Connect with us

ជីវិតកម្សាន្ដ

តួឯកចិនរឿង «Big World» ប្រឹងប្រែងច្រៀង តាំងពីជំទង់ ក្លាយជាតួសម្ដែងលេចធ្លោប្រចាំទឹកដីកំណើត

បានផុស

នៅ

Jackson Yee បានវិវឌ្ឍពីតារាប៉ុប អ្នករាំ ទៅជាតារាសម្តែងដ៏លេចធ្លោ និងជាសាធារណជនមួយរូបដែលទទួលការគោរពយាងខ្ពង់ខ្ពស់ពីមនុស្សជាច្រើន។ ការរួមចំណែករបស់លោកក្នុងអាជីពតន្ត្រី ភាពយន្ត និងបុព្វហេតុសង្គម បានបន្តធ្វើឲ្យកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញ និងមានអ្នកតាមដានលើបណ្ដាញសង្គមជិត ១០០លាននាក់នាសព្វថ្ងៃ។

ដូចដែលទស្សនិកជនជាច្រើនដឹងហើយថា ខ្សែភាពយន្តក្រោមចំណងជើងថា «Big World» ចេញផ្សាយកាលពីចុងឆ្នាំ២០២៤ បានអង្រួនដល់ទស្សនិកជនមិនត្រឹមតែលើទឹកដីចិនប៉ុណ្ណោះទេ! ប៉ុន្តែបានសាយភាយលើបណ្ដាញសង្គមប្រទេសជាច្រើន រួមទាំងកម្ពុជានាប៉ុន្មានថ្ងៃថ្មីៗនេះ រហូតដល់អ្នកទស្សនាជាច្រើន ដាក់អារម្មណ៍សរសើរនូវទេព​កោសល្យ​សម្ដែងដ៏ប៉ិនប្រសប់របស់លោក យ៉ាងភ្លូកទឹកភ្លូកដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីដ្បិតតែទទួលបានភាពល្បីល្បាញរកចន្លោះគ្មានក៏ពិតមែន ប៉ុន្តែបើងាកមកកាន់អាជីពរបស់លោកវិញ តារាប្រុសធ្លាប់បានទម្លាយថា ទម្រាំតែទទួលបានភាពល្បីល្បាញ លោកតស៊ូជម្នះនឹងភាពលំបាក ក្នុងនាមជាតារាចម្រៀងធម្មតាម្នាក់ ព្រមទាំងចក្ខុវិស័យសិល្បៈរបស់ខ្លួន នាពេលអនាគតយ៉ាងត្រចះត្រចង់។

Jackson Yee កើត Yi Yangqianxi នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០០០ នៅ Huaihua ខេត្ត Hunan លោកគឺជាសិល្បករចិនដែលមានមុខមាត់ល្បីល្បាញ ដោយសារតួនាទីការងារជាតារាសម្តែង តារាចម្រៀង និងជាអ្នករាំមួយរូប។ មែនទែនទៅ លោកបាន​បង្ហាញ​ពី​ចំណង់​ចំណូល​ចិត្ត​សិល្បៈ​តាំង​ពី​ក្មេងវ័យ ដោយបានសិក្សានៅសាលា Beijing Dance Academy ហើយក្រោយមកបានចូលរៀនមៅ Central Academy of Drama ដ៏មានកិត្យានុភាពក្នុងប្រទេសចិន ជាកន្លែងដែលតារាប្រុសបានលើកកំពស់ជំនាញសម្តែងផ្ទាល់ខ្លួនកាន់តែលើសមុន។

តារាប្រុសវ័យ២៤ឆ្នាំ បានបង្ហាញខ្លួនដំបូងកាលពីឆ្នាំ២០១៣ ក្នុងនាមជាសមាជិកក្រុមចម្រៀង TFBoys ទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើន។ ក្រោយជោគជ័យលើចម្រៀង លោកបានផ្លាស់ប្តូរទៅជាការសម្ដែង ដោយទទួលបានការកោតសរសើរយ៉ាងខ្លាំង។ ស្នាដៃគួរឲ្យកត់សម្គាល់មួយចំនួនរបស់លោករួមមាន៖​

-Better Days ឆ្នាំ២០១៩ ​ តួនាទីនៅក្នុងខ្សែភាពយន្តនេះ បាននាំគាត់ឲ្យឈ្នះនូវពានរង្វាន់អ្នកសំដែងថ្មីល្អបំផុតនៅឯពានរង្វាន់ភាពយន្តហុងកុងលើកទី ៣៩, រឿងភាគប្រវត្តិសាស្ត្រ The Longest Day in Chang’an ឆ្នាំ ឆ្នាំ២០១៩, A Little Red Flower ឆ្នាំ២០២០, Nice View” (២០២២), Full River Red” (២០២៣), និងរឿងចុងក្រោយ Big World ដែលបានឆក់ទាញអារម្មណ៍ទស្សនិកជនទូទាំងពិភពលោកនាពេលថ្មីៗនេះ។ ដោយសារតែលោកជាតារាពូកែបត់បែន និងមានទេព​កោសល្យ​ខ្ពស់ រាល់ការសម្តែងត្រូវគេកោតសរសើ ដែលធ្វើឲ្យ Jackson Yee ក្លាយជាតារាវ័យក្មេងដ៏លេចធ្លោជាងគេនៅក្នុងប្រទេសចិន។

ឥទ្ធិពលរបស់ Jackson Yee នៅក្នុងឧស្សាហកម្មកម្សាន្ត​ បាននាំឲ្យលោកជាប់នៅក្នុងចំណាត់ថ្នាក់លេខ១ ក្នុងបញ្ជីតារាល្បីៗទាំង១០០ របស់ Forbes ប្រទេសចិន នាឆ្នាំ ២០២០ និង ២០២១។ លោកក៏បានឈ្នះពាន​ Best actor Golden Elm Award សំរាប់ការសម្ដែងជាតួអង្គ​ Liu Chunhe​ ក្នុង Big World ។

លើសពីការខិតខំប្រឹងប្រែងក្នុងអាជីពសិល្បៈរបស់គាត់ តារាប្រុសបានចូលរួមយ៉ាងសកម្មក្នុងការងារសប្បុរសធម៌។ លោកបានបម្រើការជាបេសកជនពិសេសរបស់អង្គការសុខភាពពិភពលោក (WHO) របស់ប្រទេសចិន សម្រាប់សុខភាព ហើយបានចូលរួមក្នុងគំនិតផ្តួចផ្តើមសប្បុរសធម៌ផ្សេងៗ បរិច្ចាគដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះមហន្តរាយ រួមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់កុមារនៅតាមតំបន់ជនបទ និងលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត៕


អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖រូបភាពដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ Zhao Wei ក្រោយក្លាយជាតារាបាត់បង់គ្រប់យ៉ាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៧ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១០ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម