ជីវិតកម្សាន្ដ
Zhao Lusi ឡើងជម្រាលទីបេយ៉ាងក្លាហាន ចំពេលគេសង្ស័យថា សុខភាពធ្ងន់ធ្ងរជារឿងប្រឌិត
តារាសម្ដែងស្រីចិន Zhao Lusi ត្រូវបានគេប្រទះឃើញឡើងលើជម្រាលភ្នំដ៏ចោតនៅទីបេ បន្ទាប់ពីនាងបង្ហោះរូបថតខ្លួនឯងដោយប្រើរទេះរុញ និងឈើច្រត់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលនោះបង្កឲ្យមានការសង្ស័យអំពីការអះអាងរបស់នាងថា សុខភាពកាន់តែយ៉ាប់យ៉ឺននោះគឺជារឿងប្រឌិតទេ។
ដកស្រង់ពីសារព័ត៌មានចិន QQ បានរាយការណ៍ថា ការធ្វើដំណើររបស់តារាស្រីត្រកូល Zhao ទៅកាន់ទីបេ គឺដើម្បីសប្បុរសធម៌។
បន្ទាប់ពីការផ្សព្វផ្សាយតាមអ៊ីនធឺណិតនៃរូបថតដំណើរកម្សាន្តរបស់នាងឃ្លា Zhao Lusi មិនត្រូវការឈើច្រត់ទេ ទទួលបានអ្នកចូលមើល ៤៥ លានដងនៅលើ Weibo ។ អ្នកសង្កេតការណ៍បានកត់សម្គាល់ថា នាងបានឡើងលើជម្រាលភ្នំយ៉ាងងាយស្រួល ដោយគ្មានជំនួយពីរទេះរុញ ឬឈើច្រត់ ដែលបង្កឲ្យមនុស្សជាច្រើនកាន់តែសង្ស័យថា នាងអាចនិយាយបំផ្លើសពីភាពធ្ងន់ធ្ងរនៃស្ថានភាពសុខភាពផ្ទាល់ខ្លួនកាលពីឆ្នាំមុន។
កាលពីមុននោះ Zhao Lusi បានបង្ហើបថា នាងកំពុងទទួលការព្យាបាលសម្រាប់សុខភាព។ នៅចុងខែមករា នាងបានបង្ហោះរូបភាពផ្ទាល់ខ្លួននៅក្នុងរទេះរុញ និងប្រើឈើច្រត់នៅលើគណនី Weibo ទោះបីជាអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានចង្អុលបង្ហាញថា នាងនៅតែពាក់ស្បែកជើងកែងខ្ពស់ ដែលនាំឲ្យមានប្រតិកម្មចម្រុះ។ អ្នកខ្លះរិះគន់ការជ្រើសរើសស្បែកជើងរបស់នាងថា មិនសមរម្យ ខណៈអ្នកខ្លះទៀតការពារនាងយ៉ាងពេញទំហឹង។
នៅក្នុងខែធ្នូ ឆ្នាំ ២០២៤ វីដេអូដែល Zhao Lusi ត្រូវបានគេរុញចូលទៅក្នុងមន្ទីរពេទ្យបានរីករាលដាលនៅលើអ៊ីនធឺណិត។ ក្រោយមកក្រុមរបស់នាងបាននិយាយថា នាងមានបញ្ហាសុខភាពមុនពេលចូលមន្ទីរពេទ្យ ហើយបានបញ្ឈប់សកម្មភាពទាក់ទងនឹងការងារទាំងអស់ ដើម្បីផ្តោតលើការជាសះស្បើយទាំងស្រុង។
បន្ទាប់មក តារាស្រីចិនវ័យ២៦ឆ្នាំ បានពិភាក្សាដោយបើកចំហអំពីការតស៊ូផ្ទាល់ខ្លួនជាមួយនឹងជំងឺធ្លាក់ទឹកចិត្ត ដោយអះអាងថា វាបានចាប់ផ្តើមជាច្រើនឆ្នាំមកហើយ។ ដំបូងឡើយ នាងច្រានចោលបញ្ហាផ្លូវចិត្ត ដោយគិតថាខ្លួននាងខ្សោយ និងទទួលឥទ្ធិពលពីអ្នកដទៃ ដែលដាស់តឿននាងកុំឲ្យធ្វើវាហួសហេតុពេក ។
ទោះបីជាបែបណាក៏ដោយ ចាប់តាំងបីរូបនាងប្រកាសថាខ្លួនមានជំងឺប្រចាំកាយមក និងបានជាសះស្បើយខ្លះៗហើយកំពុងត្រៀមមកអាជីវវិញយ៉ាងណា។ប៉ុន្តែគ្រប់រូបភាពរបស់នាងតែងតែជាមតិចម្រុះរបស់ទស្សនិកជនជាច្រើនអ្នកខ្លះចោទនាងថាយកស្ថានភាពជំងឺមកលេងសើចឬធ្វើទីផ្សារជាដើម។ ចំណែកអ្នកផ្សេងទៀត ក៏បានការពារតារាស្រីរបស់ពួកគេ ក្រោមហេតុផលរៀងៗខ្លួន។
គួរបញ្ចាក់ដែរថា តារាស្រី Zhao Lusi បានចាប់ផ្តើមអាជីពសម្តែងរបស់នាងក្នុងឆ្នាំ ២០១៧ ហើយទទួលបានភាពល្បីល្បាញតាមរយៈរឿងភាគដ៏ពេញនិយមដូចជា «The Romance of Tiger and Rose», «Dating in the Kitchen», «Love Better Than Immortality», »Love Like the Galaxy» និង «Hidden Love»៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាសម្ដែង Hu Ge បដិសេធព័ត៌មានមហារីកសួតដំណាក់កាលចុងក្រោយ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?