Connect with us

ជីវិតកម្សាន្ដ

តារា​សម្ដែង Hu Ge ​បដិសេធព័ត៌មាន​មហារីក​សួត​ដំណាក់កាលចុងក្រោយ

បានផុស

នៅ

យោងតាម ​​Sina តារាសម្តែង Hu Ge កាលពីពេលថ្មីៗនេះមានពាក្យចចាមអារ៉ាមថា លោកមានជំងឺមហារីកសួតដំណាក់កាលចុងក្រោយ ហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ យ៉ាងណា តារាសម្ដែងវ័យ៤២ឆ្នាំ បានបដិសេធការប្រឌិត និងផ្សព្វផ្សាយពាក្យចចាមអារ៉ាមថាមិនមែនជាការពិតឡើយ។

អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​បាន​និយាយ​ថា តារា​ប្រុស​រូប​នេះ​បាន​រក​ឃើញ​ជំងឺមួយ​នេះ​ បន្ទាប់​ពី​ពិនិត្យ​សុខភាព​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០២៤។ គាត់​ត្រូវ​ក្គ្រូពេទ្យឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ប៉េកាំង​ ដើម្បី​មើល​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​ក្រោម​ការ​មើល​ថែ​របស់​សាច់ញាតិផ្ទាល់។

យ៉ាងណា ព័ត៌មាន​នេះ​មាន​ការ​ភ្ញាក់ផ្អើល និង​ច្របូកច្របល់​ដល់មនុស្ស​ជា​ច្រើន ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ទាក់ទង​ទៅ​តំណាង​លោកដើម្បីរង់ចាំ​ការ​ឆ្លើយ​តប។ ក្រោយមក Tangren Media​ អង្គភាពគ្រប់គ្រងរបស់ Hu Ge Studio បានបញ្ជាក់ថា ព័ត៌មានខាងលើគឺមិនពិត។ បុគ្គល​នេះ​បាន​និយាយដែលធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​គាត់ និង​រំលោភ​លើ​កេរ្តិ៍ឈ្មោះ​តារាសម្ដែង។ យើង​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​បុគ្គល និង​អង្គការ​ដែល​ពាក់ព័ន្ធ​។

កាសែត Sinchew បាននិយាយថា ពាក្យចចាមអារ៉ាមនេះបានរីករាលដាលបន្ថែមទៀត បន្ទាប់ពីបទសម្ភាសន៍ថ្មីៗនេះជាមួយ Hu Ge ត្រូវបានបោះពុម្ពផ្សាយ។ ​តារា​ប្រុស​បាននិយាយ​យ៉ាង​ស្រួលទាក់ទិននឹងរឿង​ស្លាប់រស់។ គាត់ជឿថាបន្ទាប់ពីអាយុ ៤០ ឆ្នាំ មនុស្សចាប់ផ្តើមចូលទៅក្នុងផ្នែកម្ខាងទៀតនៃជីវិត។

មិនតែប៉ុណ្ណោះ តារាសម្តែងចិនក៏បាននិយាយអំពីព្រឹត្តិការណ៍ជីវិតដូចជាពេលវេលាដែលម្តាយរបស់គាត់បានទទួលមរណភាព ឬគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឲ្យមុខរបស់គាត់ខូចទ្រង់ទ្រាយ ដោយតម្រូវឲ្យកាត់ដេរចំនួន ១០០ថ្នេរ ក្នុងឆ្នាំ ២០០៦ ។ ក្នុងនោះលោកថែមទាំងបង្ហាញពីបំណងចង់រស់នៅពីរបីឆ្នាំទៀត ដើម្បីឃើញកូនស្រីធំឡើងមានសុភមង្គល។

នៅខែមករាឆ្នាំ ២០២៣ លោក Hu Ge បានប្រកាសថាគាត់បានរៀបការនិងមានកូន។ ភរិយា​របស់​តារា​សម្ដែង​រូប​នេះ ជា​អ្នក​ធ្វើ​ការ​ក្រៅ​វិស័យ​សិល្បៈ។ អស់រយៈពេលជាច្រើនឆ្នាំ គាត់បានរក្សាអត្តសញ្ញាណប្រពន្ធ និងកូនរបស់គាត់ជាអាថ៌កំបាំង ព្រោះគាត់មិនចង់ឲ្យគេពិនិត្យ ឬរំខាន។

Hu Ge កើតនៅឆ្នាំ 1982 គឺជាតារាចម្រៀង តារាសម្តែង និងផលិតករដ៏មានទេពកោសល្យម្នាក់ ដែលជាប់ចំណាត់ថ្នាក់ក្នុងចំណោមតារាកំពូល A-list នៃឧស្សាហកម្មកម្សាន្តចិន។ តារា​សម្ដែង​រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ភាពយន្ត​ជា​ច្រើន​ដូច​ជា Chinese Paladin, Legend of the Sword and Fairy, Legend of the Condor Heroes (2008)… រហូត​មក​ដល់​ពេល​នេះ Hu Ge បាន​រក្សា​ទម្រង់​លេង​របស់​ខ្លួន​ដដែល។ គាត់ជាប់ចំណាត់ថ្នាក់ក្នុងចំណោមតារាពិតៗដែលមានការវាយតម្លៃខ្ពស់ជាច្រើនពីអ្នករិះគន់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រោយជាប់ពាក់ព័ន្ធជួញដូរមនុស្ស Zhao Wei ទើបតែលេចមុខនាពេលនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម