើននាំគ្នាសរសើរចំពោះក្តីសុខរបស់អ្នកទាំងពីរ។មិនតែប៉ុណ្ណោះក៏មានអ្នកគាំទ្រមួយចំនួនទៀតចាត់ទុកថាជាគូស្នេហ៍គំរូបទៀតផង៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម