Connect with us

ជីវិតកម្សាន្ដ

​Lisa ក្លាយជាតារា K-pop ដំបូងគេ ឡើងឆាក Academy Awards ជាមួយ Doja Cat

បានផុស

នៅ

ពានរង្វាន់ Academy Awards បានប្រកាសនៅលើគេហទំព័រផ្លូវការរបស់ខ្លួននៅថ្ងៃទី ២៤ ថាឈ្មោះរបស់ Lisa ត្រូវបានចុះបញ្ជីក្នុងចំណោមអ្នកសម្ដែងសម្រាប់ពានរង្វាន់ Academy Awards លើកទី ៩៧ រួមជាមួយតារាចម្រៀងរ៉េបជនជាតិអាមេរិក Doja Cat និងតារាចម្រៀងអង់គ្លេស RAY ។

កាលពីដើមខែនេះ Lisa បានចេញបទចម្រៀងថ្មីដែលមានចំណងជើងថា «Born Again» ដោយសហការជាមួយ Doja Cat និង RAY ។ ពួកគេ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​សម្តែង​បទ​ចម្រៀង​ថ្មី​នេះ​ផ្ទាល់​ក្នុង​កម្មវិធី Academy Awards ឆ្នាំ​នេះ។

ការ​ចូល​រួម​របស់ Lisa ជា​ប្រវត្តិសាស្ត្រ​ដំបូង​គេ ព្រោះ​មិន​ដែល​មាន​សិល្បករ K-pop ណា​ម្នាក់​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​សម្ដែង​ក្នុង​កម្មវិធី Oscars ពីមុន​មក​ទេ។ ពានរង្វាន់ Academy Awards លើកទី ៩៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០២ ខែមីនា នៅ Dolby Theatre ក្នុងទីក្រុង Los Angeles នឹងមានការសម្តែងដោយ Lisa ក៏ដូចជាតារានៃខ្សែភាពយន្តតន្ត្រី «Wicked» Ariana Grande និង Cynthia Erivo និងតារាចម្រៀងរ៉េប Queen Latifah ព្រមទាំងតារាកំប្លែង Conan O’Brien បង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាពិធីករ។

លើសពីនេះ ព្រឹត្តិការណ៍ដ៏សំខាន់នេះពង្រឹងឥទ្ធិពលសកលរបស់ Lisa និងគូសបញ្ជាក់អំពីវត្តមានរបស់តារា K-pop នៅលើឆាកដ៏ធំបំផុតរបស់ពិភពលោក៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកគាំទ្រការពារ Lisa ក្រោយអ្នកកាសែតចោទថា នាងមានបានរហ័ស ទោះវ័យទើប២៧ក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម