ជីវិតកម្សាន្ដ
កំពូលតារាចម្រៀង ព្រាប សុវត្ថិ រំលែកទុក្ខនិងចូលរួមបុណ្យសពភរិយាលោក ហួរ ឡាវី ,៥០០ដុល្លារ
កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ និងក្រុមគ្រួសារបានសម្តែងការរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកសៅបន្ទាប់ពីទទួលដំណឹងមរណភាពភរិយាតារាចម្រៀងជើងចាស់លោកគ្រួ ហួរ ឡាវី និងត្រូវជាម្តាយកញ្ញា វី ឌីណែត។
ជាមួយគ្នានៃការសម្តែងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះដែរ លោក ព្រាប សុវត្ថិ និងក្រុមគ្រួសារក៏បានចូលបច្ច័យបុណ្យសពភរិយាលោកគ្រួ ហួរ ឡាវី ចំនួន៥០០ដុល្លារផងដែរ។ នេះបើតាមការបញ្ជាក់ ឲ្យដឹងពីលោក ហេង ឡុង ។

ប្រភពបាននិយាយថា សូមគោរពថ្លែងអំណរគុណតារាចម្រៀងលោក ព្រាប សុវត្ថិ និងក្រុមគ្រួសារដែលបានចូលរួមរំលែកទុក្ខនិងចូលបុណ្យសពភរិយា លោក ហួរ ឡាវី ដែលបានមករណភាពដោយសារជំងឺកូវីដ-១៩នូវថវិកាចំនួន៥០០ដុល្លារ។
សូមបញ្ជាក់ថា លោក ស្រីងឿន សុថានី ជនជាតិខ្មែរអាយុ៦២ឆ្នាំដែលត្រូវជាភរិយារបស់តារាចម្រៀងជើងចាស់លោក ហួរ ឡាវី និងជាម្តាយតារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា វី ឌីណែត បានស្លាប់ដោយសារជំងឺកូវីដ-១៩នៅវេលាម៉ោង១១និង៥០នាទីថ្ងៃទី១៩ ខែមីនាឆ្នាំ២០២១។

ធាតុភរិយាលោកគ្រូ ហួរ ឡាវី ត្រូវបានបញ្ចូលទៅដល់ផ្ទះហើយកាលពីរសៀលថ្ងៃទី២០ ខែមីនាឆ្នាំ២០២១។ អំឡុងពេលទទួលធាតុភរិយាលោកគ្រូ ហួរ ឡាវី គេបានឮសម្រែកទ្រហោយំពេញមុខផ្ទះតែម្ដង។ តាមរយៈទិដ្ឋភាពនេះពិតជាគួរឲ្យសង្វេគនិងរន្ធត់ ចិត្តខ្លាំងណាស់សម្រាប់មហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ